អស្ចារ្យមែន! ត្រឹមតែ2ឆ្នាំ Circle K ពង្រីកសាខាបានជាង 20 នៅប្រទេសកម្ពុជា! + គម្រោងពង្រីកដល់ 300 សាខា!
- ភ្នំពេញ
ជឿទេថា ត្រឹមរយៈពេលតែជាង 2 ឆ្នាំ បន្ទាប់ពីការបើកសាខាដំបូងនៅក្នុងប្រទេសកម្ពុជា ពេលនេះប្រ៊េនម៉ាតអន្តរជាតិដែលមានសាខាជាង 16,000 នៅជុំវិញពិភពលោក Circle K បានពង្រីកសាខាបានលើស 20 សាខាហើយនៅកម្ពុជា? ប៉ុន្ដែនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះព្រោះថា Circle K មានគោលការណ៍ពង្រីកខ្លួនឲបាន 300 សាខាទូទាំងប្រទេសកម្ពុជាឯណោះ!

ការពង្រីកខ្លួនយ៉ាងឆាប់រហ័សយ៉ាងនេះក៏ដោយសារតែសន្ទុះគាំទ្រដ៏ខ្លាំងក្លារបស់អតិថិជនទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយសារ Circle K គឺជាម៉ាតស្ដង់ដាអន្តរជាតិដែលបានផ្ដល់នូវភាពងាយស្រួល និងសេវាកម្មសំបូរបែបជូនភ្ញៀវដែលរួមបញ្ចូលទាំងចំណីអាហារឆ្អិនស្រាប់ ទីតាំងធំទូលាយ សេវាបង់ថ្លៃទឹក ភ្លើង អ៊ីនធើណេត ទូរស័ព្ទ ខ្សែកាប និងការទូទាត់សេវាផ្ទាល់ខ្លួនផ្សេងៗ សេវាបញ្ចូលលុយទូរស័ព្ទ សេវាផ្ញើអីវ៉ាន់ និងដឹកជញ្ជូន សេវាធនាគារ ATM ដាក់និងដកសាច់ប្រាក់ ការផ្ដល់ជូន WIFI ជូនភ្ញៀវដោយឥតគិតថ្លៃនៅគ្រប់សាខា និងកន្លែងអង្គុយធំទូលាយនឹងមានផាសុកភាពតាមសាខាមួយចំនួនផងដែរ។

ចំណុចម្យ៉ាងទៀតនោះ គឺ Circle K បានពង្រីកខ្លួននៅតំបន់ទីប្រជុំជន សាលា ក្រុមហ៊ុន និងទេសចរណ៍សំខាន់ៗ ដែលតំរូវការខ្ពស់ ហើយប្រិយមិត្តអាចស្វែងរកសាខា Circle K ទាំងអស់នៅផែនទីខាងក្រោម។
សំរាប់សាខាបន្ទាប់ដែលនឹងដំណើរការនៅពេលឆាប់ៗនេះ គឺ Circle K សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីតាំងនៅតំបន់ស្ថានីយអ្នកមកដល់ Arrival Terminal ដែលនឹងបើកដំណើរជាផ្លូវការចាប់ពីថ្ងៃសុក្រ ទី12 មេសា ឆ្នាំ2019 នេះខាងមុខនេះទៅហើយ ហើយគេរំពឹងទុកថា សាខា Circle K នឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់ អ្នកចាំទទួលភ្ញៀវ និងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។

ហើយសំរាប់ការបើកសម្ពោធសាខានេះផងដែរ អ្នកតំណាង Circle K បាននិយាយថា ដោយគាត់បានសង្កេតឃើញអាកាសយានដ្ឋានបរទេសភាគច្រើនដែលមានម៉ាតដល់ទៅ 3-4 ហើយសំរាប់ភ្ញៀវទេសចរណ៍ភាគច្រើន ម៉ាតនៅក្នុងអាកាសយានដ្ឋាន គឺជាការដក់ជាប់ក្នុងចិត្តដំបូងបំផុតពេលឈានជើងដំបូងចូលប្រទេសមួយ ដូច្នេះគាត់សង្ឃឹមថា សាខា Circle K នេះនឹងធ្វើឲភ្ញៀវទេសចរណ៍មានអារម្មណ៍ទទួលស្វាគមន៍ហាក់ដូចជានៅប្រទេសផ្ទាល់ខ្លួន ដោយ Circle K គឺជាប្រ៊េនម៉ាតអន្តរជាតិដែលត្រូវបានទទួលស្គាល់ និងល្បីល្បាញជុំវិញពិភពលោក។

សំរាប់គំរោងទៅថ្ងៃអនាគត ស្របទៅនឹងគោលការណ៍បើកឲ្យបាន 300 សាខានោះ Circle K ក៏គ្រោងនឹងបើកសាខានៅក្នុងអាកាសយានដ្ឋានសៀមរាបនិងក្រុងព្រះសីហនុផងដែរ៕ ដោយសហការ






















ចែករំលែកព័តមាននេះ