ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kerry Express និង​ហាង Circle K ចាប់ដៃ​គ្នា​ពង្រីក​សេវា​បញ្ញើ​នៅ​ម្ពុ​ជា

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន Kerry Express និង​ហាង Circle K បាន​ចាប់ដៃ​សហការ​គ្នា ដើម្បី​ពង្រីក​សេវា​ដឹក​ជញ្ជូន​ទំនិញ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន Kerry Express និង​ហាង Circle K បាន​ចាប់ដៃ​សហការ​គ្នា ដើម្បី​ពង្រីក​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​បញ្ញើ​ទំនិញ​ទៅ​កាន់​ទីតាំង​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សម្រួល​ដល់​ធុរជន​កម្ពុជា ជា​ពិសេស​អាជីវករ​ក្នុង​វិស័យ​ទិញ​លក់ទំនិញ​តាម​អន​ឡាន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា និង​សេវាកម្ម​ថ្មី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​សម្រប តាម​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​របស់​អតិថិជន​ដែល​រួម​មានការ​ប្រើប្រាស់​សេវាកម្ម​ទិញ ឥ​វ៉ា​ន់​អន​ឡាន និង​ប្រតិបត្តិការ​ហិញ្ញ​វត្ថុ​តាម​អេ​ឡិច​ត្រូ​និក ។ ដូច្នេះ​អាជីវកម្ម​ហាង​ទំនិញ​ត្រូវការ​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ទម្រង់​ថ្មី​នៃ​សេវាកម្ម ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​អោយ​មាន​ភាព​ងាយស្រួល និង​សម្បូរ​បែប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រួម​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា ២០១៩ លោក Dennis Kao នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន TH CVS ដែល​គ្រប់គ្រង​ហាង Circle K នៅ​កម្ពុជា បានអោយ​ដឹង​ថា ភាព​ជា​ដៃគូរ​ជាមួយ Kerry Express គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់ Circle K ដើម្បី​ក្លាយជា​ហាង​ផ្ដល់​សេវាកម្ម​ល្អ និង​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន ។ ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ គឺ​តម្លៃ​សេវាកម្ម​ពឹងផ្អែក​ទៅ​លើ​ទំហំ​នៃ​ទំនិញ ជំនួស​អោយ​ទម្ងន់​ដែល​មាន​តម្លៃ​បញ្ញើ​ចាប់ពី​៤.០០០​រៀល​ប៉ុណ្ណោះ ​។ លោក​បន្ត​ថា នេះ គឺជា​ការ​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​បង្ក​លក្ខណ​ងាយស្រួល​ឱ្យ​អតិថិជន​កាន់តែ​ច្រើន ក្នុង​ការ​ប្រើប្រាស់ សេវាកម្ម​បញ្ញើ​ទំនិញ​ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​អាជីវកម្ម​អន​ឡាញ និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា ។

បើ​តាម​លោក Dickson Pang អ្នកគ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន​នៃ​ក្រុមហ៊ុន Kerry Worldbridge បានអោយ​ដឹង​ថា Kerry Express Cambodia ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម បញ្ញើ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​មាន​ហាង​បញ្ញើ​ច្រើន​ជាង​១០០​កន្លែង និង​មជ្ឈមណ្ឌល ចែកចាយ​ចំនួន​ជាង​៤០​ទីតាំង​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស ។ Kerry Express ផ្ដល់​ជូន​នូវ​សេវាកម្ម​ពិសេស​ពីរ គឺ Phnom Penh Sam-Day (​សេវាកម្ម​ថ្ងៃ​តែ​មួយ ក្នុង​រាជធានី​ភ្នំពេញ ) និង​សេវាកម្ម​ថ្ងៃ​បន្ទាប់ ទៅ​កាន់​គ្រប់​រាជធានី ខេត្ត​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ហាង Circle K គ្រោង​នឹង​បន្ត​បើក​ដំណើរការ​សេវាកម្ម Kerry Express ចំនួន​១០០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ហើយ​រំពឹង​ទុក​ថា កិច្ច​សហប្រតិបត្តិការ​រវាង ក្រុមហ៊ុន​ទាំង​ពីរ​នឹង​គ្របដណ្ដប់​តំបន់​នានា​គ្រប់​ខេត្ត​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ