ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​សម្ភារៈ​បន្ទប់​គេង​ដ៏​ប្រណិត​ម៉ាក FRETTE បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល មាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ហាង​ផ្គត់ផ្គង់​សម្ភារៈ​បន្ទប់​គេង​របស់​អ៊ី​តា​លី​ម៉ាក «FRETTE»​។…

នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល មាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ហាង​ផ្គត់ផ្គង់​សម្ភារៈ​បន្ទប់​គេង​របស់​អ៊ី​តា​លី​ម៉ាក «FRETTE»​។

កម្មវិធី​នេះ​បាន​ផ្តល់​កិត្តិយស អញ្ជើញ​ចូលរួម​កាត់​ខ្សែបូរ ក្រោម​អធិបតីភាព​របស់ លោក​ឧកញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន វឌ្ឍនៈ អ៊ី​ន​វេស​មេន លីមីត​ធី​ត និង​លោក FILIPPO ARNABOLDI នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន FRETTE ព្រមទាំង មន្ត្រីរាជការ​ដែល​ជា​ថ្នាក់ដឹកនាំ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ ។

Seriously experienced event photography by www.SNAPP.media

នៅ​ក្នុង​កម្មវិធី​ដ៏​អធិកអធម​នេះ ក្រុមហ៊ុន វឌ្ឍនៈ អ៊ី​ន​វេស​មេន បាន​រៀបចំ​នូវ​ការ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​គេង​ដ៏​អស្ចារ្យ រួម​ជាមួយនឹង​ផលិតផល​ម៉ាក FRETTE ជូន​ដល់​ភ្ញៀវ​កិត្តិយស​បាន​ទស្សនា អម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​សណ្ឋាគារ រ៉ូ​ស​វូ​ដ ភ្នំពេញ​ផង​ដែរ​។

Seriously experienced event photography by www.SNAPP.media

ក្រុមហ៊ុន FRETTE អាយុកាល ១៥៩​ឆ្នាំ មក​ហើយ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៨៦០ មក​ម្លេះ​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ ដោយសារ​តែ​ការ​រ​រចនា​ល្អ​ឥត​ខ្ចោះ​ចេញពី​ស​សៃ​សូត្រ កប្បាស រោម​ក​ញ្ច្រោ​ង​ដ៏​កំរ និង​មាន​តំលៃ​បំផុត​។ អ​ស្រ័យ​ដូចនេះ​ហើយ​ទើប​ផលិតផល​នេះ ទទួលស្គាល់​ពី​សំណាក់ រាជវង្ស​ជាង​៥០០ គ្រួសារ​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប និង​ជាង​១០០០ សណ្ឋាគារ ដែល​ក្នុង​នោះ​ក៏​មាន​ស​ណ្ឋ​គារ រ៉ូ​ស​វូ​ដ ភ្នំពេញ ដែល​ក៏​បាន​ជ្រើសរើស​ប្រើប្រាស់​នូវ​សម្ភារៈ​ដ៏​ប្រណិត​នេះ​។

ក្នុង​ពិធី​ថ្លែងស​ន្ទា​រក​ថា លោក FILIPPO ARNABOLDI នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន FRETTE បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​បំផុត​ក្នុង​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា ដែល​ជាទី​ផ្សារ​មួយ​ប្រកប​សក្តានុពល​ភាព ខណៈ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ។

ការ​នាំ​ចូល​ម៉ាក​ដ៏​ល្បី FRETTE មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល​គឺជា​ជម្រើស​ដែល​ល្អ​បំផុត ព្រោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ប្រណិត​នេះ​បាន​ប្រមូលផ្តុំ​នូវ​ទំនិញ​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា JIMMY CHOO, HUGO BOSS, BOTTEGA BENETA, STEFFANO RICCI, CANALI, SAVATORE FERRAGAMO, ROBERTO CAVALLI, BRIONI ដែល​ជា​ទិស​ដៅ​អតិថិជន​របស់​ហាង FRETTE​ ។

លោក FILIPPO សង្ឃឹមថា​អតិថិជន​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​លើ​ផលិតផល​ដ៏​ប្រណិត​ទាំងនេះ ហើយ​លោក​ក៏​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​អត្ថន័យ​ថា “ ព្រះអាទិត្យ​រះ ឬ អស្តង្គត ផលិតផល FRETTE គឺ​នៅ​ជាមួយ​អ្នក​”​។

សូម​អញ្ជើញ​សាធារណជន​ទាំងអស់ ចូលរួម​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ និង​ទទួលយក​នូវ​ភាព​ស៊ី​វី​ល័យ​នែ​ការ​រស់នៅ ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ប្រណិត វឌ្ឍនៈ កា​ពី​តា​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាម​រយៈ​https://www.vattanaccapital.com/
លេខ​ទូរស័ព្ទ​ទំនាក់ទំនង +855 (0)23 938 888

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ