ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទួន​ៗ​គ្នា​ម្ល៉េះ​! អតិថិជន​ដល់​ទៅ​ពីរ​រូប ទិញ​ពី​ហាង​តែ​មួយ ឈ្នះ​រង្វាន់​ពី Huawei!

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 8 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​បី​រូប​ទៀត​ហើយ…

ភ្នំពេញ ថ្ងៃ​ទី 8 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​បី​រូប​ទៀត​ហើយ ពី​ការ​ចាប់​រង្វាន់​លើក​ទី​បួន ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Soriya Center Point កាលពី​ថ្ងៃ 5 មីនា ស​ប្តា​ហ៍​មុន​។ អតិថិជន​ដែល​មានសំណាង​ទាំង​បី​រូប​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​សុទ្ធតែ​ជា​អតិថិជន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7​។

អតិថិជន​ឈ្មោះ ជី​ន ទិញ​ពី​ហាង ទី​សា​រិ​ទ្ធ 2 បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X 1 រង្វាន់ ចំណែកឯ​អតិថិ​ជន​ឈ្មោះ ឈុ​ន យ៉ា​នី ដែល​បាន​ទិញ​ពី​ហាង Amazon បាន​ឈ្នះ​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ មួយ​រង្វាន់​ទៀត​បាន​ទៅ​លើ អតិថិជន​ឈ្មោះ ហេង សីហា ដែល​បាន​ទិញ​ពី​ហាង ទី​សា​រិ​ទ្ធ 2​។ អស់ទាស់​ហ្មង់​! ការ​ចាប់ឆ្នោត​លើក​នេះ អតិថិជន​របស់ Huawei ដល់​ទៅ​ពីរ​រូប ដែល​ទិញ​ពី​ហាង ទី​សា​រិ​ទ្ធ 2 បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ផង និង​ទូរទស្សន៍​ផង​។

​ក្នុង​ការ​ចាប់ឆ្នោត​លើក​ទី​បួន​នេះ មាន​អតិថិជន​សំណាង​ជា​ច្រើន​រូប​ដែល​មិន​បាន​លើក​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​នៅ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត ដាក់​លេខ​ទូរស័ព្ទ​មិន​បាន​ត្រឹមត្រូវ​។ ដូច្នេះ​បន្ទាប់​ពី​ការ​ទំនាក់ទំនង​ទៅ​បី​ដង មិន​មានការ​ឆ្លើយ​តប ក្រុមហ៊ុន​បាន​ធ្វើការ​ចាប់​រង្វាន់​រក​អតិថិជន​សំណាង​ថ្មី​បន្ត​ទៀត​។ ការ​ចាប់ឆ្នោត​លើក​នេះ ហាក់បីដូចជា​មាន​ភាពស្វិតស្វាញ​ណាស់​ទម្រាំ​តែ​បាន​អតិថិជន​សំណាង​ទាំង​បី​រូប​នេះ​។

ក្រៅពី​ការ​ចាប់​រង្វាន់​លើក​ទី​បួន​នេះ យើង​ក៏​មានការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​កាលពី​លើក​ទី​បី​ផង​ដែរ​។ ក្រុមហ៊ុន​បាន​ដឹក​ម៉ូតូ Zoomer X 1 រង្វាន់ ទៅ​ប្រគល់​ជូន​អតិថិជន​ឈ្មោះ ពៅ ស្រ​និ​ច ដល់​ផ្ទះ​តែ​ម្តង​នៅ​ក្រុង​តា​ខ្មៅ​។ ដំបូង​ឡើយ កញ្ញា​ហាក់បីដូចជា​មិនសូវ​ជឿ​ថា មានសំណាង​ឈ្នះ​រង្វាន់​នេះ​សោះ នៅ​ពេល​ក្រុមហ៊ុន​ធ្វើការ​ទំនាក់ទំនង​ទៅ ប៉ុន្តែ​បន្ទាប់​ពី​បាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​នៅ​លើ Facebook Page របស់ Huawei រួច ទើប​កញ្ញា​ជឿជាក់​ថា បាន​ឈ្នះ​ពិតប្រាកដ​មែន​។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​បាន​អញ្ជើញ​អតិថិជន​ពីរ​រូប គឺ​លោក Jackson និង​បងប្រុស សុ​ផា ដែល​បាន​ឈ្នះ​ទូរទស្សន៍​មក​ប្រគល់​រង្វាន់​ផង​ដែរ​។ ពួក​គាត់​ក៏​មិន​ខុស​ពី​កញ្ញា ពៅ​ស្រ​និ​ច​ដែរ ដំបូង​ឡើយ​ពួក​គាត់​មិនសូវ​ជឿ​នោះ​ទេ ហើយ​ពួក​គេ​ពិតជា​មាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​បាន​ឈ្នះ​រង្វាន់​នេះ​។

ដើម្បី​ឆ្លើយ​តប​នឹង​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​អតិថិជន ក្រុមហ៊ុន​ក៏​បន្ថែម​ការ​ចាប់ឆ្នោត​បួន​លើក​ទៀត និង​រង្វាន់​បន្ថែម ពោល​គឺ​ការ​ចាប់ឆ្នោត​សរុប​មាន​រហូត​ដល់ 9 ដង​។ ការ​ចាប់ឆ្នោត​ចាប់ពី​ការ​លើក​ទី​5 ដល់​ការ​ចាប់​លើក​ទី 8 ក៏​ជា​ការ​ចាប់​បី​រង្វាន់​គឺ ម៉ូតូ 1 គ្រឿង និង ទូរទស្សន៍ 2 រង្វាន់ ក្នុង​មួយ​លើក​ៗ​ដូច​គ្នា ដែល​ធ្វើ​ឡើង​រៀង​រាល់​ពីរ ស​ប្តា​ហ៍ម្ត​ង​។ ការ​ចាប់​រង្វាន់​ធំ​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 28 ខែ កក្កដា ដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវការ​របស់ Huawei Mobile, Mazda Cambodia និង MYTV​។

​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ អតិថិជន​ដែល​ទិញ Huawei អេ​5s និង Huawei P30 Lite ក៏​មាន​ឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​ផង​ដែរ​។ ដូច​ច្នេះ អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ណាមួយ ក្នុង​ចំណោម​ម៉ូ​ដែល​ទាំង​ប្រាំ ដូច​ជា Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ​5s ឫ P30 Lite ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ លេខ​ទូរស័ព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មាន​តម្លៃ​ត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3​តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339​។ អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ