រំភើបខ្លាំង រូ លីន ស្រក់ទឹកភ្នែកឈ្នះ១០លាន កម្មវិធី FRESHY WINNER
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកអ្នកពិតជាបានស្គាល់ពីទេពកោសល្យរបស់ រ៉ូលីន ទាំងការសម្ដែង និងកំប្លែងធ្វើឱ្យទស្សនិកជនសើចស្ទើរគ្រប់ពេល តែអ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺទេពកោសល្យប្ដូរសំឡេងរបស់លោក ជាប្រុសក៏បាន ជាស្រីក៏បាន ព្រមទាំងអាចច្រៀងជាសំឡេងស្រីបានយ៉ាងពីរោះ។ ថ្មីៗនេះ រូ លីន ជាមួយ នាយព្រែក បង្ហាញខ្លួនក្នុងកម្មវិធី FRESHY WINNER កាលពីថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ រូ លីន បានបង្ហាញអារម្មណ៍ពិត បង្ហូរទឹកភ្នែកព្រោះទឹកដោះម្តាយថ្លៃនាំសំណាងឲ្យ រូ លីន ឈ្នះរង្វាន់ធំប្រាក់លានពី កម្មវិធី FRESHY WINNER។

កាយវិការកំប្លុកកំប្លែងរបស់ រូ លីន ជាមួយនាយព្រែក ក្នុងកម្មវិធី FRESHY WINNER ធ្វើឲ្យអ្នកទស្សនាសើចដាច់ផ្ងាខ្ទាតទឹកមាត់ដោយមិនដឹងខ្លួន សូម្បីតែការស្លៀកពាក់របស់ រូ លីន ក្នុងកម្មវិធី Freshy Winner ក៏គួរជាទីចាប់អារម្មណ៍ដែរ ព្រោះ រូលីន បានបញ្ចេញក្បាលពោះមើលទៅគួរឲ្យក្នាញ់។ ក្នុងវគ្គទី១ ក្រុមរបស់ រូ លីន បានយកឈ្នះក្រុមនាយព្រែក ដោយក្រុមនាយព្រែក បានទាយចំណងជើងបទចម្រៀងខុស ត្រូវបានក្រុម រូ លីន កៀបត្រចៀក។

ក្នុងវគ្គនោះដែរ ក្រុមទាំងពីរបានធ្លាក់ដល់វគ្គ SUPER EAT ដែលជាវគ្គប្រកួតញុំា ដើម្បីទទួលបានយកពិន្ទុ ស្រាប់តែត្រូវបានក្រុម រូលីន ញុំាក្រូចឆ្មាអស់មុនធ្វើឲ្យក្រុមនាយព្រែក ចុះចាញ់ខ្ទប់មុខញុំាទាំងបិទភ្នែក ចំណែកក្រុម រូ លីន សប្បាយចិត្តអោបតារាហ្វេសប៊ុកលើកឡើងហើបពីឆាក។ ដោយសារពិន្ទុក្រុម រូ លីន បានវ៉ាដាច់ក្រុមនាយព្រែក ទើបធ្វើឲ្យបាត់បង់ឱកាសចូលវគ្គបន្ទាប់ទៀត។ វគ្គបន្តបន្ទាប់ទៀត រូ លីន ប្រកួតជាមួយដៃគូររបស់ខ្លួនដែលជាតារាហ្វែសប៊ុក ដើម្បីដណ្តើមយកឱកាសបើកស្លាកប្រាក់លានពីប្រអប់សំណាងក្នុងកម្មវិធី Freshy Winner។

ពេល រូ លីន បានឆ្លងកាត់ការប្រកួតហ្គេមជាច្រើនហើយបានយកឈ្នះលើតារាហ្វេសប៊ុក ក្នុងកម្មវិធី Freshy Winner។ រឿងដែលមិនគួរឲ្យជឿ រូ លីន បានឈ្នះរង្វាន់ Jackpot ១០,០០០,០០០៛ (ដប់លានរៀល) ពីកម្មវិធី Freshy Winner ធ្វើឲ្យពិធីករទាំងពីរឡើងស្រឡាំងកាំងរំភើបជំនួស រូលីនផងដែរ។ ចំណែក រូលីន វិញ ត្រែកអរយ៉ាងខ្លាំងរត់ឆ្លេឆ្លាចុះឡើងហើយស្រែកពេញឆាក ក្នុងកម្មវិធី Freshy Winner។

ដោយហេតុរំភើបខ្លាំងឡើងរំជួលចិត្ត រហូតស្រក់ទឹកភ្នែក ហើយរៀបរាប់ទាំងអួលដើមករថា «មូលហេតុដែលខ្ញុំជ្រើសរើសស្លាកទាំងនេះគឺដោយសារតែម្តាយខ្ញុំចូលចិត្តញុំា ទឹកផ្លែឈើ Freshy ក្រូច និងទឹកសណ្តែក Freshy ទើបខ្ញុំសំរេចចិត្តយក» ។ ឃើញយ៉ាងនេះហើយពិធីករទាំងពីរក៏ចង់អួលដើមករដែរ ព្រោះរំភើបផង រំជួលចិត្តផងដោយសារការរៀបរាប់របស់ រូលីន។ ពិតជាអស្ចារ្យមែនឈ្នះទឹកប្រាក់ ១០,០០០,០០០៛ (ដប់លានរៀល) ក្នុងកម្មវិធី Freshy Winner សំណាងមើលមិនឃើញទេ។

លោកអ្នកក៏អាចមានឱកាសចូលរួមបានដែរ បងប្អូនគ្រាន់តែថតរូបអ្នកជាមួយកំប៉ុង ហ្វ្រេសស៊ី រួចផ្ញើមកកាន់ផេក Freshy Juice និងប្រាប់លេខទូរស័ព្ទជាការស្រេច។ បន្ទាប់មកផេក Freshy Juice នឹងចាប់ផ្តើមផុស រូបបងប្អូនដើម្បីសុំការ Like, Share, Comment ហើយបងប្អូនធ្វើការ Share បន្តដើម្បីទទួលការគ្រាំទ្រច្រើនជាងគេ នោះបងប្អូននឹងបានឡើងលេងក្នុងកម្មវិធី Freshy Winner បានហើយ។ បន្ទាប់មកទៀតរង់ចាំក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅកាន់បងប្អូនដើម្បីណាត់ មកលេងក្នុងកម្មវិធី Freshy Winner រៀងរាល់សប្តាហ៍៕ ដោយសហការ











ចែករំលែកព័តមាននេះ