ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មូលហេតុ​សំខាន់​ៗ ដែល​វេជ្ជ​បណ្ឌិត​​ហាម​មិន​ឱ្យ​ស្រី្ត​មាន​ផ្ទៃពោះនិង​ទារក​​ប្រើ​ទឹកអប់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជាតិ​ជា​មនុស្ស​ស្រី​តែងតែ​ចង់បាន​សម្រស់​ស្រស់​ស្អាត​ជា​និច្ច សូ​ម្បី​តែ​ពេល​មាន​ផ្ទៃពោះ ក៏​ស្ត្រី​ភាគច្រើន​រមែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ថែរក្សា​សម្រស់ ។ យ៉ាងណាមិញ មានរឿង​ជា​ច្រើន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ជា​ពិសេស​អ្នក​ម្តាយ​ដែល​មានកូន​តូច​ៗ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​វេជ្ជបណ្ឌិត​ជំនាញ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​មួយ​ចំនួន​ដូច​ជា…

​រាជធានី​ភ្នំពេញ ៖ ជាតិ​ជា​មនុស្ស​ស្រី​តែងតែ​ចង់បាន​សម្រស់​ស្រស់​ស្អាត​ជា​និច្ច សូ​ម្បី​តែ​ពេល​មាន​ផ្ទៃពោះ ក៏​ស្ត្រី​ភាគច្រើន​រមែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ថែរក្សា​សម្រស់ ។ យ៉ាងណាមិញ មានរឿង​ជា​ច្រើន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ជា​ពិសេស​អ្នក​ម្តាយ​ដែល​មានកូន​តូច​ៗ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​វេជ្ជបណ្ឌិត​ជំនាញ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​មួយ​ចំនួន​ដូច​ជា ការ​ប្រើប្រាស់​ទឹកអប់​ជាដើម ។

វេជ្ជបណ្ឌិត Heather Patisaul ជីវ​វិទូ​នៅ​សកល​វិទ្យាល័យ North Carolina State បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​តូច​ៗ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាស់​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិន​សិប្បនិម្មិត ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា មូលហេតុ​សំខាន់​ៗ ដែល​វេជ្ជបណ្ឌិត​ហាម​មិន​ឱ្យ​ស្រី្ត​មាន​ផ្ទៃពោះ​និង​ទារក​ប្រើ​ទឹកអប់ ព្រោះ​វា​មាន​ភស្តុ​តាង​សំខាន់​ៗ​បញ្ជាក់​ថា សារធាតុ Phthalates ដែល​មាននៅ​ក្នុង​ក្លិន​សិប្បនិម្មិត​របស់​ទឹកអប់ អាច​បំផ្លាញ​កា​រវិ​វ​ឌ្ឍ ជា​ពិសេស​កា​រវិ​វ​ឌ្ឍ​របស់​ក្មេង​ប្រុស​ទើបនឹង​កើត ។

តើ​អ្នកដឹង​ទេ​ថា អ្វី​ទៅ​ជា​ក្លិន​សិប្បនិម្មិត? ប្រាកដ​ណាស់ ក្លិន​សិប្បនិម្មិត​ជា​ក្លិន​ដែល​បង្កើត​ទ្បើ​ង​នៅ​ក្នុង​មន្ទីរពិសោធន៍ និង​ជា​ធម្មតា​ផលិត​ចេញពី​សារធាតុ​គីមី​ដូច​ជា ប្រេងសាំង​ជាដើម ។

វេជ្ជបណ្ឌិត Heather Patisaul បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​ប្រើប្រាស់​ផលិតផល​បង្កើត​ឡើង​ដោយ​ក្លិន​សិប្បនិម្មិត ផ្តល់​ផល​ប៉ះពាល់​ជា​ច្រើន​មាន​ដូច​ជា​៖ ១-​ជំងឺសរសៃប្រសាទ និង​ប៉ះទង្គិច​ខួរក្បាល ២-​ជំងឺមហារីក ៣-​ជំងឺមហារីក​សុដន់ ៤-​ក​ន្តួ​ល​និង​ប្រតិកម្ម​ស្បែក និង​៥-​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​។ សារធាតុ​គីមី និង​ក្លិន​សិប្បនិម្មិត ត្រូវ​បាន​រក​ឃើញ​មាននៅ​ក្នុង​ផលិតផល​ដែល​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា ទ្បេ សាប៊ូ​ដុស​ខ្លួន ក្រែ​ម​បន្ទន់​សក់ ទៀន ទឹក​លាង​សម្អាត សាប៊ូ​កក់សក់ និង​សាប៊ូ​ជាដើម ។

វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​ថា ដើម្បី​ចៀស​ផុត​ពី​ក្លិន​សិប្បនិម្មិត​បាន គឺ​លោក​អ្នក​ត្រូវ​ចៀសវាង​ប្រើ​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា មាន​បញ្ជាក់​ថា​មាន​ក្លិន​សិប្បនិម្មិត «Fragrances» ព្រោះ​ការ​មិន​ប្រើប្រាស់​ផលិតផល​ផ្សំ​ឡើង​ពី​ជាតិ​គីមី គឺ​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​លោក​អ្នក និង​ទារក​តូច​ៗ​របស់​អ្នក​ម្តាយ មាន​សុខភាព​ល្អ​ប្រពៃ ។

យ៉ាងណាមិញ​វេជ្ជបណ្ឌិត​ជំនាញ​បាន​ផ្តល់​ជា​យោបល់​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ម្តាយ​ដែល​មានកូន​ៗ​នៅ​ជា​ទារក​នៅឡើយ គួរ​ជ្រើសរើស​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​ផ្សំ​ឡើង​ពី​ធម្មជាតិ និង​ប្រើប្រាស់​តែ​ផលិតផល​ធម្មជាតិ ។

ជាក់ស្តែង​ផលិតផល Think Nature គឺជា​ប្រភេទ​ផលិតផល​មួយ ដែល​ត្រូវ​បាន​ផលិត​ឡើង​ជាមួ​យនឹង​ប្រព័ន្ធ​គ្មាន​សារធាតុ​គីមី​គ្រោះថ្នាក់​ទាំង​១២ ។ ផលិតផល Think Nature មិន​បាន​រួម​បញ្ចូល​នូវ​សារធាតុ​ផ្សំ​គ្រោះថ្នាក់ និង​សារធាតុ​ដែល​មាន​ផល​ប៉ះពាល់​នោះ​ទេ ។

Think Nature ផលិតផល​មាន​រូបមន្ត​ផ្សំ​ឡើង​ប្រកបដោយ​សុវត្ថិភាព តាម​ស្តង់ដា EWG កម្រិត 1-3 និង​ជា​ប្រេង​ផ្កា​ធម្មជាតិ ១០០% ។ គិតដល់​សុខភាព ចូរ​ជ្រើសរើស Think Nature ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ 078 260-222 ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ