ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា បង្រៀន​ស្លរ​ស្ងោរ​ល្ពៅ ស្ងោរ​ត្រលាច ក្នុង​បទ​ថ្មី​ឡូយ​កប់​ ! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

តោះ​ៗ! អ្នក​ណា​គេ​ខ្លះ​ដែល​បាន​ទន្ទឹងរង់ចាំ​រាំក្បាច់ និង​ទស្សនា full version បទ​ញ៉ាំ​ញ៉ាំ របស់​កញ្ញា ពេជ្រ សោភា ជាមួយនឹង​ប្អូនប្រុស…

តោះ​ៗ! អ្នក​ណា​គេ​ខ្លះ​ដែល​បាន​ទន្ទឹងរង់ចាំ​រាំក្បាច់ និង​ទស្សនា full version បទ​ញ៉ាំ​ញ៉ាំ របស់​កញ្ញា ពេជ្រ សោភា ជាមួយនឹង​ប្អូនប្រុស ឆេ​ង ប្រសិទ្ធ អតីត​បេក្ខជន​កម្មវិធី​ប្រកួត​ចម្រៀង​កុមារ សំរាប់​ផលិត​ផល​ដុំ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូក​នោះ? ឥឡូវនេះ MV នេះ​បាន​ចេញ​ជា​ផ្លូវការ​ហើយ ដែល​ប្រិ​យ​មិត្ត​អាច​ទស្សនា​បាន​នៅ​ខាងក្រោម និង​លើ​ទំព័រ Facebook Knorr ផង​ដែរ​!

ក្នុង MV របស់​បទ ញ៉ាំ​ញ៉ាំ ដែល​ច្រៀង​ដោយ​កំពូល​តារាចម្រៀង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត និង​ពូកែ​កំប្លែង​ក្រមិចក្រមើម កញ្ញា ពេជ្រ សោភា​នេះ ក៏​មាន​ជា​វត្ដមាន​របស់​ប្អូនប្រុស ឆេ​ង ប្រសិទ្ធ ដែល​បាន​បញ្ចេញ​ក្បាច់​រាំ​រួម​គ្នា​យ៉ាង cute គួរ​ឲ្យ​ស្រលាញ់​ទាំង​ពីរ​នាក់ ទៅ​តាម​ចង្វាក់ភ្លេង​ដ៏​ពីរោះ និង​គួរ​ឲ្យ​ចង់​រាំ​តាម​។

ក្រៅពី​ក្បាច់​រាំ​ដ៏​សប្បាយ​រីករាយ បទ ញ៉ាំ​ញ៉ាំ នេះ​រ៉ាយរ៉ាប់​ពីមុខ​ម្ហូប​ឆ្ងាញ់​ៗ​ដូច​ជា សម្លរ​ស្ងោរ​ល្ពៅ ស្ងោរ​ត្រលាច ស្ងោរ​ម្រះ ស្ងោរ​ស្ពៃ​ជា​ច្រើន​មុខ ព្រមទាំង​បរិយាកាស​រីករាយ​ជុំ​គ្នា​ដ៏​កក់ក្ដៅ និង​មាន​សុភមង្គល​បែប​គ្រួសារ​រាល់ពេល​ទទួលទាន​អាហារ​ដែល​ចំអិន​ជាមួយនឹង​ដុំ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូក ហើយ​ដែល​គ្រាន់តែ​ស្ដាប់ ហើយ​កូរពោះ​ឃ្លាន​ចង់​ញ៉ាំ​ៗ​ដែរ​តែ​ម្ដង​។

កញ្ញា​ពេជ្រ សោភា គឺជា​តារា​តំណាង​ផលិតផល​គ្រឿងផ្សំ​ខ្នរ​ដែល​ជា​ប្រ៊េ​ន​អន្តរជាតិ ល្បីល្បាញ​ទូ​ទាំង​ពិភពលោក ហើយ​ដែល​ក៏​ជា​គ្រឿងផ្សំ​ដ៏​ចាំបាច់​មួយ​សម្រាប់​ស្ដ្រី​មេផ្ទះ​គ្រប់​រូប ជួយ​ឲ​គ្រប់មុខ​ម្ហូប​កាន់តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​នេះ ក៏​បាន​ចូ​ូ​ល​រួម​ថត​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្នរ​ជាមួយ​ប្អូនប្រុស ឆេ​ង ប្រសិទ្ធ និង ចាន់ កញ្ញា​អតីត​បេក្ខជន Top 4 នៅ​ក្នុង​កម្ម​វី​ធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​មួយ​ផង​ដែរ ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

កុំ​ភ្លេច​ចូល​រូ​ម​រាំ​លេង​យ​តាម​ចង្វាក់ #​ញ៉ាំ​ញ៉ាំ នេះ​ឲ​បាន​គ្រប់​គ្នា​!

ទស្សនា Full version នៅ​ខាងក្រោម​នេះ​នឹង​រង់ចាំ​ទស្សនា​ស្ព​ត​ពាណិជ្ជកម្ម​ដែល​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ទូ​ទាំង​ប្រទេស​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​!

ដោយ​សហ​ការ

https://www.facebook.com/1140917582612443/posts/2145561038814754/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ