ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សូ​ម​ឡើង​កក្រើក​អុី​អន​ម៉​ល​ជាមួយ Huawei P30 សេ៊រី និង​លោក នី​កូ​!

5 ឆ្នាំ មុន

ភ្នំពេញ ថ្ងៃ​ទី 8 មេ​សា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រៀបចំ​កម្មវិធី…

ភ្នំពេញ ថ្ងៃ​ទី 8 មេ​សា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រៀបចំ​កម្មវិធី P30 Series First Sale ដ៏​កក្រើក ដោយ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ រយ​:​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ថ្ងៃ 5 ដល់ 7 មេ​សា នៅ​ផ្សារ​ទំនើប​អ៊ី​អន 1 ដើម្បី​ដាក់​តាំង​បង្ហាញ និង​ឲ្យ​អតិថិជន​ធ្វើការ​តេស្ត​សាកល្បង​ប្រើ កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី ដែល​ល្បី​ថា ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ និង​ជា​ស៊ុប​ភើ​កាមេរ៉ា​ហ្វូ​ន​។

លើស​ពី​នេះ​ទៅ​ទៀត លោក​នី​កូ ដែល​ជា​ឯកអគ្គរដ្ឋទូត​របស់​ក្រុមហ៊ុន Huawei ក្រុម​រាំ OMG កញ្ញា ប៉ាច គី​ម​ប៉ូ​យ និង​តារា​កិត្តិយស​ជា​ច្រើន​ទៀត បាន​ចូល​មក​អង្រួន​កម្មវិធី ឲ្យ​កាន់តែ​សប្បាយ​រីករាយ​ជាមួយ​ការ​សម្តែង​ពិសេស​ៗ​ជា​ច្រើន​។

មាន​អតិថិជន​ជា​ច្រើន​ដែល​បាន​មក​តេស្ត​សាកល្បង​ប្រើ កំពូល​ស្មា​ត​ហ្វូ​ន​នេះ និង​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នឹក​ស្មាន​មិន​ដល់​ពី​សមត្ថភាព​ក្នុង​ការ​ហ្សូ​ម ការ​ថតរូប ការ​ថត​វី​ដេ​អូ​ផ្សេង​ៗ ព្រមទាំង​សរសើរ​មិន​ដាច់​ពី​មាត់ ថែម​ទាំង​បាន​កុម្ម៉ង់​ទិញ​ទៀត​ផង​។

ក្រៅពី​ការ​តេស្ត​សាកល្បង​ប្រើ​អ្នកចូលរួម​ទាំងអស់ ក៏​បាន​ឈ្នះ​រង្វាន់​ជា​ច្រើន សន្ធឹកសន្ធាប់​ដោយ​គ្រាន់តែ​ចូលរួម​លេង​ហ្គេ​ម​ងាយ​ៗ​សប្បាយ​ៗ ក្នុង​កម្មវិធី​។ រីឯ​អតិថិជន P30 សេ​រ៊ី​ទាំងអស់ ដែល​បាន​ចូលរួម​ក៏​ទទួល​បាន​កាដូ​បន្ថែម​ជា​ច្រើន​ដូច​ជា នាឡិកា Band 3, Power Band 6700 mAh និង​អាវ​យឹត​ឥត​គិតថ្លៃ​ផង​ដែរ​។

ក្រៅពី​កម្មវិធី P30 Series First Sale ក្រុមហ៊ុន Huawei ក៏​បាន​ធ្វើ​ពិធី​សម្ពោធ Huawei Concept Store ថ្មី​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ជាន់​ទី​មួយ ដែល​ជា​ការ​សហការ​ជាមួយ​និង​ក្រុមហ៊ុន Nojima ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី បាន​បំពាក់​ដោយ​ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់ ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​មាន​សមត្ថភាព ក្នុង​ការ​ផ្តិត​យក​រូបភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​បំផុត​មិន​ធ្លាប់​មាន ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។

ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត Periscope នៅ​លើ​ឡែ​ន SuperZoom កំពូល​កាមេរ៉ា​នៅ​លើ​ស៊ូ​ភើ​ស្មា​ត​ហ្វូ​ន​នេះ​មាន​សមត្ថភាព​អាច​ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូត​ដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ ។

ស៊ុប​ភើ​កាមេរ៉ា​របស់​កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី មាន​សមត្ថភាព​អស្ចារ្យ​ខុស​ប្លែក​ពី​កំពូល​ស្មា​ត​ហ្វូ​ន​ដទៃ​ដូច​ជា ៖

-​ ​ផ្តិត​យក​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប​ដូច​ឃើញ​ផ្ទាល់ និង​ភ្នែក​នៅ​ពេល​យប់ ដោយ​កម្រិត ISO ខ្ពស់​សូ​ម្បី​តែ​ក្នុង ទី​ងងឹត មិនសូវ​មាន​ពន្លឺ ជាមួយ​បច្ចេកវិទ្យា Super Sensing Leica

-​ ​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ដែល​ជា​ស្រមោល ភ្លើង​ជាប់​គ្នា ឫ​ច្បាស់​កន្លែង​ណាមួយ​ក៏​បានជា​មួយ​កាមេរ៉ា TOF ចាប់​ប្លង់

-​ ​កាមេរ៉ា​សែ​ល​ហ្វី​ទំហំ 32MP អាច​ស្គាល់​មុខ​របស់​អ្នក និង​ជួយ​បន្ថែម​ពន្លឺ កាត់​បន្ថយ​នូវ​កម្រិត​មិន​ច្បាស់​ព្រិល ក្នុង​រូបថត ដែល​អតិថិជន​ភាគច្រើន​ចង់បាន​ពេល​ថតរូប​សែ​ល​ហ្វី​ម្តង​ៗ សូ​ម្បី​តែ​ក្នុង​ស្ថានភាព​ទី​ងងឹត ឫ​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​ពេល​យប់

-​ ​ថត​វី​ដេ​អូ​ពីរ​ប្លង់​ថត​នៅ​លើ​អេ​ក្រង់​តែ​មួយ​ដំណាលគ្នា​អាច​ឲ្យ​អ្នក​ឃើញ​ប្លង់​បាន​ពី​ចំងាយ​និង​មើល​កៀក

ថ្មី​ៗ​នេះ កំពូល​ស្មា​ត​ហ្វូ​ន P30 Pro ក៏​ទទួល​បាន​ពានរង្វាន់ Best Photo Smartphone ពី TIPA ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ថតរូប​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ និង​ទំលាក់​កំពូល​ស្មា​ត​ហ្វូ​ន​ដទៃ ដោយ​ទទួល​បាន​តំណែង​ជើងឯក​កំពូល ក្នុង​តារាង DxOMark ដោយ​ទទួល​បាន 112 ពិន្ទុ​។

កំពូល​ស្មា​ត​ហ្វូ​ន P30 Pro តម្លៃ $899 ចំណែកឯ P30 តម្លៃ $669 ថែម​នាឡិកា Huawei Band 3 កាលី​ប​ទាន់សម័យ ជញ្ជីង​សុខភាព Huawei Body Fat Scale ឥត​គិតថ្លៃ និង​កាដូ​ជា​ច្រើន​ទៀត​។ ចំណែកឯ P30 Lite តម្លៃ​ត្រឹមតែ $399 ថែម Bluethooth speaker និង​កាដូ​ជា​ច្រើន​ទៀត ថែម​ទាំង​មានឱកាស​ឈ្នះ​រថយន្ត Mazda 2 ផង​ដែរ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ