ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ខេត្តកំពង់​ចាម

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ការ​ប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ បាន​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម និង​មក​ពី​បណ្តា​ស្រុក​ជា​ច្រើន នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១៤…

ខេត្តកំពង់ចាម ៖ ការ​ប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ បាន​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម និង​មក​ពី​បណ្តា​ស្រុក​ជា​ច្រើន នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩​។​

ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំ​គ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​។

​កម្មវិធី​ពិសេស​នេះ បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​៨​យប់​តទៅ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ ការ​ប្រគំ​តន្ត្រី​នេះ មានការ​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ៗ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជា​ច្រើន​បទ ដែល​បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រៃ​លែង ជា​ពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់​គ្នា ពេញ​មុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ខេត្តកំពង់ចាម នា​ត្រី​កាលនោះ​។

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ