ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ូ​សស្ត្រ​ង មហាសង្ក្រាន្ត​នៅ​កំពង់ឆ្នាំង ទៅ​លេង​ហើយ​អាច​ទៅ​កន្លែង​ច្រើន​ទៀត​បាន​មួយ​ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាព​សប្បាយ​ៗ​ដ៏​អស្ចារ្យ ប៊ូ​សស្ត្រ​ង មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ត្រលប់​មក​វិញ​ហើយ កក្រើក​កាន់តែ​ខ្លាំង ជាមួយ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​មហិមា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​។ មហា​ព្រឹត្តិការណ៍ ប៊ូ​សស្ត្រ​ង…

រាជធានី​ភ្នំពេញ ៖ ភាព​សប្បាយ​ៗ​ដ៏​អស្ចារ្យ ប៊ូ​សស្ត្រ​ង មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ត្រលប់​មក​វិញ​ហើយ កក្រើក​កាន់តែ​ខ្លាំង ជាមួយ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​មហិមា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​។ មហា​ព្រឹត្តិការណ៍ ប៊ូ​សស្ត្រ​ង មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​ម្តងនេះ​នឹង​ចាប់ ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី ១២-១៣-១៤-១៥-១៦ ខែមេសា ២០១៩ នៅ​បរិវេណ​ទីធ្លា​បាល់ទាត់ ទល់មុខ​សាលាខេត្ត​កំពង់ឆ្នាំង ដែល​នឹង​មាន​ព្រឹត្តិការណ៍​សប្បាយ​ៗ​ជា​ច្រើន​រាប់​មិន​អស់​។

នៅ​កំពង់ឆ្នាំង​ក្រៅពី​សប្បាយ​នៅ​មហា​ព្រឹត្តិការណ៍ មហាសង្ក្រាន្ត​ដ៏​ធំ​មហិមា​នេះ​ហើយ​បងប្អូន​ក៏​អាច​ទៅ​លេង​កម្សាន្ត​រមណីយដ្ឋាន​ដែល​នៅ​ជិត​ៗ​នោះ​ជា​ច្រើន​ទៀត​ដូច​ជា ៖

១ – ទំនប់​ទឹកស្ទឹង​គង្គា គឺជា​កន្លែង​មុជទឹក​ដ៏​សប្បាយ​រីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អោយមក​លេង​កំសាន្ត​មិន​ដាច់​រៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ ជា​ពិសេស​គឺ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ មាន​ភ្ញៀវ​មក​លេង​រាប់​ពាន់​។ ដែល​មាន​ទីតាំង ស្ថិត​ក្នុងភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹក ផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ​១០៥​គីឡូ ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មាន​ចម្ងាយ​ប្រមាណ​២០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។

២ – ទឹកធ្លាក់​អន្លង់​ស្វាយ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ដែល​ទើបត្រូវ​បាន​រក​ឃើញ និង​រៀបចំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត ។ រមណីយដ្ឋាន​នេះ​មាន​ចំងាយ​៥៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ស្ថិត​ក្នុងភូមិ​ដូង​ស្លា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។

ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ អន្លង់​ស្វាយ​ដ៏​ស្រស់​ស្អាត​នេះ គឺ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៣ ទៅ​ដល់​ស្រុក​ទឹកផុស ដែល​មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ តាម​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​ដែល​ទើប​ស្ថាបនា​ហើយ​ថ្មី និង​បន្តដំណើរ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ជាង​២០​គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់​ភូមិ​ដូង​ស្លា ភ្ញៀវ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជាង​២​គីឡូម៉ែត្រ​ទៀត​ក៏​បាន​ទៅ​ដល់​រមណីយ ដ្ឋាន​ទឹកធ្លាក់​យ៉ាង​ស្រស់​ស្អាត​នេះ ប៉ុន្តែ​ផ្លូវ​ថ្មើរជើង​អាច​ជិះ​ម៉ូតូ​បាន ។

៣ – ទឹកធ្លាក់​ថ្ម​ក្រាល តំបន់​ទេសចរណ៍ធម្មជាតិ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង ២៨ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទឹកផុស ឬ​ស្ថិត​នៅ​ប្រមាណ​ជាង ៥០ គីឡូម៉ែត្រ ភាគ​ខាងលិច​នៃ​ខេត្តកំពង់ឆ្នាំង ដ្បិតតែ​ផ្លូវ​ចូល​ឆ្ពោះទៅ​ទីនោះ ក៏​នៅ​លំបាក​ដោយ​អន្លើ ជា​ហេតុ​មិនសូវ​មាន​ភ្ញៀវ​ពី​ចម្ងាយ​ទៅ​លេង​ច្រើន​ឡើយ តែ​សម្បូរ​អ្នកស្រុក​ទៅ​លេង​នា​រដូវ​បុណ្យ​ទាន​មាន​ចំនួន​ច្រើន​គួរសម ខណៈ​អ្នក​ភូមិ​ទីនោះ​ក៏​និយម​ហៅ​ឈ្មោះ​ក្រៅ​ដែរ​ថា «​ទឹកធ្លាក់​បរ​វាទ​» ដែល​បាន​ដំណើរការ​ប្រមាណ​ជិត ២ ឆ្នាំ​មក​ហើយ​។

៤ – ទឹកធ្លាក់​ស្រែ​អំពិល ស្ថិត​ក្នុងស្រុក​ទឹកផុស ឆ្លងកាត់​ព្រៃ​ខ្លុង​ប្រប​សងខាង​ផ្លូវលំ​ប៉ុន​ខ្លួន​រថយន្ដ​ត្បុល​ទៅ​រួច ចម្ងាយ​ប្រមាណ​ជិត ១០ គីឡូម៉ែត្រ​ពី​ច្រកចូល​ទល់មុខ​ខ្លោងទ្វារវត្ដ​ពោធិ៍​វ័ន​រង្សី​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង ស្ថិត​ក្នុងភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្ដកំពង់ឆ្នាំង ទឹកធ្លាក់​ស្រែ​អំពិល ហ៊ុម​ព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតងខ្ចី​នា​រដូវវស្សា ជា​រមណីយដ្ឋាន​ក្រៅបញ្ជី​ដ៏​ត្រកាល​ប្រាថ្នា​ផ្សព្វផ្សាយ​ខ្លួន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ទូលំទូលាយ​។

ទឹកធ្លាក់​មាន​ប្រភព​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ និង ៣០ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទឹកផុស​នេះ ស្ថិត​នៅ​ពីក្រោយ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ដពោធិ៍សាត់​។

៥ – ទំនប់ ២០ ឧសភា ស្ថិត​នៅ​ក្នុងភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ ១៧ គីឡូម៉ែត្រ ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនប់​ទឹក ២០ ឧសភា បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មក​លេង​កម្សាន្ត នៅ​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​រមណីយដ្ឋាន​កែ​ច្នៃ​ខ្នាត​តូច​នានា ជា​ច្រើន​ទៀត ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ចូល​មក​កំសាន្ត​ផង​ដែរ​។

ទទឹម​នឹង​នេះ ប៊ូ​សស្ត្រ​ង​នឹង​បង្កើន​ទស្សនីយ៍ភាព​ប្លែក​ៗ អស្ចារ្យ​ជា​ច្រើន សម្រាប់​អ្នក​កំពង់ឆ្នាំង ឲ្យ​កាន់តែ​សប្បាយ​ខ្លាំង​ជាង​មុន និង​យូរ​ជាង​មុន​បន្ថែម​ទៀត​។ លោក​អ្នក​នឹង​បាន​ចូលរួម​រាំ​កំសាន្ត​តាម​ចង្វាក់​ប្រពៃណី និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទៀត ដែល​នាំ​មក​ជូន​ផ្តាច់​មុខជា​ពិសេស​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប៊ូ​សស្ត្រ​ង​។

តោះ​ទៅ​ទាំងអស់​គ្នា​! អញ្ជើញ​ចូលរួម​ដោយ​សេរី​ជាមួយ​មហា​ព្រឹត្តិការណ៍ ប៊ូ​សស្ត្រ​ង មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ជួប​គ្នា​ដើម្បី​បង្កើន​មិត្តភាព​ឲ្យ​កាន់តែ​ស្និត​ស្នាល​ជាមួយ​គ្នា និង​ជាមួយ​កំពូល​តារា​ល្បី​ៗ ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​លោក​អ្នក​។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​លោក​អ្នក​និង​បាន​ភ្លក្ស រសជាតិ​ដ៏​វិសេសវិសាល នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ខ្លាំង​ជាង​។ យូរ​ជាង​។

ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ