ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៥​ឆ្នាំ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​កើន​រហូត​ដល់​ប្រមាណ​៨៥២​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​កន្លង​មក ដើម្បី​ធ្វើ​កំណែ​ទម្រ​ង​វិស័យ​អប់រំ​ឲ្យ​គុណភាព​រាជរដ្ឋាភិបាល​បាន​ខិតខំ​បន្ថែម​ថវិកា​ទៅ​លើ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជា​បន្តបន្ទាប់​ដែល​មាន​ចំនួន​កើន​រយៈ​ដល់​ប្រមាណ​៨៥២​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ឆ្នាំ​២០១៨ ។ នេះ​បើ​តាម លោក​ឧបនាយករដ្ឋមន្ត្រី អូន…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​កន្លង​មក ដើម្បី​ធ្វើ​កំណែ​ទម្រ​ង​វិស័យ​អប់រំ​ឲ្យ​គុណភាព​រាជរដ្ឋាភិបាល​បាន​ខិតខំ​បន្ថែម​ថវិកា​ទៅ​លើ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជា​បន្តបន្ទាប់​ដែល​មាន​ចំនួន​កើន​រយៈ​ដល់​ប្រមាណ​៨៥២​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ឆ្នាំ​២០១៨ ។ នេះ​បើ​តាម លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​វិទ្យាសាស្ត្រ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី «​តេ​ជោ​» និង​សមិទ្ធិ​ផល​នានា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​បាន​កំណត់​វិស័យ​អាទិភាព​សំខាន់​ៗ​សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤​ក្នុង​នោះ មាន​ទី​១-​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ពិសេស​តាម​រយៈ​ការ​បន្ត​ផ្តោត​គុណភាព​លើក​វិស័យ អប់រំ​វិទ្យាសាស្ត្រ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ។ ទី​២- ការ​បន្ត​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​លើកកម្ពស់​ផ្នែក​ដឹក​ជញ្ជូន ផែន​ថាមពល និង​ផ្នែក​ឌី​ជី​ថ​ល ។

ទី​៣- ការ​ប្រកួតប្រជែង និង​ការ​លើក​ស្ទូ​យ​សហគ្រាស​ផ្នែក​ធន​តូច និង​មធ្យម​ព្រមទាំង​សហ​គ្រិ នភា​ព ដើម្បី​បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ។ ទី​៤- ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​ការ​ភិ​វឌ្ឍន៍​ជនបទ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​…​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំពុង​តែ​អនុវត្ត និង​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន ។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​យកចិត្តទុកដាក់​លើក​វិស័យ​អប់​រំជា​ចម្បង​របស់​រាជរដ្ឋាភិបាល តាម​រយៈ​បង្កើន​ថវិកាជាតិ​សម្រាប់​ផ្តល់​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជាង​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​កន្លង​មក​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។

លោក​គូសបញ្ជាក់​ថា ជាក់ស្តែង​ការ​ចំណាយ​សរុប​របស់​ក្រសួង​អប់រំ​ត្រូវ​បាន​បង្កើន​ពី​ប្រមាណ​២២៩​លាន​ដុល្លារ​ត្រូវជា​១.៧៦​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ឆ្នាំ​២០១៣ ឡើង​ដល់​ប្រមាណ​៨៥២​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវជា​ប្រមាណ​៣.៤៦​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ឆ្នាំ​២០១៨ ។ ពោល​ការ​ចំណាយ​ថវិកា​សម្រាប់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​បាន​ចំណាយ​កើន​ជាង​៣​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ ។ លោក​បាន​បញ្ជាក់​ថា «​ជា​ការ​ពិត​ផ្លែផ្កា​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​នា​ពេល​កន្លង​មក និង​គោលនយោបាយ​ពាក់ព័ន្ធ​ដ​ដៃ​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​ការ​កត់សម្គាល់​ពោល​ពី​ការ​ពឹងផ្អែក​លើក​វិស័យ​សិ​កម្ម​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើក វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​» ។ លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ប្រសិទ្ធិ​ខ្ពស់ និង​ប្រកបដោយ​បរិ​យា​ប័ណ្ណ និង​ដើម្បី​សម្រេច​បាន​នូវ​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

រាជរដ្ឋាភិបាល​ចាំ​ត្រូវ​បង្កើន​ការ​ខិតខំ​ខ្លាំង​ថែម​ទៀត​ជំរុញ​ការ​ធ្វើ​ពិ​ពិត​កម្ម និង​ភាព​ប្រកួត​ប្រែង​ឲ្យ​ខ្លាំង​ថែម​ទៀត​ក្នុង​នោះ​ការ​អភិវឌ្ឍ​ធន​ជា​មនុស្ស ពិសេស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​គណិត​វិទ្យា ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏​បាន​លើក​ឡើង​ថា ក្រសួង​បាន​កំពុង​តែ​ពង្រឹងគុណភាព​អប់រំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្រសួង​ក៏​បាន​បង្កើត​សាលា​ជំនាន់​ថ្មី ដោយ​បាន​ពង្រឹង​ការ​បង្រៀន​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ដោយ​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​សតវត្សរ៍​ទី​២១ បង្កើត​ឲ្យ​មានការ​បណ្តុះបណ្តាល​គ្រូ​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកទេស​ក្នុង​ការ​បង្រៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ