ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ លើកទឹកចិត្ត​ផលិតផល Firmax3 បន្ត​បំរើ​សុខភាព​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ហាញខ្លួន​ជា​ប្រធាន​ក​ត្តិ​យស​ក្នុង​ពិធី​រាត្រី​ពណ៌​ស្វាយ​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍…

ភ្នំពេញ​ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ហាញខ្លួន​ជា​ប្រធាន​ក​ត្តិ​យស​ក្នុង​ពិធី​រាត្រី​ពណ៌​ស្វាយ​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ខេ​ម​បូ​ឌា (RF3 World Cambodia) កាលពី​យប់​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​លើកទឹកចិត្ត​ និង​ជម្រុញ​សេវាកម្ម​បំរើ ​និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ភាព​​ថ្លៃថ្នូរ ​និង​រីក​ចម្រើន​។

នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា បាន​ថ្លែង​ក្នុង​ពិធី​រាត្រី​ស្វាយ កាលពី​យប់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ស​ណ្ឋ​គារ​សុខា​បានឱ្យ​ដឹង​ថា លោក​សូម​លើកទឹកចិត្ត​ដល់ ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ខេ​ម​បូ​ឌា ដែល​បាន​នាំ​ចូល​ផលិតផល​សុខភាព គ្រី​ម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 ជា​ផលិតផល​គ្រឿង​សម្អាង ដែល​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ថែ​ទាំង​សុខភាព​ឱ្យ​ល្អ​នោះ សូម​បន្ត​ទៅ​មុខ និង ផ្តល់​សេវាកម្ម​ឱ្យ​ល្អ ក្នុង​ឆន្ទៈ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កាត់​បន្ថយ​ភាព​ក្រីក្រ និង លើកកម្ពស់​សុខាភិបាល​កម្ពុជា​មាន​រីក​ចម្រើន​។ ជាមួយ​គ្នា​នោះ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​បន្ត​ឆន្ទៈ និង ការ​គាំពារ ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផលិតផល​គ្រប់​ប្រភេទ​ដែល​ផលិត​ក្នុងស្រុក ក៏​ដូច​ជា​នាំ​ចូល ជា​ផលិតផល​ក្លែងក្លាយ​នោះ ឱ្យ​អស់​និង​បន្ត​ទប់ស្កាត់​គ្មាន​នៅ​កម្ពុជា​។

ក្នុង​ពិធី​រាត្រី​ពណ៌​ស្វាយ​នោះ សមាជិក​ជាង​មួយ​ពាន់​នាក់​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ពេល​ឃើញ សមាជិក និង អ្នកចូលរួម​ខ្លួន​របស់​ខ្លួន​ទទួល​បាន​រង្វាន់​ធំ​ៗ​យ៉ាងច្រើន​ពី​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ខេ​ម​បូ​ឌា (RF3 World Cambodia) នូវ​រង្វាន់​រថយន្ត​ទំនើប ម៉ូតូ​ស៊េរី​ថ្មី​ឆ្នាំ​២០១៩ និង​ដំណើរ​កម្សាន្ត​ក្រៅប្រទេស ស​ង្ហឹ​បុរី និង ភូ​កេ​ត​។

លោក វណ្ណ សុភា​នោ នាយក​គ្របគ្រង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា «​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ដោយ​មើល​ពិនិត្យ និង ធ្វើ​តាម​ការ​សន្យា​នៃ​ផែន​ការណ៍​របស់​ក្រុមហ៊ុន​នោះ ខ្ញុំបាទ​តំណាង​ក្រុមហ៊ុន​ធំ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើការ​ចែក​រង្វាន់​ជា​ច្រើន​មាន​ដូច​ជា រថយន្ត​២០​គ្រឿង ម៉ូតូ​១២​គ្រឿង ទូរ​សព្ទ​ទំនើប​១០​គ្រឿង បន្តោង​ខ្សែ​ក​មាស​ចំនួន​៣​ខ្សែរ និង គ្រី​ម Firmax3 ៥០​ប្រអប់​ជូន​ដល់​សមាជិក​ដែល​ជោគជ័យ​តាម​គោល​ការណ៍​​របស់​ក្រុមហ៊ុន និង​លើកទឹកចិត្ត​បន្ត​ជា​តំណាង​ចែកចាយ​ទៅ​មុខ ក្នុង​ស្មារតី​ផ្តល់​សេវាកម្ម​ថែ​ទាំង​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ រីក​ចម្រើន និង​មាន​សុភមង្គល​»។

លោក វណ្ណ សុភា​នោ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​បាន​ដំណើរ​សកម្មភាព​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ដោយ​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​រកស៊ី​ស្របច្បាប់ និង ត្រឹមត្រូវ ផ្អែក​តាម​បទដ្ឋាន​ទាំង​ជាតិ​និង​អន្តរជាតិ មិន​ប៉ះពាល់​ដល់​សុខភាព​ដល់​ប្រជា​ពល​កម្ពុជា​។ ផលិតផល​គ្រី​ម Firmax3 ស៊ី​រ៉ូ​ម O2max3 របស់​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ មិន​ត្រឹមតែ​ទទួល ស្គាល់​ពី​ការ​អនុញ្ញាត​ចរាចរណ៍​ក្នុង​ប្រទេស​ពី​ក្រសួងសុខាភិបាល​ឡើយ ផលិតផល​របស់​ក្រុមហ៊ុន ក៏​ទទួល​បាន​ពានរង្វាន់​ឆ្នើម​នៃ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ល្អ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​រយៈ​២​ឆ្នាំ​មក​ហើយ​ដែរ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ពិធី​រាត្រី​ពណ៌​ស្វាយ ដើម្បី​ធ្វើការ​ចែក​រង្វាន់​ធំ​ជូន​ដល់​សមាជិក ក្រោយ​វត្តមាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង លោក Dato Sri Nazeri Bin Omar ប្រធាន​ធំ​ក្រុមហ៊ុន Rf3 World អន្តរជាតិ មក​អបអរ និង ជា​សាក្សី សម្រាប់​​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ រួម​ទាំង​សមាជិក​តំណាង​ចែកចាយ​នៅ​កម្ពុជា ។

គ្រី​ម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 គឺជា​ផលិតផល​គ្រឿងសម្អាង ដែល​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​ថ្មី​មួយ ដោយ​រូបមន្ត​បច្ចេកវិទ្យា​ណា​ណូ (NaNo Technology) ដែល​រួម​មាន​សារធាតុ​ផ្សំ​ពី​រុក្ខ​ធម្មជាតិ​សុទ្ធសាធ​ចំនួន ១៣​មុខ មក​ពី​៣​ទ្វីប គឺ​ទ្វីបអាស៊ី អាហ្វ្រិក និង​អ៊ឺ​រ៉ុ​ប ដែល​មាន​តួនាទី សមត្ថភាព និង​ឧត្តមភាព​ខ្ពស់ ដើម្បី​សម្រួល​ដល់​អ្នកមាន​បញ្ហា​សុខភាព​ស្បែក ជួយ​បន្តឹង​ស្បែក​មុខ បំបាត់​អាច​ម៍​​រុយ បំបាត់​ភាព​ជ្រីវជ្រួញ ជួយ​បង្កើន​អ័រម៉ូន ជួយ​បញ្ហា​ជាំមុខ មុខ​កើត​មុន ថែរក្សា​សុខភាព​ឲ្យ​ស្រស់ស្រាយ ព្រមទាំង​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ក្មេង​ជាង​វ័យ​ដោយ​គ្រាន់តែ​លាប​លើ​ជីពចរ​នៃ​ដងខ្លួន​យើង​តែ​ប៉ុណ្ណោះ។

លើស​ពី​អត្ថប្រយោជន៍​ដែល​បាន​រៀបរាប់​ខាងលើ​នេះ គ្រី​ម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 ជា​ផលិត​ផល​មិន​មាន​ផល​ប៉ះពាល់​ជាមួយនឹង​សុខភាព ស​ម្ភ​ស្ស និង​ជា​ពិសេស​មិន​អាច​ប្រឆាំង ទៅ​នឹង​ឱសថ​គ្រប់​ប្រភេទ​ទាំង ថ្នាំ​ចាក់ ថ្នាំលេប ថ្នាំចិនសែ ទាំង​ថ្នាំខ្មែរ​បុរាណ​ផង​ដែរ​។ ជាមួយ​ការ​ទទួលស្គាល់​គុណ​ភាព សុវត្ថិភាព និង ឧត្តម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 មានការ​ធានា និង អះអាង​ពី ស្ថាប័ន​អន្តរ​ជាតិ​ឱ្យ​ចែកចាយ​ជុំវិញ​ពិភពលោក​ភ្ជាប់​ជាមួយ​អាជ្ញា​ប័ត្រ​ស្ទង់​ដា​អន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ