ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​លើក​ទី ២ និង​ទី​៣ ពី​ស្រា​បៀរ​អាន់​ឆ័​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​ពីរ​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១៤​នាក់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​ពីរ​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១៤​នាក់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក ប៉ែន សុខ​រស់ មក​ពី​ខេត្តកំពង់ឆ្នាំង ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ញ៉ាំ​ស្រា​បៀរ​ច្រើន​។ ខ្ញុំ​សំណូមពរ​ឲ្យ​បងប្អូន​ញ៉ាំ​ស្រា​បៀរ​ច្រើន​ដូច​ខ្ញុំ ដែល​អាច​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​កាន់តែ​ច្រើន ពីព្រោះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​មាន​ច្រើន​ទៀត​រង​ចាំ​បងប្អូន​។ កាលនោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​ពេល​ដឺ​ង​ថា​ត្រូវ​រង្វាន់​»​។

ចំណែកឯ​អ្នកស្រី គាំ សុ​គ​ន្ធា មក​ពី​ខេត្តកំពង់ស្ពឺ ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ «​គាត់​ត្រូវ​រង្វាន់​នៅ​ពេល​ផឹក​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅ​ពេល​គាត់​ដឹង​ថា ត្រូវ​រង្វាន់​ធំ​១​ម៉ឺន​ដុល្លារ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​។ “​ខ្ញុំ​ឈ្នះ​រង្វាន់​ពិត​ៗ​។ ខ្ញុំ​ជ្រើសរើស​ញ៉ាំ​ស្រា​បៀរ​អាន់​ឆ័​រ​តាំងពី​មិន​ទាន់​មាន​រង្វាន់​រហូត​ដល់​មាន​រង្វាន់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យក​លុយ​នេះ​ទៅ​រកស៊ី និង​ផ្គត់ផ្គង់​គ្រួសារ​»​។

អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប​បាន​ទទួល​រង្វាន់​ពី​លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ និង​លោក Roderick Leong នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ។ អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​១៤​នាក់ បាន​ទទួល​រង្វាន់​ពី​លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។

ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពីរ​ដង​ជា​រៀង​រាល់​ខែ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!! ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000​។
​រីករាយ​ស្រស់ថ្លា
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ