ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​នែ៎ ! អាវុធ​សម្ងាត់​របស់​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ

5 ឆ្នាំ មុន

ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​អាច​នឹង​ក្លាយជា iPhone ស៊េរី​ថ្មី​បំផុត​ក្នុង​ពាក់កណ្តាល​ទសវត្សរ៍​ចុង​ក្រោយ​ប្រសិនបើ​ពាក្យ​ចចាមអារ៉ាម​ជា​ការ​ពិត ។ ថ្មី​ៗ​នេះ​យើង​បានឮ​ពី​អ្នកវិភាគ​ដ៏​លេចធ្លោ​បំផុត​ម្នាក់​សម្រាប់​ក្រុមហ៊ុន Apple គឺ​លោក Ming-Chi…

ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​អាច​នឹង​ក្លាយជា iPhone ស៊េរី​ថ្មី​បំផុត​ក្នុង​ពាក់កណ្តាល​ទសវត្សរ៍​ចុង​ក្រោយ​ប្រសិនបើ​ពាក្យ​ចចាមអារ៉ាម​ជា​ការ​ពិត ។ ថ្មី​ៗ​នេះ​យើង​បានឮ​ពី​អ្នកវិភាគ​ដ៏​លេចធ្លោ​បំផុត​ម្នាក់​សម្រាប់​ក្រុមហ៊ុន Apple គឺ​លោក Ming-Chi Kuo ដែល​បាន​លើក​ឡើង​ថា​វា​នឹង​មាន​កាមេរ៉ា ៣ គ្រាប់​នៅ​លើ​ម៉ូ​ដែល iPhone ដ៏​សំខាន់ និង «Max» ។ កាមេរ៉ា​ទាំង​បី​នេះ​នឹង​រួម​បញ្ចូល​កាមេរ៉ា​គោល 2x zoom ព្រម​ជាមួយ​កាមេរ៉ា Ultra-wide ។

បើ​យោង​តាម​លោក Ming-Chi Kuo បានឱ្យ​ដឹង​ថា​នៅ​ក្នុង​កំណត់​ត្រា​មួយ​ដែល​ទទួល​បាន​ដោយ 9to5Mac នោះ​នឹង​មានការ​កែប្រែ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ចំពោះ iPhone ដើម្បី​អនុញ្ញាត​ឱ្យ​វា​មាន​កាមេរ៉ា​ដ៏​ធំ​ថ្មី​ដែល​ដាក់​តម្រៀប​គ្នា​នៅ​ក្នុង​ប្រអប់​រាង​ការេ ។

ទូរស័ព្ទ iPhone នៅ​ឆ្នាំ​នេះ​នឹង​មាន​ពីរ​ម៉ូ​ដែល ហើយ​មួយ​ម៉ូ​ដែល​មាន​អេ​ក្រង់​ទំហំ ៥,៨ អ៊ី​ង និង មួយទៀត​មាន​អេ​ក្រង់​ទំហំ ៦,៥ អ៊ី​ង ។ ទាំង​ពីរ​ម៉ូ​ដែល​នេះ​នឹង​ប្រើ​កាមេរ៉ា​ទំហំ 12MP ជាមួយ​កែវ Ultra-wide ដែល​ផលិត​ដោយ Sony ហើយ​វា​នឹង​ក្លាយជា​កាមេរ៉ា​គួរ​ឱ្យ​ភ្ញាក់ផ្អើល ! ៕

ប្រភព ៖ Slashgear

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ