ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រគំ​តន្ត្រី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី

5 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ោយ​ប៉ែ​ត ៖ ការ​ប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ បាន​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មក​ពី​បណ្តា​ស្រុក​ជា​ច្រើន​។ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​រ ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំ​គ្នា…

ប៉ោយ​ប៉ែ​ត ៖ ការ​ប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ បាន​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មក​ពី​បណ្តា​ស្រុក​ជា​ច្រើន​។

ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​រ ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំ​គ្នា រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​។

កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ ការ​ប្រគំ​តន្ត្រី​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ៗ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត​ដូច​ជា អ្នក​នាង​សុគន្ធ នី​សា អ្នក​នាង​សុខ​ស្រី​នាង លោក ហ្សូ​ណូ លោក ឃី សុ​គុណ កញ្ញា ឈិ​ន រតនៈ លោក គ្រី ថៃ​ពៅ​ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជា​ច្រើន​រូប​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជា​ច្រើន​បទ ដែល​បាន​ធ្វើ​ឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រៃ​លែង ជា​ពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់​គ្នា ពេញ​មុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត នា​ត្រី​កាលនោះ​។

កម្មវិធី​ប្រគំ​តន្ត្រី​នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពីរ​ខេត្ត​ទៀត ៖ ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី​៧ ខែមេសា – ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមេសា​។

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/ ។
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ