ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​វេលា​ដ៏​អស្ចារ្យ​» ឆ្នាំ​នេះ​នឹង​រៀប​ចំ ៣​ថ្ងៃ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ជាតិខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ កម្មវិធី «​វេលា​ដ៏​អស្ចារ្យ​» គឺជា​ព្រឹត្តិការណ៍​ជួបជុំ​គ្រួសារ​ខ្មែរ​ពី​គ្រប់​ទិស​ទី ដើម្បី​អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ទទួល​ពរ​ជ័យ និង​ភាព​រីករាយ​ក្រោយ​ពី​នឿយហត់​អស់​មួយ​រយៈ​។ ចំណុច​​ជា​គោល​ដែល​កម្មវិធី​ចង់​រំលេច គឺ​ការ​រស់នៅ​សាមគ្គី​គ្នា​ជា​ធ្លុង​តាម​រយៈ​ចម្រៀង…

ភ្នំពេញ ៖ កម្មវិធី «​វេលា​ដ៏​អស្ចារ្យ​» គឺជា​ព្រឹត្តិការណ៍​ជួបជុំ​គ្រួសារ​ខ្មែរ​ពី​គ្រប់​ទិស​ទី ដើម្បី​អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ទទួល​ពរ​ជ័យ និង​ភាព​រីករាយ​ក្រោយ​ពី​នឿយហត់​អស់​មួយ​រយៈ​។ ចំណុច​​ជា​គោល​ដែល​កម្មវិធី​ចង់​រំលេច គឺ​ការ​រស់នៅ​សាមគ្គី​គ្នា​ជា​ធ្លុង​តាម​រយៈ​ចម្រៀង និង​របាំ​ជា​គោល​គំនិត​រួម​នៃ​កម្មវិធី​។

កម្មវិធី «​វេលា​ដ៏​អស្ចារ្យ​» ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ៧ ៨ ខែមេសា ឆ្នាំ​២០១៩ ក្រោម​ការ​គាំទ្រ​របស់ ស​.​ស​.​យ​.​ក ភ្នំពេញ​។ កម្មវិធី «​វេលា​ដ៏​អស្ចារ្យ​» បង្កើត​ឡើងជា​លើក​ដំបូង​ក្នុង​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង ក្នុង​គោល​បំណង រួបរួម​គ្នា​ដើម្បី​លើកកម្ពស់​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដ៏​ផូ​ផង់​របស់​បុព្វបុរស​ខ្មែរ ព្រមទាំង​ផ្សា​ភ្ជាប់​ទំនៀមទម្លាប់​ទៅ​នឹង​សហគ្រិនភាព ដើម្បី​បណ្តុះ​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ធុរៈកិច្ច​ដែល​​គោរព​តាម​ប្រពៃណី​ជាតិ និង​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាជន​ក្នុង​តំបន់ ហើយ​បង្កើត​ឱ្យ​មាន​ភាព​ស្និ​ទ្ធិ​ស្នាល​ប្រកបដោយ​ស្នាមញញឹម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បង្ហាញ​ពី​ចំណង​ដ៏​រឹង​មាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ថែរក្សា អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ក៏​ដូច​ជា ផ្តល់​នូវ​បរិយាកាស​ទាក់ទាញ​ភ្ងៀ​វ​ជាតិ និង​អន្តរជាតិ ដើម្បី​កំសាន្ត និង​ស្វែង​យល់​ពី​កម្ពុជា​ឱ្យ​បាន​ស៊ីជម្រៅ​។

«​វេលា​ដ៏​អស្ចារ្យ​» ជា​កម្មវិធី​ស្នូល​ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​កំណត់​ទីតាំង​ធំ​ៗ​ដោយ​មាន​ប្រធានបទ​ផ្សេង​ពី​គ្នា​។ ក្នុង​នោះ​មាន​៦​តំបន់​ដែល​មាន​គោល​គំនិត​ទាក់ទង​នឹង​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​។ ចំណុច​គោល​៣​ដែល​សំខាន់​ក្នុង​កម្មវិធី​គឺ ៖​ស្នាមញញឹម ទំនៀមទម្លាប់ និង​សហគ្រិនភាព​។

1.​ ​តំបន់​អនុស្សាវរីយ៍​អង្គរ មាន​រៀបចំ​ជា​ការ​តុបតែង​បែប​អង្គរ​សង្ក្រាន្ត ដើម្បី​គាស់​រំលឹក​ពី​ភាព​ស្រស់​ស្អាត​របស់​កម្មវិធី​អង្គរ​សង្ក្រាន្ត​កន្លង​មក ហើយ​ក៏​បាន​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​ដល់​ស្នាដៃ បង​ៗ​ដែល​បាន​បង្កើត​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ​ឡើង​មក​។

2.​ ​តំបន់​ណាំ​ណា​វ ជា​តំបន់​ចម្រុះ​ជនជាតិ ដោយ​មាន​ចម្រៀង និង​ការ​រាំ​លេង​កំសាន្ត គួរ​ឱ្យ​ចាប់ អារម្មណ៍​។

3.​ ​តំបន់​ផាមួង​ក​ទា ឆ្លុះ​បញ្ចាំង​តាម​សម័យ​កាលដែល​ជនជាតិ​ខ្មែរ​ជា​ជនជាតិ​ស៊ី​វិ​ល័យ និង​មាន​រស​និយម​ខ្ពស់​លើ​សម្លៀក​បំពាក់​។ តំបន់​នេះ​ផ្តោត​សំខាន់​លើ​ស្នាដៃ​ទេព​កោសល្យ​របស់​អ្នក​ច្នៃ​ម៉ូត​នានា ដែល​ចង់​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​វប្បធម៌ តាម​រយៈ​សម្លៀក​បំពាក់​របស់​ខ្លួន ក៏​ដូច​ជា​លើកតម្កើង​នូវ​វប្បធម៌​ដ៏​ស្រស់​ស្អាត​របស់​បណ្ដា​ប្រទេស​នានា​ផង​ដែរ​។

4.​ ​តំបន់​ភិសវង់ ជា​តំបន់​ដែល​ផ្តោត​លើ​ការ​រាំ​កម្សាន្ត​ដែល​ញាំ​ង​កម្មវិធី​នេះ ឱ្យ​មាន​ភាព​មហោឡារិក​។ តំបន់​នេះ មានការ​រៀបចំ​ជា​បទ​ចម្រៀង​ចង្វាក់​ប្រពៃណី​ខ្មែរ​នានា ចង្វាក់​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ ចូល​កំពឹស​ជាដើម​។

5.​ ​តំបន់​ចាហួយ​សង់ខ្យា ជា​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកប​របរ​អាជីវកម្ម​របស់​បងប្អូន​ខ្មែរ​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​កម្មវិធី​ក៏​ដូច​ជា​ក្នុង​ផ្សារ​ផ្ទាល់ យើង​ក៏​បាន​ផ្ដួចផ្ដើម​គំនិត​លើក​ស្តួ​យ​នូវ​សហគ្រិនភាព​របស់​ពួក​គាត់​តាម​រយៈ​ការ​បង្កើត​ស្តង់​ម្ហូបអាហារ​សម្រាប់​អាជីវករ​។

6.​ ​តំបន់​ជិះទូក​តាម​គង្គា ជា​តំបន់​ដែល​យក​ទឹកជា​គោល​ក្នុង​ការ​អបអរ​កម្មវិធី​វេលា​ដ៏​អស្ចារ្យ​។
គួរ​បញ្ជាក់​ថា កម្មវិធី​វេលា​ដ៏​អស្ចារ្យ​នេះ​នឹង​រៀបចំ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ៦ ៧ និង ៨ ខែមេសា ឆ្នាំ​២០១៩៕ ដោយ​សហការ

https://www.facebook.com/veleaosja/videos/443502843058643/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ