ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​អ្នក​អនាម័យ​ម្នាក់​មានសំណាង​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវ​បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​ស្ត្រី​ជា​កសិករ​ម្នាក់​ទៀត​ហើយ ឈ្មោះ សាន សុខុំ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី…

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវ​បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​ស្ត្រី​ជា​កសិករ​ម្នាក់​ទៀត​ហើយ ឈ្មោះ សាន សុខុំ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ និង​មាន​មុខរបរ​បន្ទាប់បន្សំ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​មួយ​កន្លែង ។

នៅ​ចំពោះ​មុខ​ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅ​ឋាន​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ អ្នក​នាង សាន សុខុំ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​ខ្លាំង ព្រោះ​ក្រៅពី​មានការ​ងារ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន គឺ​មាន​តែ​ព្យាយាម​ធ្វើស្រែ​តែ​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​ពេល​នេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ ព្រោះ​តាំងពី​ដើម​រៀង​មក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយទូរទស្សន៍​ជា​ញឹកញាប់​ក៏​ដោយ​។ ប៉ុន្តែ​ស្រាប់តែ​កាល​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ អ្នក​នាង​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ​ចំនួន​១​កំប៉ុង ហើយ​ទៅ​ធ្វើស្រែ​។

លុះ​ពេល​ធ្វើស្រែ​អស់កម្លាំង ក៏​គាស់​ទទួលទាន ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ អ្នក​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ហើយ​ក៏​ដើរមក​ផ្ទះ​ប្រាប់​ប្តី និង​បងប្អូន​ដែល​នៅផ្ទះ ព្រម​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។ អ្នក​នាង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ អ្នក​នាង​នឹង​យក​មួយ​ចំនួន​ទៅ​ទិញ​ដីស្រែ ធ្វើ​ផ្ទះ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​កូន​បន្ត​ការ​សិក្សា និង​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone XS ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង​រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ