ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​កាន់តែ​ធំ​អស្ចារ្យ និង​ប្លែក​ចំណី​​ចក្ខុ​នៅ​យប់​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​យក្ស​ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​កីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ នៅ​រាត្រី​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពីរ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ក្នុង​ឱកាស​ពិសេស​នោះ រាល់​អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ពី ៦…

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​យក្ស​ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​កីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ នៅ​រាត្រី​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពីរ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។

ក្នុង​ឱកាស​ពិសេស​នោះ រាល់​អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ពី ៦ កំប៉ុង​/​ដប នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ ដូច​ជា អាវយឺត កន្សែង និង​កំរាល​សម្រាប់​ដំណើរ​កម្សាន្ត ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្យ​សម្រាប់​អង្គុយ​លេង​។

កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ នៅ​រាត្រី​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា នៅ​បរិវេណ​កោះ​ពេជ្រ​ក្បែរ​ផ្សារ​រាត្រី ខេត្តកំពង់ចាម បាន​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត​ដូច​ជា អ្នក​នាង ពេជ្រ សោភា លោក ឆ​ន សុវណ្ណ​រាជ កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក នី​កូ អ្នក​នាង​សុគន្ធ នី​សា អ្នក​នាង សុខ ស្រី​នាង លោក ហ្សូ​ណូ កញ្ញា សួ​ស វី​សា កញ្ញា ទេព បូ​ព្រឹក្ស លោក នី រតនា ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជា​ច្រើន​រូប​ទៀត​។

កម្មវិធី​នេះ​នាំ​មក​ជួន​លោក​អ្នក​ដោយ ស្រា​បៀរ អាន់​ឆ័​រ​។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី គុណភាព​ខ្ពស់ ស្តង់ដា​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជា​បន្តបន្ទាប់​សរុប​ជាង​៣០​មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់​នូវ​អារម្មណ៍​រីករាយ ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្មវិធី​។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ