ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខ ឡៅ ច​ន្ទ្រា ក្នុង​វី​ដេ​អូ​ប្រដាល់​គុន​ខ្មែរ​បុរាណ «​ម្ចាស់​កេរ​» របស់​គ្រូ​តា​ម្ចាស់​សាលា​គុន​តា​ឡី​មាន​ឫទ្ធិ

4 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​កេរ ជា​វី​ដេ​អូ​ចងក្រង​របស់​គ្រូ​ព្រឹទ្ធាចារ្យ និង​ជា​ម្ចាស់​សាលា​ប្រដាល់​គុន​ខ្មែរ​បុរាណ​ឈ្មោះ តា​ឡី​ដំរី​មាន​ឫទ្ធិ​។ វី​ដេ​អូ​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ឯកសារ​លម្អិត​អំពី​ប្រដាល់​គុន​ខ្មែរ​បុរាណ ដែល​ឈរ​លើ​ចំណុច​គោល ៣ ដូច​ជា ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ​បុរាណ ឆន្ទៈ…

ម្ចាស់​កេរ ជា​វី​ដេ​អូ​ចងក្រង​របស់​គ្រូ​ព្រឹទ្ធាចារ្យ និង​ជា​ម្ចាស់​សាលា​ប្រដាល់​គុន​ខ្មែរ​បុរាណ​ឈ្មោះ តា​ឡី​ដំរី​មាន​ឫទ្ធិ​។ វី​ដេ​អូ​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ឯកសារ​លម្អិត​អំពី​ប្រដាល់​គុន​ខ្មែរ​បុរាណ ដែល​ឈរ​លើ​ចំណុច​គោល ៣ ដូច​ជា ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ​បុរាណ ឆន្ទៈ និង​និរន្ត​ភាព​ឈ្មោះ​ជា​ម្ចាស់​កេរ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្គាល់​ពី​ទម្រង់​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ តែ​មិន​ប្រាកដ​ថា ពួក​គាត់ បានដឹង​ប្រវត្តិ​ក្បាច់គុន​ដ៏​ចំណាស់​នេះ​ទេ​។ ជាក់ស្តែង ក្បាច់គុន​បុរាណ​ខ្មែរ​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​១១៧៧ និង​១១៨១ ដែល​ក្បាច់គុន​នេះ​មានឈ្មោះ​ថា អាត្មា​យុទ្ធ គឺ​មាន​ន័យ​ថា ជា​ក្បាច់គុន​ប្រយុទ្ធ​តទល់​ម្នាក់​ទល់​នឹង​ម្នាក់ ហើយ​ក្បាច់គុន​នេះ​បង្កើត​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​មាន​ភស្តុ​តាង​ជាក់ស្តែង​តាម​រយៈ​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ។

ដោយឡែក​ខ្លឹមសារ​ក្នុង​វី​ដេ​អូ «​ម្ចាស់​កេរ​» ចងក្រង​ឡើង​ក្នុង​គោលបំណង​ចង់​បង្ហាញ​ដល់​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​ច្បាស់​អំពី​ភាព​អស្ចារ្យ​នៃ​ក្បាច់​ប្រដាល់​គុន​ខ្មែរ ដែល​ពិសេស​ជាង​ក្បាច់គុន​ដទៃ ដោយ​សំណុំ​បែបបទ​សិល្បៈ​ក្បាច់គុន​នេះ​ប្រែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ​ឲ្យ​ក្លាយ​អាវុធ និង​អាច​យក​ជីវិត​គូសត្រូវ​ត្រឹម ២-៣​ក្បាច់​។

នៅ​ពេល​ជាតិ​សាសន៍​ដទៃ​ស្ងើចសរសើរ​ពី​អ្វី​ដែល​យើង​មាន នោះ​ហើយ​ជា​មោទនភាព​របស់​ប្រទេស និង​ប្រជាជន​ខ្មែរ​គ្រប់​រូប​ក្នុង​នាម​ជា​ម្ចាស់​។ មោទនភាព​ជា​រឿង​មួយ តែ​អ្វី​ដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នោះ គឺ​ឆន្ទៈ​ក្នុង​នាម​ជា​ម្ចាស់​កេរដំណែល ដែល​យើង​មាន​តួនាទី​ក្នុង​ការ​បង្ហាញ​តាម​ក្បួន​ក្រិត​ក្រម​ជាក់លាក់ ហើយ​អ្វី​ដែល​ចាំបាច់​នោះ​គឺ​ត្រូវ​រក្សា​ឲ្យ​បាន​គង់វង្ស​ទៅ​ជំនាន់​បន្ត​។ ដោយ​សហ​ការ

សូម​រីករាយ​ទស្សនា​សេចក្តី​លម្អិត​តាម​រយៈ​វី​ដេ​អូ​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ