ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ត​គ្នា​ថា ប៊ូ​សស្ត្រ​ង ឈ្នះ​មេដាយ​មាស​គុណភាព​កំរិត​ពិភពលោក​ឆ្នាំ​2019

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រប់​ៗ​គ្នា​បានដឹង​ហើយ​ថា ស្ថាប័ន​កំពូល MONDE SELECTION គឺជា​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​ដែល​មាន​តួនាទី​វាយតម្លៃ​គុណភាព​ចំណីអាហារ​គ្រប់​ប្រភេទ​ ដែល​មាន​ចំនួន​រាប់​ពាន់​ម៉ឺន​មុខ​មក​ពី​ជុំវិញ​ពិភពលោក ​។ ជាក់ស្ដែង​…

រាជធានី​ភ្នំពេញ ៖ គ្រប់​ៗ​គ្នា​បានដឹង​ហើយ​ថា ស្ថាប័ន​កំពូល MONDE SELECTION គឺជា​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​ដែល​មាន​តួនាទី​វាយតម្លៃ​គុណភាព​ចំណីអាហារ​គ្រប់​ប្រភេទ​ ដែល​មាន​ចំនួន​រាប់​ពាន់​ម៉ឺន​មុខ​មក​ពី​ជុំវិញ​ពិភពលោក ​។

ជាក់ស្ដែង​ នៅ​ក្នុង​ឆ្នាំ​2019​នេះ ក៏​មាន​ផលិតផល​ជា​ច្រើន​បាន​ដាក់​ពាក្យ​ដាក់​ផលិតផល​របស់​ខ្លួន​ចូលរួម​ប្រកួត​ដើម្បី​ទទួលយក​មេដាយ​មាស​គុណភាព​កំរិត​កំពូល​កំរិត​ថ្នាក់​ពិភពលោក​នេះ​ផង​ដែរ ហើយ​ក្នុង​នោះ​ដែរ ក៏​មាន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង (BOOSTRONG Energy Drink) ផង​ដែរ​។

បើ​តាម​ការ​បែកធ្លាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​ឲ្យ​ដឹង​ថា ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង ដែល​ជា​ភេសជ្ជៈ​​សំបូរ​ទៅ​ដោយ​គុណប្រយោជន៍​ជា​ច្រើន​ដូច​ជា កាត់​បន្ថយ​ជាតិ​ស្រវឹង ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​ស្វាង​ងងុយគេង ជំនួយស្មារតី​ក្នុង​ការ​បើកបរ ជំនួយ​ខួ​ក្បាល​ក្នុង​ការ​សិក្សា​រទាំង​យប់​ទាំង​ថ្ងៃ​ជួយ​ឲ្យ​ចង​ចាំ​បាន​ល្អ​នោះ ថ្មី​ៗ​នេះ ទើបបាន​ទទួល​លិខិតបញ្ជាក់​ថា ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង បាន​ឈ្នះ​មេដាយមាស​គុណ​ភាព​កំរិត​ពិភពលោក​ ពី​កំពូល​ស្ថាប័ន​វាយតម្លៃ​គុណភាព​ចំណីអាហារ​ពិភពលោក MONDE SELECTION 2019 នេះ​ហើយ​។

ដូចនេះ​មាន​ន័យ​ថា ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង គឺជា​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ដែល​មាន​គុណភាព​លំដាប់ថ្នាក់​កំរិត​ពិភពលោក ដែល​បាន​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​ក្នុង​ចំណោម​ភេសជ្ជៈ​ប៉ូវ​កំលាំង​ជា​ច្រើន​ពាន់ និង​ជា​ច្រើន​ម៉ឺន​ម៉ាក​យីហោ​ទាំងអស់​ជុំវិញ​ពិភពលោក​។ តែ​ទោះជា​យ៉ាងណា​ចំពោះ​ការ​បែកធ្លាយ​ព័ត៌មាន​ប៊ូ​សស្ត្រ​ង​ឈ្នះ​មេដាយមាស​ពី​ស្ថាប័ន​កំពូល MONDE SELECTION នេះ​ពិត​ឬ​យ៉ាងណា ពេល​នេះ​ខាង​ក្រុមហ៊ុន​ផ្ទាល់​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការណ៍ ឬ​ឲ្យ​ដំណឹង​មក​កាន់​ក្រុមការងារ​យើង​នៅឡើយ​ទេ​។

ក្នុង​ករណី​ដែល​មាន​ដំណឹង​ច្បាស់​ការណ៍​ផ្សេង​ៗ​ទៀត​ណាមួយ អំពី​ការ​ឈ្នះ​មេដាយមាស​របស់​ក្រុមហ៊ុន​
ប៊ូ​សស្ត្រ​ង យើងខ្ញុំ​នឹង​ចុះ​ផ្សាយ​ជូន​បងប្អូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ