ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN បណ្តាញ​កម្មវិធី​ទូរទស្សន៍​ដ៏​ពេញ​និយម ឥលូវ​នេះ​មាននៅ​លើ iflix CAMBODIA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ iflix ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ភាពយន្ត និង​រឿង​ភាគ​ជា​ច្រើន​ហើយ​មាន​ទីផ្សារ​ទូ​ទាំង​ពិភពលោក​នោះ នឹង​កំពុងធ្វើការ​សហការ​ការ​ផ្សាយ​ជាមួយនឹង​ប៉ុស្តិ៍​ទូរទស្សន៍ ភី​អិន​អិន PNN ដែល​ជា​ប៉ុស្តិ៍​សិល្បៈ​កំសាន្ត​ដ៏​ល្បី និង​ពេញ​និយម​មួយ​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។…

រាជធានី​ភ្នំពេញ ៖ iflix ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ភាពយន្ត និង​រឿង​ភាគ​ជា​ច្រើន​ហើយ​មាន​ទីផ្សារ​ទូ​ទាំង​ពិភពលោក​នោះ នឹង​កំពុងធ្វើការ​សហការ​ការ​ផ្សាយ​ជាមួយនឹង​ប៉ុស្តិ៍​ទូរទស្សន៍ ភី​អិន​អិន PNN ដែល​ជា​ប៉ុស្តិ៍​សិល្បៈ​កំសាន្ត​ដ៏​ល្បី និង​ពេញ​និយម​មួយ​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ០៨ ខែមេសា ឆ្នាំ​២០១៩ នេះ ។

គោលបំណង​ដ៏​ចំបង​នោះ គឺ​ដើម្បី​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ទូលំទូលាយ ដោយ​ក្នុង​នោះ​នឹង​មានការ​ផ្សាយ​នូវ​រឿង​ភាគ​ខ្មែរ និង​មួយ​ចំនួន​ទៀត​ពី​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៣ CH3 និង​ប៉ុស្តិ៍​ហុងកុង​ជាដើម ដែល​ទាំង​អស់នេះ នឹង​មានការ​បកប្រែ និង​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​ទៀត​ផង​។ អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ គឺ​​គ្រាន់​តែ​​ចូល​ទៅ​កាន់ iflix.com និង​ចុច​មើល​ជា​ការ​ស្រេច​!

ប្រធាន​គ្រប់គ្រង​ប្រចាំ​កម្ពុជា លោក Gonçalo Carvalho បាន​និយាយ​ថា «​ក្រុមការងារ​យើងខ្ញុំ​ពិតជា​សប្បាយចិត្ត និង​មាន​មោទនភាព​ខ្លាំង​បំផុត​ដែល​មានឱកាស​សហការ​ជាមួយ​ទូរទស្សន៍ PNN​។ PNN គឺ​ពិតជា​បណ្តាញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​។ ទន្ទឹម​គ្នា​នឹង​ផែនការ​គោលដៅ​ដែល​ក្រុម​យើងខ្ញុំ​មាន​ដែរ​នោះ យើង​តែងតែ​សង្ឃឹមថា នឹង​អាច​មាន​កិច្ច​សហការ​ជាមួយនឹង​ដៃគូ​ក្នុងស្រុក​បែប​នេះ​ជា​ពិសេស​។ ការ​សហការ​នេះ មិន​ត្រឹមតែ​ដើម្បី​បង្កើន​ទិន្នន័យ​ក្នុងស្រុក​សម្រាប់​គេហទំព័រ​យើង​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ទូរទស្សន៍​ភី​អិន​អិន ធ្វើការ​ទស្សនា​បាន​ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា មិន​ថា​នៅ​តាម​ផ្លូវ​ទៅ​ធ្វើការ ទៅ​ផ្ទះ ឬ​នៅ​ទីណា​នោះ​ឡើយ​។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​ប៉ុស្តិ៍ PNN កញ្ញា ទូច បូ​ប្ផា បាន​បន្ថែម​ថា «​ការ​ដែល​ស្ថានីយទូរទស្សន៍​យើងខ្ញុំ​អាច​ចាប់​ដៃគូ​សហការ​ជាមួយនឹង iflix ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​នោះ ពិតជា​ឱកាស​ដ៏​ល្អ​មួយ​។ យើងខ្ញុំ​ពិតជា​មើលឃើញ​ថា ការ​សហការ​នេះ​នឹង​រីក​ចម្រើន​ទៅ​មុខ​ដោយ​មានការ​ជ្រោម​ជ្រែង​យ៉ាង​កក់ក្តៅ​បំផុត​។ អាច​និយាយ​បាន​ថា ក្រុមការងារ​យើងខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​បណ្តុំ​ទិន្នន័យ​ប្លែក​ៗ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត សម្រាប់​អ្នកគាំទ្រ​របស់​យើង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​បណ្តាញ ដែល​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ពួក​យើង​បាន​ផលិតកម្ម​វិធី ទូរទស្សន៍ និង​រឿង​ភាគ​ជា​ច្រើន​។

មិនតែប៉ុណ្ណោះ យើង​ក៏​ទទួល​បាន​សិទ្ធិ​នាំ​ចូល​ផ្តាច់មុខ​ពី TVB ហុងកុង និង Chanel 3 ដែល​ជា​ប៉ុស្តិ៍​ដ៏​ល្បី​នៅ​ឯ​ប្រទេស​ថៃ​។ បន្ថែម​ទៅ​លើ​នេះ យើងខ្ញុំ​ក៏​បាន​សម្រិតសម្រាំង​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ព័ត៌មាន​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​ជាមួយនឹង​គុណភាព​ដែល​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទស្សនិកជន​ជា​ពិសេស​។

សូម​បញ្ជាក់​ថា iflix គឺជា​បណ្តា​ផ្សព្វផ្សាយ​សិល្បៈ​កំសាន្ត​ខ្នាត​អន្តរជាតិ​មួយ​ដែល​មាន​ទីផ្សារ​ទូលំ​ទូលាយ ចម្រុះ​ទៅ​ដោយ​ភាពយន្ត កម្មវិធី​ទូ​ទស្សន៍ ការ​ផ្សាយ​ផ្ទាល់ ព័ត៌មាន ការ​ទាញ​យក​ផ្សេង​ៗ​ជា​ច្រើន​ពី​ជុំវិញ​ពិភពលោក ពី​គ្រប់​ទិស​ទី និង​គ្រប់ពេលវេលា​។

iflix ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​លើស​ពី​១០០​លាន​នាក់ ដែល​រហូត​មក ដល់​​ឥលូវ​​នេះ អ្នក​ភ្ជាប់​បណ្តាញ iflix អាច​ធ្វើការ​ដក​ពិសោធន៍​តាម​ពីរ​ជម្រើស​ផ្សេង​គ្នា រួម​មាន iflixFREE និង iflixVIP ។ បច្ចុប្បន្ន iflix អាច​ធ្វើការ​ប្រើប្រាស់​បាន​នៅ​តាម បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ម៉ា​ឡេ​ស៊ី អិន​ដូ​នេ​ស៊ី ភី​លិ​ពិន ថៃ ព្រុយ​នេ សេរី​លង្កា ប៉ា​គី​ស្ថាន មី​យ៉ា​ន់​ម៉ា វៀតណាម ម៉ា​ល់​ឌី​វ គុយ​វេ​ត បា​រ៉េ​ន សោ​ឌី​អា​រ៉ា​ប៊ី ចូ​ដាន អ៊ី​រ៉ា​ក់ ឡេ​បា​ណុ​ន អេ​ហ្ស៊ិ​ប ស៊ូ​ដង់ កម្ពុជា ណៃ​ហ្សឺ​រី កេ​ន​យ៉ា ហ្កា​ណា ណេ​ប៉ា​ល់ បង់​ក្លា​ដេ​ស ហ្សិ​ម​បាប​វេ ម៉ូ​រូ​កូ តាន់​ហ្សា​ន​យ៉ា និង​អ៊ុយ​ហ្សា​ន់​ដា​។

ចំណែក​ទូរទស្សន៍ ភី​អិន​អិន – PNN បាន​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១៥ ដែល​ធ្វើការ​ផ្សព្វផ្សាយ​តាម​បច្ចេកទេស និង​ស្តង់ដា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ គោលដៅ​នៃ​ការ​ផ្សាយ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ដុះ​ដាល​នៅ​ទូ​ទាំង​ក​ប្រទេស​។ ឃ្លា​មួយ​នៃ​ទូរទស្សន៍ ភី​អិន​អិន ដែល​លើក​ឡើង​ថា «​ភី​អិន​អិន សម្រាប់​កម្ពុជា​» សបញ្ជាក់​ឲ្យ​ឃើញ​ថា ភី​អិន​អិន​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ជាតិ ផ្តល់​ការ​កំសាន្ត ការ​អប់រំ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទិស​ទី៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ