ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ទឹកអំពៅ​ម្នាក់​មានសំណាង​ណាស់​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​តែ​បៃតង​អ៊ី​ឈី​តាន់

7 ឆ្នាំ មុន
  • កំពង់ស្ពឺ

ស្ត្រី​ម្នាក់​ដែល​មានមុខរ​បរជា​អ្នកលក់​ទឹកអំពៅ​នៅ​បេនឡាន​ផ្សារ​កំពង់ស្ពឺ​មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​ពី​តែ​បៃតង អ៊ី​ឈី​តាន់ ។ សម្រាប់​ស្ត្រី​ដែល​មានសំណាង​ខាងលើ​នេះ មានឈ្មោះ ខាត់ ចាន់​ណា​រី អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ដែល ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​អ្នក​នាង ខាត់ ចាន់​ណា​រី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា បើ​ទោះជា​អ្នក​នាង​ជា​អ្នកលក់​ទឹកអំពៅ ប៉ុន្តែ​ជា​ទម្លាប់​អ្នក​នាង​តែង​ចូល​ចិត្ត​ទទួលទាន​តែ​បៃតង​អ៊ី​ឈី​តាន់​ជា​ប្រចាំ ព្រោះ​មាន​រសជាតិ​ឆ្ងាញ់ ។ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​បន្ទាប់​ពី​លក់​ទឹកអំពៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​រួច​ហើយ​អ្នក​នាង​បាន​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ពី​អ្នកលក់​ដែល​ជា​ដេប៉ូ​ចែកចាយ​បន្ត​នៅ​ក្នុង​ផ្សារ​ខេត្តកំពង់ស្ពឺ​ទទួលទាន​លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​នោះ​អ្នក​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នក​ដែល​នៅ​ក្បែរ​មក​ចោមរោម​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប ។ អ្នក​នាង​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា តាំងពី​មុន​មក​អ្នក​នាង​មិន​ធ្លាប់​នឹកគិត​ថា អាច​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​ដូច្នេះ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​តែ​បៃតង​អ៊ី​ឈី​តាន់ បាន​ធ្វើ​ឱ្យ​ជីវិត និង​ក្រុម​គ្រួសារ​របស់​អ្នក​នាង​មាន​ភាពល្អ​ប្រសើរ​ហើយ ។ ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ​១០០​លាន​រៀល​អ្នក​នាង​នឹង​យក​មួយ​ចំនួន​សង់ផ្ទះ​សម្រាប់​ស្នាក់​នៅ​ឱ្យ​បាន​សមរម្យ ហើយ​ទុក​មួយ​ចំណែក​ទៀត​ពង្រីក​មុខរបរ​បន្ថែម ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​តែ​បៃតង​អ៊ី​ឈី​តាន់​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​១០០​លាន​រៀល​រហូត​ដល់​៧០​រង្វាន់ ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត ។ រួសរាន់​ឡើង​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕