ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Starbucks អបអរ​ទិវា​ផែនដី ដោយ​ការ​ប្តេជ្ញា​ជំរុញ​ឲ្យ​មានការ​គិតគូ​ដល់​បរិស្ថាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ឡើង​វិញ​កាន់តែ​ផុសផុល ស្រប​ជាមួយ​ទិវា​ផែនដី (២២ មេ​សា​) និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់​ខ្លួន ឲ្យ​សម្រេចចិត្ត​ដោយ​គិតគូរ​ពី​បរិស្ថាន​កាន់តែ​ច្រើន​ជាង​មុន ហាង​កាហ្វេ Starbucks…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ឡើង​វិញ​កាន់តែ​ផុសផុល ស្រប​ជាមួយ​ទិវា​ផែនដី (២២ មេ​សា​) និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់​ខ្លួន ឲ្យ​សម្រេចចិត្ត​ដោយ​គិតគូរ​ពី​បរិស្ថាន​កាន់តែ​ច្រើន​ជាង​មុន ហាង​កាហ្វេ Starbucks នៅ​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​កាត់​បន្ថយ​ការ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​ដល់​សហគមន៍​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ហាង​កាហ្វេ Starbucks បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ថ្មី​ៗ ដើម្បី​កាត់​បន្ថយ​កាក​សំនល់​ប្លា​ស្ទិ​ច និង​ធានា​អនាគត​ប្រកប​និរន្ត​ភាព ។

ជា​រៀងរាល់ថ្ងៃ អតិថិជន​អាច​ទទួល​បានការ​បញ្ចុះតម្លៃ ១,៣០០​រៀល (០.៣០ ដុល្លារ​) លើ​ភេសជ្ជៈ​របស់​គាត់​ដោយ​ប្រើ​កែវ​ប្រើប្រាស់​ឡើង​វិញ​បាន (reusable cups) ឬ​ក៏​ដប​ទឹក​ផ្ទាល់ខ្លួន​នៅ​គ្រប់​សាខា Starbucks កម្ពុជា​ទាំងអស់ ។ លើស​ពី​នេះ​ទៀត Starbucks ក៏​មាន​ដាក់​លក់​ផលិតផល​កែវ​ប្រើ​ប្រាស់​​ឡើង​វិញ​ប្រភេទ​ថ្មី សម្រាប់​ភេសជ្ជៈ​ក្តៅ និង​ត្រជាក់ ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ ដែល​អតិថិជន​អាច​រក​ជាវ​បាន ចាប់ពី​ថ្ងៃ​ទី ១០ ខែមេសា តទៅ ។

ដើម្បី​ជម្រុញ​ឲ្យ​សកម្មភាព​ប្រើប្រាស់​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព Starbucks ក៏​បាន​ចែក​ជូន​កែវ​​ប្រើ​ប្រាស់​ឡើង​វិញ​បាន​នោះ​ចំនួន​ជាង ២០០ ឈុត​ទៅ​កាន់​ដៃគូ​ឆុង​កាហ្វេ​ទាំងអស់​របស់​ខ្លួន​ផង​ដែរ​។ កែវ​ប្រើប្រាស់​ឡើង​វិញ​បាន​នេះ មាន​រូបរាង​ស្ទើរតែ​ដូច​កែវ​ក្រដាស​ពណ៌​ស Starbucks ហើយ​កែវ​នេះ ធ្វើ​ពី​ប៉ូ​លី​ប្រូ​ភី​ឡែ​ន ដែល​សារធាតុ​ប្លា​ស្ទិ​ច​ពិសេស​ម្យ៉ាង ដែល​អាច​យក​មក​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន​។ កែវ​នេះ ត្រូវ​បាន​រចនា​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​ឲ្យ​វា​មាន​រាង​សក្តិ​សម​ជាង​ក្រដាស ហើយ​ស្តើង​ជាង​ដប​ដាក់​ទឹក​ធម្មតា (tumbler)​។

លោក ប៉ោ លី​ម ប្រធាន​គ្រប់គ្រង​ទូទៅ នៃ Starbucks កម្ពុជា ថ្លែង​ថា «​យើង​ឃើញ​ថា សាធារណជន មានការ​យល់​ដឹង និង​ព្រួយបារម្ភ​ច្រើន អំពី​បញ្ហា​កាក​សំនល់​ប្លា​ស្ទិ​ច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ យើង​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្តល់​ជម្រើស​ការ​ប្រើប្រាស់​ឡើង​វិញ នៅ​តាម​ហាង Starbucks ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ដោយ​ធានា​ផ្តល់​ឲ្យ​អតិថិជន​នូវ​បទ​ពិសោធន៍​ល្អ នៃ​ទម្លាប់​ញ៉ាំ​កាហ្វេ​របស់​អតិថិ​ជន​ដដែល​»​។

លោក​បន្ត​ថា «​ខណៈ​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ទៀត យើង​សប្បាយ​ពេញចិត្ត​ក្នុង​ការ​សហការ​ជាមួយ​​ដៃគូ​ដទៃ​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​រួម​មួយ និង​ជំរុញ​ឲ្យ​អតិថិជន​របស់ យើង ជ្រើសរើស​អ្វី​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​បន្ថែម​ទៀត​ថា​៖ «​ដើម្បី​ចូលរួម​អបអរ​ទិវា​ផែនដី ថ្ងៃ​ទី​២២ មេ​សា​នេះ Starbucks នឹង​មានការ​បញ្ចុះតម្លៃ​ទ្វេ​ដង គឺ​ដល់​ទៅ ២,៥០០ ៛ (០.៦០ ដុល្លារ​) ជូន អតិថិជន​ដែល​ជាវ​ភេសជ្ជៈ​ភ្ជាប់​ជាមួយ​កែវ ឬ​ដប​ប្រើប្រាស់​វិញ​បាន​»​។

លើស​ពី​នេះ​ទៀត ក្នុង​ថ្ងៃ​ទី ៣០ ខែ មេ​សា​នេះ Starbucks ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ មូលនិធិ​អាស៊ី (The Asia Foundation Cambodia) ដែល​ជា​អង្គការ​អន្តរជាតិ​មួយ ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​សកម្មភាព​ស្ត្រី​និង​យុវជន រួមចំណែក​សកម្មភាព​សង្គម និង​បរិស្ថាន តាម​រយៈ​គម្រោង​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ​ដូច​ជា​ការ​ប្រើប្រាស់​ឡើង​វិញ អនាម័យ និង​ការ​ដាំ​ដើមឈើ​ជាដើម​។

នៅ​ទូ​ទាំង​ពិភពលោក កែវ​ក្រដាស និង​ប្លា​ស្ទិ​ច ប្រមាណ ៦០០ ពាន់​លាន ត្រូវ​បាន​ចែកចាយ​ជា​រៀង​រាល់​ឆ្នាំ​។ បើ​ទោះបី​កែវ Starbucks មាន​តែ ១ ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​នេះ ក៏​ដោយ ក៏ Starbucks ប្តេជ្ញា​ជួយ​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​និរន្ត​ភាព​ដើម្បី​កាត់​បន្ថយ​កាក​សំណល់​ប្លា​ស្ទិ​ច​។ បើ​គិត​តាំងពី​ឆ្នាំ ២០១៤ Starbucks បាន​ចែកចាយ​កែវ​ប្រើប្រាស់​ឡើង​វិញ​បណ្តា​ប្រទេស​ធំ​ៗ​ដូច​ជា អា​មេ​រិច កា​ណា​ដា និង​អង់គ្លេស ដែល​គិត​សរុប​មាន​ចំនួន​លើស​ពី ២៥ លាន​កែវ​រួច​មក​ហើយ ។

ទិវា​ផែនដី ក៏​ជា​ពេលវេលា​មួយ ក្នុង​ការ​រំលឹក​ឡើង​វិញ​នូវ​ការ​បេ្ត​ជ្ញា​រយៈពេល​វែង​របស់​ក្រុមហ៊ុន Starbucks ដើម្បី​ផ្តោត​ទៅ​លើ​និរន្ត​ភាព​។ កាលពី​ឆ្នាំ​មុន Starbucks បាន​វិនិយោគ​ទឹកប្រាក់ ១០ លាន​ដុល្លារ ដើម្បី​ផលិត​កែវ​ភេសជ្ជៈ​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ និង​អាច​រលាយ​បាន ដោយ​សហការ​ជាមួយ Closed Loop Partners តាម​រយៈ NextGen Cup Challenge បូក​រួម​នឹង​ការ​ប្រកាស​នូវ​គម្រោង​​បច្ចេកវិជ្ជា​សាកល្បង​ប្រើប្រាស់​កែវ​នេះ នៅ​លើ​ទីផ្សារ​ទូ​ទាំង​ពិភពលោក សម្រាប់​រយៈ​ប៉ុន្មាន​ឆ្នាំ​តទៅ​មុខ​ទៀត​។

បើ​យោង​តាម​គោលការណ៍​ដែល​បាន​ប្រកាស កាលពី​ខែកក្កដា កន្លង​ទៅ ក្រុមហ៊ុន ក៏​កំពុងធ្វើការ​ដើម្បី​លុប​បំបាត់​ទុយោ​ជ័រ​ពី​ហាង​ជាង​៣​ម៉ឺន​សាខា ទូ​ទាំង​ពិភពលោក ត្រឹម​ឆ្នាំ ២០២០ ដោយ​អាច​ឈប់​ប្រើ​ទុយោ​ជ័រ​ចំនួន​ជាង ១ ពាន់​លាន​ទុយោ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការ​ប្រមូល​គ្រាប់​កាហ្វេ​អា​រ៉ា​ប៊ី​កា​ប្រកបដោយ​សីលធម៌ និង​វិជ្ជាជីវៈ និង​លីង​គ្រាប់​កាហ្វេ​ប្រកប ដោយ​គុណភាព​ខ្ពស់​។ បច្ចុប្បន្ន​នេះ ដោយ​មាន​ហាង​ពាសពេញ​ពិភពលោក Starbucks ជា​អ្នក​លីង​គ្រាប់​កាហ្វេ​ឈានមុខ​គេ និង​អ្នក​ចាយ​ចែក​កាហ្វេ​ប្រកបដោយ​ភាព​ជំនាញ​។

តាម​រយៈ​ការ​ប្រកាន់ខ្ជាប់​លើ​ភាពល្អ​ផ្តាច់ និង​គោលការណ៍​គ្រឹះ​របស់​យើង​ដោយ​មិន​ងាករេ ក្រុមហ៊ុន​នាំ​មក​នូវ​បទ​ពិសោធន៍ Starbucks (Starbucks Experience) ក្នុង​គ្រប់​កែវ​ទាំងអស់ ជូន​ដល់​អតិថិ​ជន​។ ដើម្បី​ស្វែង​យល់​ពី​កប​ទ​ពិសោធន៍​នេះ សូម​អញ្ជើញ​ទៅ​កាន់​ហាង​យើងខ្ញុំ ឬ​ចូល​ទៅ​វេ​ប​សាយ Starbucks.com និង​តាម​រយៈ​មជ្ឈមណ្ឌល​ព័ត៌មាន Starbucks Newsroom. (news.starbucks.com/) ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ