ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​អស់ទាស់​! ការ​ប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញ​វង្ស ជាមួយ Huawei P30 ស៊េរី ផ្អើល​កោះ​ពេជ្រ ថ្ងៃ 26 មេ​សា នេះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 18 មេ​សា ឆ្នាំ 2019 ៖ កាន់តែ​សប្បាយ កាន់តែ​រំជើបរំជួល និង​កាន់តែ​ប្លែក…

ភ្នំពេញ ថ្ងៃ​ទី 18 មេ​សា ឆ្នាំ 2019 ៖ កាន់តែ​សប្បាយ កាន់តែ​រំជើបរំជួល និង​កាន់តែ​ប្លែក ជាមួយ​ចក្រវាល​ភ្លើងពណ៌ នៃ​ពិភព​តន្ត្រី និង​ការ​ស្រែក​ហ៊ោ​ក​ញ្ចៀ​វ ក្នុង​មហា​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញ​វង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា Giant Moon Live Concert ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន Huawei ជាមួយ Huawei P30 ស៊េរី ដែល​អាច​ថត​ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។ ធានា​ថា​កក្រើក​កោះ​ពេជ្រ​តែ​ម្តង​នៅ​ថ្ងៃ​សុក្រ 26 មេ​សា នេះ​!

នេះ​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន ដោយ​ជួប​ជាមួយ​កំពូល​តារាចម្រៀង កញ្ញា ឱ​ក សុគន្ធ​កញ្ញា និង​លោក នី​កូ ដែល​ជាតា​រា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei ដែល​អ្នក​ទាំងអស់​គ្នា​នឹង​រីករាយ​ជាមួយនឹង Huawei P30 ស៊េរី​កាលី​ប ឡូយ​ឆាយ និង​ទទួល​បាន​ភាព​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកវិទ្យា​ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ថតរូប​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ​ជាមួយ​លោក ឆ​ន សុវណ្ណ​រាជ ថតរូប​នៅ​ទី​ងងឹត​ច្បាស់​អស់ទាស់​ជាមួយ​កញ្ញា សួ​ស​វី​ហ្សា ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​អែម និង​ការ​បង្ហាញ​ស្តាយ​ឆើតឆាយ ជាមួយ​កញ្ញា ប៉ាច គី​ម​ម៉ួ​យ ព្រមទាំង​រាំ​លោត ក្រ​វី កូរ​ពេញ​ឆាក​តន្ត្រី​ជាមួយ​ចង្វាក់ EDM​។ កំពូល​តារាចម្រៀង​ទាំងអស់ នឹង​ពួតដៃគ្នា​ចូល​មក​អង្រួន​ឆាក Giant Moon Live Concert ឲ្យ​កាន់តែ​ប្លែក និង​សប្បាយ​ម៉ា​អស់ដៃ នៅ​រាត្រី​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ។

ចូលរួម​ទស្សនា​ដោយ​សេរី សប្បាយ​ៗ រាំច្រៀង លេង​ហ្គេ​ម​យក​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ និង​តេស្ត​កំពូល​ស្មា​ត​ហ្វូ​ន Huawei ស៊េ​រិ​ថ្មី​ត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បី​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃ 26 មេ​សា ចាប់ពី​ម៉ោង 5 ល្ងាច​តទៅ ក៏​មានការ​ផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស HDTV និង Facebook Page Huawei Mobile ចាប់ពី​ម៉ោង 7:30 យប់​ផង​ដែរ​! កម្មវិធី​នេះ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart, Pepsi, Sabay និង Grab ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី មាន​សមត្ថភាព​អស្ចារ្យ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។ ឡែ​ន SuperZoom មាន​សមត្ថភាព​អាច​ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូត​ដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។ ជាង​នេះ​ទៅ​ទៀត កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​សមត្ថភាព​អាច​ថតរូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ។

សម្រាប់​តម្លៃ កំពូល​ស្មា​ត​ហ្វូ​ន P30 Lite មាន​តម្លៃ​ត្រឹមតែ $339 ថែម​កាដូ​ជា​ច្រើន ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត Mazda 2, P30 មាន​តម្លៃ​ត្រឹមតែ $669 និង P30 Pro មាន​តម្លៃ​ត្រឹមតែ $899 ថែម​កាដូ​ច្រើន​អស់ទាស់​។

លឺ​តែ​គេ​ល្បី​ផ្អើល​ថា ហ្សូ​ម​មិន​សំចៃ និង​អាច​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ និង​ថតរូប​នៅ​កន្លែង​ងងឹតស្លុប​ស្អាត​កប់​សេរី អីចឹង​ទៅ​ចូលរួម​កំសាន្ត​ហើយ​តេស្ត​ម្តង​មើល​! ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ 26 មេ​សា ស​ប្តា​ហ៍​ក្រោយ​នេះ ធានា​ថា​មិនមែន​ជា​ការ​ប្រគំ​តន្ត្រី​លំ​លំ ដដែល​ៗ​នោះ​ទេ​។ អត់​បាន​ទៅ​ចូលរួម ដឹង​ថា​ស្តាយ​តែ​ម្តង​! កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ណា​! ដោយ​សហការ

https://www.youtube.com/watch?v=f90RJnKgtxk
https://www.youtube.com/watch?v=YgAlmNRG1c4
https://www.youtube.com/watch?v=QekldwNR5d8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ