ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្តេជ្ញា​យក​ដឹកនាំ​ប្រទេស​តាម​គំរូ​ព្រះបាទ​នរោត្តម​សម្តេចព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជំហរ​មិន​ឱនក្បាល​ស្តាប់​ការ​ចង្អុល​បញ្ជា​របស់​បរទេស​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យសេដ្ឋកិច្ច​នោះ​ទេ គឺ​សម្តេច​នឹង​យក​គំរូ​ដឹកនាំ​ប្រទេស​របស់​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ ។ ថ្លែង​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល -​ផ្នែក​ឯកជន​លើក​ទី​១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជំហរ​មិន​ឱនក្បាល​ស្តាប់​ការ​ចង្អុល​បញ្ជា​របស់​បរទេស​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យសេដ្ឋកិច្ច​នោះ​ទេ គឺ​សម្តេច​នឹង​យក​គំរូ​ដឹកនាំ​ប្រទេស​របស់​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ ។ ថ្លែង​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល -​ផ្នែក​ឯកជន​លើក​ទី​១៨ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។

សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​«​កុំឱ្យ​គេ​មក​ចង្អុល​ក្បាល​យើង​ថា អ្ហែង​ធ្វើ​នេះ អ្អែង​ធ្វើ​នោះ បើ​ឯង​មិន​ធ្វើ​តាម​អញ អញ​នឹង​ត្រូវ​កាត់​ពី​អ្ហែង កុំ​អ​ញ្ចឹ​ង​ទៀត ។ បើ​គេ​ឱ្យទៅ​ឲ្យ​ទៅ​ហើយ បើ​គេ​មិន​ឲ្យ​យើង​បង់ពន្ធ​ឱ្យ​គេ​ទៅ ។ យើង​បង់ពន្ធ​ឱ្យ​ទេ​គេ​បង់ពន្ធ​ឱ្យ​យើង ជា​ការ​សមរម្យ​ណាស់​ក្នុង​ការ​រកស៊ី ប៉ុន្តែ​បើ​យើង​មានការ​អនុគ្រោះ​ក៏​ជា​ការ​ល្អ ក៏​ប៉ុន្តែ​កុំ​ឲ្យ​គេ​មក​ប្រើ​ក្បាល​យើង​ថា​អ្ហែង​ទៅ​ធ្វើ​ចេះ ឯង​ត្រូវ​តែ​ធ្វើ​ចុះ បើ​មិន​ធ្វើ​តាម​ទេ អា​ញ​នឹង​កាត់​ជំនួយ​» ។ សម្ដេច​បន្ត​ថា កម្ពុជា​មិន​ទាន់​ទទួល​ការ​គំរាម​បែប​នេះនោះ​ទេ ព្រោះថា អតីតកាល​របស់​កម្ពុជា​ធ្លាប់​បាន​រង​ការ​ឈឺចាប់​ណាស់ គឺ​ការ​ស្លាប់​ក្នុង​របប​ប៉ុ​ល​ពត ត្រូវ​គេ​ហ៊ុំ​ព័ទ្ធ​ទាំង​ផ្នែក​នយោបាយ និង​ផ្នែក​សេដ្ឋកិច្ច ។ តែ​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ប្រឹង​ងើបឈរ​ឡើង​កម្ពុជា​តាំងពី​ភ្នំពេញ​មាន​មនុស្ស​តែ​៧០ នាក់ យើង​ឈរ​ឡើង​ឥឡូវ​មិន​ត្រូវ​ទុក​ឱ្យ​នរណា​បង្គាប់បញ្ជា​យើង​នោះ​ទេ ។ មិន​អាច​យក​ឯករាជ្យ​អធិបតេយ្យ​ជាតិ គឺ​ដោះ​ដូរ​នូវ​អ្វី​ទាំងអស់ បើ​ទោះបី​យើង​ត្រូវ​រឹត​ក្រមា និង​ចង្កេះ ដើម្បី​ស៊ី​ឲ្យ​តិច ក៏​ត្រូវ​តែ​រឹត​ដែរ​» ។

សម្តេច​បាន​បន្ថែម​ថា ដើម្បី​ធានា​ឲ្យ​ឯករាជ្យ​របស់​ប្រទេស​ហើយ បើ​អ្នក​ណាមួយ​ហើយ​តាំងខ្លួន និង​ឱនក្បាល​លិឍ​ជើង​គេ ដើម្បី​នឹង​ទទួល​បាន​ភាព​អនុគ្រោះ​មិន​ចាំបាច់​ធ្វើ​មេដឹកនាំ​កម្ពុជា​កម្ពុជា​ទេ ។ គ្មាន​ចរិត​ជាតិនិយម​ចង្អៀតចង្អល់​នោះ​ទេ ។ តើ​កម្ពុជា​មាន​ចរិត​ជាតិនិយម មួយ​នៅ​ត្រង់​ថា រក្សារ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យ ហើយ​រឿង​នេះ​សម្ដេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​បិតា​ជាតិ​របស់​យើង កាលពី​ជំនាន់​មុន សុខចិត្ត​ឲ្យ​គេ​កាត់​ជំនួយ​រហូត​ដល់​ព្រះ​អង្គ សូម​ឱ្យ​គេ​ផ្ដាច់ជំនួយ​ពី​បរទេស តែ​ព្រះ​អង្គ​មិន​លូន​នឹង​អោប​ជើង​របស់​អ្នក​ណា​នោះ​ទេ ។

សម្តេច​គូសបញ្ជាក់​ថា​«​យើង​ត្រូវ​រៀនសូត្រ​តាម​ព្រះ​បិតា​ជាតិ​សម្តេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ ដែល​បង្រៀន​យើង​តាំងពី​ដើម​មក​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា​«​អ​ញ្ចឹ​ង​ទេ យើង​ត្រូវ​ខិតខំ​ធ្វើ​ខ្លួនឯង​កុំ​ចង់​ចំណេញ​អា​ក្រុមហ៊ុន​ស្គេ​ន ហើយ​នាំ​គ្នា​កាន់​ធ្វើ​ឱ្យ​យឺត​ដំណើរការ​សេដ្ឋកិច្ច​គ្រាន់តែ​ល្បឿន និង​ដឹក​ជញ្ជូន​យើង​ចំណេញ​ទាំង​ពេលវេលា និង​ចំណេញ​ទាំង​លុយ ដូច្នេះ​ហើយ​ជា​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ សម្តេច បន្ថែម​ទៀត​ថា បើ​ទោះបី​មាន​ភាព​អនុគ្រោះ ឬ​គ្មាន​ភាព​អនុគ្រោះ គឺ​កម្ពុជា​នៅ​តែ​ទៅ​មុខជា​រៀង​រហូត ។

កម្ពុជា​ត្រូវការ​សហការ​ជាមួយ​ដៃគូ ហើយ​កម្ពុជា​ក៏​មិន​ត្រូវការ​ឲ្យ​គេ​ខុស​ក្បាល​តាម​អំពើ​ចិត្ត​នោះ​ទេ ។ ខ្ញុំ​បាន​ចារ​ទៅ​ចំណារ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ចំ​ក្រសួងការបរទេស​ចំពោះ​ការ​សន្ទនា រួច​ហើយ​ខ្ញុំ​ចា​ថា កង្វល់​របស់​អ្នក​ដទៃ​មិនមែន​ជា​បន្ទាត់នយោបាយ​ដែល​យើង​ត្រូវ​អនុវត្ត​នោះ​ទេ ។ រឿង​របស់​អ្នក​ដទៃ​ដែល​មាន​កង្វល់​សម្រាប់​យើង គឺ​យើង​អរគុណ​ហើយ​តែ​មិនមែន​ជា​អ្វី​ដែល​យើង​ត្រូវធ្វើ​នោះ​ទេ ។ បើ​កង្វល់​មាន​ហេតុ​មាន​ផល​ត្រឹមត្រូវ​ដោយ​មិន​បំពាន​លើ​អធិបតេយ្យ​របស់​យើ​ធ្វើ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ