ធនាគារ ព្រី​ន​ស៍ ម​.​ក ក្លាយជា​ដៃគូ​យុទ្ធ​សាស្ត្រ​ក្នុង​កម្មវិធី «​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​» ជាមួយ NBC


ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​ទទួល​ការ​អនុញ្ញាត​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​កម្មវិធី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​។

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ ធនាគារ ព្រី​ន​ស៍ ម​.​ក នឹង​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា «​ខ្ញុំ និង​លុយ​ខ្ញុំ​» ដែល​នឹង​មានការ​ផលិត​ជា​កម្រង​វី​ដេ​អូ​ផ្សព្វផ្សាយ​អប់រំ​ខ្លី​ៗ, យុទ្ធនាការ​តាម​រយៈ​បណ្តាញ​សង្គម​, វិទ្យុ​, ទូរទស្សន៍ និង​ផលិត​ជា​សម្ភារ​ផ្សព្វផ្សាយ​ជំនួយ​ដល់​កម្មវិធី​នេះ​ផង​ដែរ​។

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អភិបាល​គ្រប់គ្រង​ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​មាន​ប្រសាសន៍​ថា «​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កំពុង​បន្ត​មានការ​រីក​ចម្រើន​ជា​លំដាប់ ដែល​ជា​កត្តា​អំណោយ​ផល​ទាក់ទាញ និង​ផ្តល់​នូវ​សក្តានុពល​ចំពោះ​ការ​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដូច​ជា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​វិស័យ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​។

តាម​រយៈ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​ទទួល​បាន​នូវ​ផលិតផល និង​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរ​បែប ក្នុង​ស្ថានភាព​នេះ​ធនាគារ ព្រី​ន​ស៍ ម​.​ក ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ ដើម្បី​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមខ្លួន ដើម្បី​អាច​ទទួលយក និង​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ កាន់តែ​ទទួល​បាន​អត្ថប្រយោជន៍ និង​សុវត្ថិភាព​ខ្ពស់ និង​អាច​បំពេញ​នូវ​តម្រូវការ​សេដ្ឋកិច្ច​របស់​វិនិយោគិន និង​សង្គម​គ្រួសារ​របស់​ខ្លួន​។

កម្មវិធី​នេះ​នឹង​ផ្តល់​ជា​បទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ថ្មី​ៗ​ទាក់ទង​នឹង​ប្រធានបទ​ហិរញ្ញវត្ថុ​ជូន​ប្រជា​ពលរដ្ឋ ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ ៤ គឺ​៖ ចំណូល ចំណាយ សន្សំ និង​កម្ចី​»​។

ធនាគារ ព្រី​ន​ស៍ ម​.​ក ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ក្នុង​កម្មវិធី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ជាមួយ​ធនាគារជាតិ នៃ​កម្ពុជា នឹង​ចូលរួម​ជាមួយ​បណ្តា​ធនាគារ​និង​វិស័យ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត ដែល​នឹង​ជួយ​គាំទ្រ​កម្មវិធី​នេះ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​រួម​មួយ​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​ដែល​ជា​ផល​ប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា គឺ​ពលរដ្ឋ​ខ្មែរ​យើង សេដ្ឋកិច្ច និង​ប្រទេស​កម្ពុជា​យើង​ទាំងមូល​។

កន្លង​មក​ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​ធ្វើ​សកម្មភាព​រួច​មក​ហើយ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈ ក្រុមការងារ​ប្រឹក្សា​ជូន​អតិថិជន និង​ការ​ចូលរួម​បោះពុម្ព​នូវ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា តោះ​ៗ និយាយ​អំពី​លុយ ដែល​រៀបចំ​ដោយ​ធនាគារជាតិ នៃ​កម្ពុជា​។ ទោះ​បីជា​វា​គ្រាន់តែ​ជា​ការ​ចូលរួម​ចំណែក​ដ៏​តូច​ក៏​ដោយ​យើង​មាន​មោទកភាព​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ​ឡើង​៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ