ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Peugeot ម៉ូ​ដែល SUV 2008 ជាមួយនឹង​រូបរាង​សាក​សម​សំរាប់​យុវវ័យ​សម័យ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Peugeot ម៉ូ​ដែល​ថ្មី SUV 2008 ជា​រថយន្ត​ដែល​ពេញ​និយម​នៅ​ប្រទេស​បារាំង ពេល​នេះ​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​រំពឹង​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត Peugeot ម៉ូ​ដែល​ថ្មី SUV 2008 ជា​រថយន្ត​ដែល​ពេញ​និយម​នៅ​ប្រទេស​បារាំង ពេល​នេះ​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​រំពឹង​ថា ទទួល​បានការ​ពេញ​និយម​ពី​យុវវ័យ​សម័យ​ថ្មី​។ SUV 2008 មាន​រូបរាង​តូច​ច្រឡឹង ស្រស់​ស្អាត និង ងាយស្រួល​ក្នុង​ការ​បើកបរ​លើ​ដងផ្លូវ ជា​ពិសេស​សំរាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​។

ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន​សាំង 3 ស៊ីឡាំង TourboCharged ប្រើប្រាស់​ប្រេងសាំង​ប្រហាក់ប្រហែល 5.5 លី​ត្រ​ក្នុង 100​គីឡូម៉ែត្រ​។ កំរិត​ស៊ីសាំង​តិច ក៏​ពិតមែន​ប៉ុន្តែ​នៅ​រក្សា​បាន​កំលាំង និង ល្បឿន​បើកបរ​យ៉ាង​រលូត ជាមួយ​និង​ប្រភេទ​ច​ង្កិះ​លេខ​អូ​តូ ៦​លេខ កំលាំង​រត់ 110 hp ជាមួយ​និង ល្បឿន​រត់​កំពូល​ដល់ 190​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

អ្វី​ដែល​ពិសេស​សំរាប់ SUV 2008 នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​និង​តំរូវការ​នៃ​អ្នកបើកបរ​ដែល​ជា​យុវវ័យ​សម័យ​ថ្មី ជា​អ្នក​ផ្តល់​តំលៃ​លើ ផា​សុខភាព​បើកបរ និង ប្រណីតភាព​ខាងក្នុង​រថយន្ត​ផ្ទាល់​តែ​ម្តង​។ SUV 2008 បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា Peugeot i-Cockpit មាន​តែ​មួយ​គត់​សំរាប់​រថយន្ត Peugeot​។ i-Cockpit នេះ មាន​អេ​ក្រង់​ប្រភេទ Head Up LCD Display និង អេ​ក្រង់​ប្រភេទ Touch-Screen ទំហំ 7 អុី​ង ងាយស្រួល​បញ្ជា​ដោយ​ប្រើ​ម្រាមដៃ​ក្នុង​ការ​កំណត់​មុខងារ​ជា​ច្រើន​បែប​។

បច្ចេកវិទ្យា​ទំនាក់ទំនង កាន់តែ​សំបូរ​បែប ដោយ​អ្នកបើកបរ​អាច​ភ្ជាប់​ទូរស័ព្ទ​ដៃ​ទំនើប ដើម្បី​ប្រើប្រាស់​មុខងារ Mirror Screen សំរាប់ Apple CarPlay និង Android Auto និង Mirror Link® ផង​ដែរ​។ សុវត្ថិភាព​ជា​ចំបង ដោយ​ភ្ជាប់​មក​ជាមួយ​នូវ ពោង​សុវត្ថិភាព​ចំនួន 6, ប្រព័ន្ធ​ហ្វ្រាំង ABS, ប្រព័ន្ធ​ហ្វ្រាំង​អេ​ឡិ​ត្រូ​និ​ច EBD, ប្រព័ន្ធ​ហ្វ្រាំង​អាសន្ន EBA, ជំនួយ​ចត​ឡាន Park Assist និង ប្រព័ន្ធ​បើកបរ​លើ​ប្រភេទ​ផ្លូវ​ផ្សេង​ៗ​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា SUV 2008 នេះ ត្រូវ​បាន​ផលិត​សរុប​ចំនួន 1 លាន 2​សែន គ្រឿង ហើយ​ទទួល​បានការ​គាំទ្រ​ជុំវិញ​ពិភពលោក និង បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទី 3 ក្នុង​ប្រភេទ B-SUV នៅ​អឺរ៉ុប 30​ប្រទេស​។

តាម​ប្រសាសន៍​របស់​លោក Samuel EAK នាយក​គ្រប់គ្រង Peugeot ប្រចាំ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា «SUV 2008 សាក​សម​បំផុត​សំរាប់​អ្នក​ប្រើប្រាស់​ជា​យុវវ័យ ដែល​ផ្អែក​តាម​តំរូវការ​កើនឡើង​នូវ​រថយន្ត​ដែល​មាន​តំលៃ​សមរម្យ និង គុណភាព​ល្អ​ប្រណីត ហើយ​អាច​បំពេញតំរូវការ​បាន​ទាំង​ការ​បើកបរ ក៏​ដូច​ជា​ផ្តល់​នូវ​ផា​សុខភាព​ដល់​អ្នក​ប្រើប្រាស់ បូក​រួម​នឹង​ការ​សន្សំ​សំចៃ​នៃ​ការ​ចំនាយ​ផ្សេង​ៗ​ផង​ដែរ​។ រៀង​រាល់ពេល​ដែល​អតិថិជន​ទិញ និង​ប្រើប្រាស់​រថយន្ត​ម៉ាក Peugeot នោះ​គាត់​និង​ក្លាយទៅជា​ម្ចាស់​រថយន្ត​នៃ​ភាព​លេខ​ធ្លោ ទំនើប និង ជំនឿ​ង​ទុកចិត្ត ជាមួយ​និង​សេវាកម្ម​ជួសជុល​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​»​។

កាន់តែ​ពិសេស​ក្នុង​ឱកាស​ស្វាគមន៍​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ អតិថិជន​និង​ទទួល​បាន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជា​ច្រើន​សំរាប់​ការ កក់ និង ទិញ​ម៉ូ​ដែល​ណាមួយ​ពី Peugeot ដូច​ខាងក្រោម ៖
​១. រាល់​ការ​កក់ ឬ​ទិញ SUV 2008 អតិថិជន​និង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន ៥០០​ដុល្លារ
​២. រាល់​ការ​កក់ SUV 3008 អតិថិជន​និង​ទទួល​បានការ​បញ្ចុះតំលៃ ៣០០៨​ដុល្លារ ព្រមទាំង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន ៥០០​ដុល្លារ
៣. រាល់​ការ​កក់ ឬ​ទិញ SUV 5008 អតិថិជន​និង​ទទួល​បានការ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ព្រមទាំង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន ៥០០​ដុល្លារ
សូម​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ការ​ផ្តល់​ជូន​នេះ ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០១៩​ប៉ុណ្ណោះ​។

ដើម្បី​អោយ​ដឹង​កាន់តែ​ច្បាស់​អំពី រថយន្ត SUV 2008 ក៏​ដូច​ជា ម៉ូ​ដែល​ផ្សេង​ទៀត លោក លោកស្រី​អាច​អញ្ជើញ​មក​ទស្សនា​រថយន្ត​ផ្ទាល់ នៅ​ក្នុង​ទីតាំង Showroom សាខា​ផ្សារ​ទំនើប​អ៊ី​អន 1 ជាន់​ទី 1 ដែល​បើក​ទទួល​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង 1០​យប់​។ សំរាប់​ព​ត៌​មាន​បន្ថែម​សូម​ទូរ​សព្ទ​ទៅ​កាន់​លេខ 076 (PEUGEOT) 7384368 និង តាមដាន​ទំព័រ​ហ្វេ​ស​បុក facebook.com/PEUGEOTCambodia​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ