ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​គួរ​ជ្រើសរើស​ផលិតផល​ផ្សំ​ពី​ធម្មជាតិ ដើម្បី​សុខភាព​ស្បែក ​និង​ផ្ទៃមុខ​របស់​អ្នក ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​ថែរក្សា​ស្បែក មិន​ថា​ស្បែក​ដងខ្លួន​និង​ផ្ទៃមុខ​នោះ​ទេ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​បំផុត​សម្រាប់​សុភាព​នារី ក៏​ដូច​ជា​សុភាពបុរស​ផង​ដែរ ព្រោះ​សុខភាព​ស្បែក​ល្អ មិន​ត្រឹមតែ​ជួយ​ដល់​សម្រស់​លោក​អ្នក​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​របស់​លោក​អ្នក ក្នុង​ការ​ជ្រើសរើស​ស្ទីល​នៃ​ការ​ស្លៀកពាក់​ផង​ដែរ…

​រាជធានី​ភ្នំពេញ​៖ ការ​ថែរក្សា​ស្បែក មិន​ថា​ស្បែក​ដងខ្លួន​និង​ផ្ទៃមុខ​នោះ​ទេ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​បំផុត​សម្រាប់​សុភាព​នារី ក៏​ដូច​ជា​សុភាពបុរស​ផង​ដែរ ព្រោះ​សុខភាព​ស្បែក​ល្អ មិន​ត្រឹមតែ​ជួយ​ដល់​សម្រស់​លោក​អ្នក​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​របស់​លោក​អ្នក ក្នុង​ការ​ជ្រើសរើស​ស្ទីល​នៃ​ការ​ស្លៀកពាក់​ផង​ដែរ ។

ហេតុ​ដូច្នេះ​ហើយ ការ​ជ្រើសរើស​ផលិតផល​ដែល​ផ្សំ​ពី​ធម្មជាតិ​ដើម្បី​ថែរក្សា​ស្បែក​ឱ្យ​បាន​ល្អ គឺជា​ជំរើស​ដ៏​ល្អ និង​ត្រឹមត្រូវ​បំផុត ជា​ពិសេស លោក​អ្នក​អាច​ចៀស​បាន​ពី​ជម្ងឺ​ជា​ច្រើន​ដូច​ជា ៖ ជម្ងឺសរសៃប្រសាទ នឹង​ប៉ះទង្គិច​ខួរក្បាល ជម្ងឺមហារីក ជម្ងឺមហារីក​សុដន់ ក​ន្តួ​ល​និង​ប្រតិកម្ម​ស្បែក ប៉ះពាល់​ដល់​ប្រ​ព​ន្ធ័​បន្ត​ពូជ​……​ជាដើម​ ។

ដូច្នេះ នៅ​ពេល​ដែល​សុភាព​នារី និង​សុភាពបុរស​គិតដល់​សុខភាព​ស្បែក​របស់​លោក​អ្នក ចូរ​ជ្រើសរើស​ផលិតផល Think Nature ព្រោះ Think Nature គឺជា​ម៉ាក​ផលិតផល​ធម្មជាតិ​ថែរក្សា​សម្រស់​ដែល​គ្មាន​ក្លិន និង​ពណ៌​សិប្បនិម្មិត ហើយ​ថ្មឺ​ៗ​នេះ Think Nature ក៏​បាន​នាំ​ចូល​នូវ​ផលិតផល​ថែរក្សា​ស្បែក​ថ្មី​ម៉ាក Terraga សម្រាប់​សុភាព​នារី​ទាំង​៦​មុខ ។

ផលិតផល​ថែរក្សា​ស្បែក​ថ្មី Terraga នេះ​មាន​សារធាតុ​ផ្សំ​ត្រូវ​បាន​ចម្រាញ់​ចេញពី​ដី​ភក់ Peatland ក្នុង​តំបន់​ហ្វាំ​ង​ឡង់​ដែល​ជា​តំបន់​ស្អាត​បរិសុទ្ធ 3% នៃ​ពិភពលោក​។ ចំណែក​ឈ្មោះ​ម៉ាក Terraga គឺជា​ឈ្មោះ​កាត់​ពី​ពាក្យ “Terra” និង “Gagatem” ដែល​មាន​ន័យ​ថា “ ដី​” និង ភក់​” ជា​ភាសាឡាតាំង​។

សារធាតុ​ផ្សំ​នៃ Terraga គឺ​ចម្រាញ់​ចេញពី​ដី​ភក់ ដែល​ជា​ដី​ដែល​ត្រូវ​បាន​ផ្អាប់​ទុក​នូវ​ថាមពល​ធម្មជាតិ​នៃ​រុក្ខជាតិ​អាក​ទិ​ក​ណា​ដែល​អាច​សម្រប​ខ្លួន​និង​លូតលាស់​នៅ​ក្នុង​បរិយាកាស​ដែល​លំបាក​ក្នុង​ការ​លូតលាស់​បាន​។ វា​អាច​ជួយ​រក្សា​តុល្យភាព​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​បំផុត​ជាមួយនឹង​ថាមពល​នៃ​រុក្ខជាតិ​ដ៏​ច្រើន​ក្រៃ​លែង​។

ជាង​នេះ​ទៅ​ទៀត ទឹក​បាញ់​មុខ Terraga ក៏​ជា​ប្រភេទ​ផ​លិ​ល​ផល​ដែល​ត្រូវ​បាន​ចម្រាញ់​ចេញពី ដី​ភក់ Peat ដល់​ទៅ ៨៤% ចំណែក​សារ៉ូ​ម​បាញ់​មុខ Terraga Light Serum គឺ​មាន​ដល់​ទៅ ៧៥% ជា​ពិសេស​សារ៉ូ​ម​បាញ់​មុខ​នេះ​មាន​សារធាតុ “Advanced Moisture Complex” ដែល​អាច​ផ្តល់​សំណើម ៤​ដង ច្រើន​ជាង សារធាតុ “Hyaluronic acid”​។ ខ្សែ​ផលិតផល Terraga គឺ​ល្អ​បំផុត​សម្រាប់​ស្បែក​មាន​ប្រេង​ហើយ​គ្មាន​សំណើម ពីព្រោះ​វា​អាច​ជ្រាប​ចូល​ស្បែក​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​ភាព​ស្អិត​។

​សម្រាប់​សុភាពបុរស​វិញ ក៏​មាននូវ​ផលិតផល​ពិសេស​ផង​ដែរ ព្រោះ Think Nature ក៏​មាន​ផលិតផល​សម្រាប់​បុរស​បង្កើន​នូវ​ភាព​ស្រស់​សង្ហា​និង​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ជាង​មុន នោះ​គឺ​ប្រភេទ​ផលិតផល​ច្រើន​មុខ​ក្នុង​ដប​តែ​មួយ​គឺ “Think Nature Terraga For Men” ដែល​អាច​ជួយ​ឲ្យ​បុរស​ងាយស្រួល​ក្នុង​ការ​ថែរក្សា​ស្បែក​។

សម្រាប់​ផលិតផល​នានា​របស់ Think Nature លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​៖
១)- ហ្គា​ឌៀ​ន (Guardian) guardian citymall, sorya, and ratana plaza and TK
​២)- AEON 1 – Wagon Think Nature ជាន់​ទី​2 (​ទល់មុខ​Pepper Lunch)
​៣)- AEON Sensok – Wagon Think Nature ជាន់​ទី​1 (​ពីមុខ Information counter)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ