ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ជើងហោះហើរ​ថ្មី «​ភ្នំពេញ – ភូ​កេ​ត​» ជាមួយ​ការ​បញ្ចុះតម្លៃ​ពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​មួយ​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជើងហោះហើរ​ថ្មី​បំផុត​របស់ AirAsia ធ្វើ​ដំណើរ​ត្រង់​ពី ភ្នំពេញ ទៅ​កាន់ ភូ​កេ​ត ដែល​ជា​ជើងហោះហើរ​មួយ​ក្នុង​ចំណោម​ជើងហោះហើរ​ទៅ​កាន់​ទិស​ដៅ​ឆ្នេរសមុទ្រ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ពិភព​លោក​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​របស់…

រាជធានី​ភ្នំពេញ ៖ ជើងហោះហើរ​ថ្មី​បំផុត​របស់ AirAsia ធ្វើ​ដំណើរ​ត្រង់​ពី ភ្នំពេញ ទៅ​កាន់ ភូ​កេ​ត ដែល​ជា​ជើងហោះហើរ​មួយ​ក្នុង​ចំណោម​ជើងហោះហើរ​ទៅ​កាន់​ទិស​ដៅ​ឆ្នេរសមុទ្រ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ពិភព​លោក​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​របស់ AirAsia នៅ​ថ្ងៃ​ទី 01 ខែមេសា ឆ្នាំ 2019​។ ហោះហើរ 4 ដង ក្នុង​មួ​យស​ប្តា​ហ៍ (​ថ្ងៃ​ចន្ទ​/​ថ្ងៃ​អង្គារ​/​ថ្ងៃ​សុក្រ​/​ថ្ងៃ​សៅរ៍​) ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​មួយ​ដង​។

ជើងហោះហើរ​ថ្មី​បំផុត​របស់ AirAsia នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី 01 ខែមិថុនា ឆ្នាំ 2019 ដែល​ការ​កក់​សំបុត្រ​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី 01 ដល់​ថ្ងៃ​ទី 14 ខែមេសា ឆ្នាំ 2019 សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃ​ទី 01 ខែមិថុនា ដល់​ថ្ងៃ​ទី 26 ខែតុលា ឆ្នាំ 2019 ដោយ​កក់​សំបុត្រ​តាម​រយៈ www.airasia.com​។

​លោក Santisuk Klongchaiya ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia បាន​មាន​ប្រសាសន៍​ថា AirAsia ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បាន​ធ្វើការ​ហោះហើរ ភ្នំពេញ​-​ភូ​កេ​ត ចំនួន 4 ដង ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ជើងហោះហើរ​នេះ មានការ​កើនឡើង​យ៉ាង​មាន​សក្តានុពល​ដោយ ភូ​កេ​ត ជា​ទិស​ដៅ​មួយ​ក្នុង​ចំណោម​ទិស​ដៅ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ពិភព​លោក​របស់​ប្រទេស​ថៃ និង​ភ្នំពេញ ជា​ចំណុចកណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

វា​ត្រូវ​បាន​សង្ឃឹមថា​ការ​បង្កើត​នូវ​បណ្តាញ​យ៉ាង​ទូលំទូលាយ​ឆ្លងកាត់​តំបន់​អាស៊ាន​នេះ ទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ច្រើន​ពី​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

​ជើងហោះហើរ ភ្នំពេញ​-​ភូ​កេ​ត គឺជា​ជើងហោះហើរ​ទី​ពីរ​ដែល​ត​ភ្ជាប់​ពី​ប្រទេស​កម្ពុជា ទៅ​កាន់ ភូ​កេ​ត បន្ទាប់​ពី​ជើងហោះហើរ សៀមរាប​-​ភូ​កេ​ត ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ ដោយ​ជា​មធ្យម​អ្នក​ធ្វើ​ដំណើរ​មាន​រហូត​ដល់ 80 ភាគរយ​។

ជាមួយនឹង​ជើងហោះហើរ​មួយ​នេះ យើង​មើលឃើញ​ថា មាន​ទាំង​អ្នក​ធ្វើ​ដំណើរ​ដែល​ជា​ប្រជាជន​កម្ពុជា និង​មក​ពី​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន ដូច្នេះ​ក្រុមហ៊ុន​អាកាស​ចរណ៍​យើងខ្ញុំ​រំពឹង​ថា នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​លោក​អ្នក ដែល​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់ ភូ​កេ​ត ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ឈប់​នៅ បាងកក ទៀត​ឡើយ​។

លោក Santisuk បាន​មាន​ប្រសាសន៍​ថា «AirAsia មាន​សេចក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​បន្ថែម​បណ្តាញ​មួយទៀត​ដើម្បី​ត​ភ្ជាប់ ប្រទេស​កម្ពុជា ជាមួយនឹង ប្រទេស​ថៃ ហើយ​ក៏​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គាំទ្រ និង​ស្វាគមន៍​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យើងខ្ញុំ​។

ជើងហោះហើរ​ថ្មី​នេះ នឹង​អនុញ្ញាត​ឱ្យ​លោក​អ្នកធ្វើការ​ហោះហើរ​ត្រង់​ពី រាជធានី​ភ្នំពេញ ទៅ​កាន់ ភូ​កេ​ត ជាមួយនឹង​ភាព​ងាយស្រួល​បំផុត ដែល​ល្អ​សម​នឹង​តម្លៃ​។ លើស​ពី​ភាព​ទាក់ទាញ​នៃ​ឆ្នេរសមុទ្រ ភូ​កេ​ត ក៏​មាន​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​វិស័យ​វប្បធម៌​ជា​ច្រើន​ទៀត​ដូច​ជា អាហារ​សមុទ្រ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មាននូវ​សកម្មភាព​ជា​ច្រើន​ទៀត​ដែល​ប្រាកដ​ថា​អាច​បំពេញ​នូវ​បំណងប្រាថ្នា​សម្រាប់​បែបផែន​ជីវិត​របស់​លោក​អ្នក​គ្រប់​ៗ​គ្នា​។​”

​ភូ​កេ​ត ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កោះ​ឋានសួគ៌​នៅ​ក្នុ​ប្រទេស​ថៃ ដែល​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ចំពោះ​តំបន់ឆ្នេរ​សមុទ្រ ក៏​ដូច​ជា​ត្រីមាស​ប្រវត្តិសាស្ត្រ ពោរពេញ​ទៅ​ដោយ​ស្ថាបត្យកម្ម​ចិន​កាត់​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ខុស​ប្លែក​ពី​គេ​នៅ​ក្នុង​តំបន់ ការ​ដើរ​មើល​សិល្បៈ​គំនូរ​នៅ​លើ​ជញ្ជាំង (Art Walks) ត្រៀម​ជា​ស្រេច​សម្រាប់​ឱ្យ​លោក​អ្នក​ថតរូប​លេង​កម្សាន្ត ហើយ​លោក​អ្នក​អាច​រីករាយ​ជាមួយនឹង​ការ​ដើរ​ទិញ​អីវ៉ាន់​ដែល​គ្មាន​ទី​បញ្ចប់ ក៏​ដូច​ជា​អាហារ​សមុទ្រ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

ជាមួយនឹង​ការ​បង្កើត​នូវ​ជើងហោះហើរ​ថ្មី​នេះ AirAsia បាន​ផ្តល់​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​តម្លៃ​ចាប់ពី 35 ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ដង​។ កក់​ចាប់ពី​ថ្ងៃនេះ (​ថ្ងៃ​ទី 01 ខែមេសា ឆ្នាំ 2019) រហូត​ដល់​ថ្ងៃ​ទី 14 ខែមេសា ឆ្នាំ 2019 សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃ​ទី 01 ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី 26 ខែតុលា ឆ្នាំ 2019 ដោយ​កក់​សំបុត្រ​តាម​រយៈ www.airasia.com​។ តាមដាន​នូវ​សកម្មភាព​ថ្មី​ៗ ក៏​ដូច​ជា​ការ​បញ្ចុះតម្លៃ​ពិសេស តាម​រយៈ Facebook របស់ AirAsia (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)​។

សម្រាប់​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ AirAsia មាន​ជើងហោះហើរ​ចំនួន 4៖ ភ្នំពេញ​-​បាងកក (​អាកាសយានដ្ឋាន Don Mueang) 3​ដង ក្នុង​មួយ​ថ្ងៃ​, សៀមរាប​-​បាងកក 3​ដង ក្នុង​មួយ​ថ្ងៃ​, សៀមរាប​-​ភូ​កេ​ត 1​ដង ក្នុង​មួយ​ថ្ងៃ​, ហើយ​ឥឡូវនេះ ភ្នំពេញ​-​ភូ​កេ​ត 4​ដង ក្នុង​មួ​យស​ប្តា​ហ៍ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ