ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ទៀត​ហើយ មាន​សំណាង​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់​១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ យិ​ន តុល អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជាមួយ​ម្ដាយមីង ដែល​ស្ថិត​ក្នុង​ទីធ្លា​វត្ត​ប្រសិទ្ធី…

ទឹកប្រាក់​១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ យិ​ន តុល អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជាមួយ​ម្ដាយមីង ដែល​ស្ថិត​ក្នុង​ទីធ្លា​វត្ត​ប្រសិទ្ធី ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ដល់​កន្លែង​ស្នាក់​នៅ​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ ។ លោក យិ​ន តុល បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​ខ្លាំង រហូត​ចាក​ចេញពី​ស្រុក​កំណើត​ដែល​ស្ថិត​នៅ​ស្រុក​ឈូក ខេត្តកំពត មក​ស្នាក់​នៅ​ជាមួយ​ម្ដាយមីង ធ្វើការ​ជា​ជាងសំណង់ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ជាមួយ​គ្រួសារ ដែល​សូ​ម្បី​តែ​ផ្ទះ​ស្នាក់​នៅ​ផ្ទាល់ខ្លួន​ក៏​មិន​ទាន់​មាន​ផង។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​ពេល​នេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត ព្រោះ​តាំងពី​ដើម​រៀង​មក លោក​តែង​និយាយ​លេង​ជាមួយ​គ្រួសារ​ថា ថ្ងៃ​ណាមួយ​លោក​នឹង​មានសំណាង​បាន​ត្រូវ​រង្វាន់​១០០​លាន​ពី​ខា​រ៉ា​បាវ ដូច​គេ​មុន​ៗ​ជា​មិន​ខាន ប៉ុន្តែ​ពេល​នេះ​ការ​គិត និង​ការ​និយាយ​លេង​នោះ​បាន​ក្លាយជា​ការ​ពិត​ហើយ​។

លោក​ថា កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​សម្រាក់​ពី​ការងារ ហើយ​អស់កម្លាំង​លោក​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​ស្ថិត​នៅ​មុខ​វត្ត ក្បែរ​កន្លែងធ្វើការ និង​ក្បែរ​ផ្ទះ​ស្នាក់​នៅ​ផង​ដែរ​នោះ ចំនួន​មួយ​កំប៉ុង ដើម្បី​ទទួលទាន ។ លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ លោក​ក៏​បាន​ស្រែក​ប្រាប់​អ្នកលក់ និង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់ ។ ក្រោយ​​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​ទិញ​ដី​សង់ផ្ទះ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ