ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ស៊ី​រី​កា ថ្ពក់​ចិត្ត​បុរស​នៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស៊ូ ស៊ី​រី​កា ទើបតែ​មានឱកាស​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ទាក់ទាញ​បាន​អ្នកគាំទ្រ​ច្រើន ។ អ្នកគ្រប់គ្រង​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តារា​ស្រី​នៅ​ផលិតកម្ម​ថោ​នរូ​ប​នេះ​មានការ​គាំទ្រ​ច្រើន ទាំង​ខ្មែរ​នៅ​ទីនោះ…

រាជធានី​ភ្នំពេញ​៖ ស៊ូ ស៊ី​រី​កា ទើបតែ​មានឱកាស​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ទាក់ទាញ​បាន​អ្នកគាំទ្រ​ច្រើន ។ អ្នកគ្រប់គ្រង​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តារា​ស្រី​នៅ​ផលិតកម្ម​ថោ​នរូ​ប​នេះ​មានការ​គាំទ្រ​ច្រើន ទាំង​ខ្មែរ​នៅ​ទីនោះ ទាំង​បរទេស ទាំង​មន្ត្រី​ស្ថានទូត​ប្រចាំ​សហរដ្ឋអាមេរិក បាន​ទិញ​សំបុត្រ​ចូល​ទស្សនាការ​សម្ដែង​របស់​នាង​ច្រើន​កុះករ ។

ប្រភព​ដដែល​អះអាង​ថា ហ្វេ​ន​នៅ​លើ​ទឹកដី​អា​មេ​រិ​ក សុទ្ធតែ​លាន់មាត់​សរសើរ​ថា ស៊ូ ស៊ី​រី​កា ជា​តារា​ចម្រៀង​ខ្មែរ​ដែល​អាច​បកស្រាយ​បាន​លន្លង់លន្លោច​ទាំង​បទ​មនោសញ្ចេតនា​ជា​ភាសា​ខ្មែរ និង​បរទេស ខណៈ​ដែល​បទ​ចម្រៀង​ជា​ចង្វាក់រាំ​ដែល​នាង​បកស្រាយ​ក៏​ពោរពេញ​ដោយ​ស្ទីល​ក្រមិចក្រមើម ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដោយ​ផ្ទាល់​ជាប់ចិត្ត ។

ស៊ូ ស៊ី​រី​កា ពិតជា​មាន​ប្រជាប្រិយភាព​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ធ្វើ​ឲ្យ​អ្នក​ធានា​យក​នាង​ឱ្យទៅ​ច្រៀង​នៅ​ទីនោះ​ញញឹម​បិទ​មាត់​មិន​ជិត និង​សរសើរ​ថា​នាង​គឺជា​តារា​ល្បី​ពី​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ចេះ​សម្រប​តាម​បរិ​យាស ដោយ​តស៊ូ​ច្រៀង​បំពេញ​តាម​សំណូមពរ​អ្នកគាំទ្រ ដោយ​មិន​កំណត់​ចំនួន​បទ និង​ម៉ោង​ពេល ធ្វើ​ឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​រស់​រវើក ។

ស្រប​ពេល​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​សម្ដែង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ខណៈ​នេះ​បទ​ចម្រៀង​ថ្មី​របស់​ស៊ូ ស៊ី​រី​កា «​ម៉ា​ឌី​ហ្ស៊​ន​ឈូស​ស្បែកជើង​» របស់​នាង​ក៏​ត្រូវ​គេ​ចាក់​គ្រប់​ទិស​ទី​តាម​ហាង​ទំនិញ ផ្សារ​ទំនើប និង​ក្នុង​កម្មវិធី​រាំ​លេង​ក្នុង​មង្គលការ ស្រប​ពេល​ដែល​បទ​ចម្រៀង​នេះ​ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើន​នៅ​លើ​យូ​ធូប ។

មិន​ត្រឹមតែ​កន្ត្រាក់​អារម្មណ៍​អ្នក​និយម​ទឹកដម​សំឡេង​របស់​ស៊ូ ស៊ី​រី​កា ក្នុង​បទ «​ម៉ា​ឌី​ហ្ស៊​ន​ឈូស​ស្បែក​ជើង​» តែ​មួយ​បទ​ទេ សូ​ម្បី​តែ​បទ​មរតក​ដើម ដូច​ជា​បទ «​ចាស់​ហើយ​លោក​ប្ដី​» ដែល​នាង​ច្រៀង​រួម​គ្នា ជាមួយ​លោក​ម៉ៅ ហា​ជី ក៏​ត្រូវ​គេ​ចាក់​តាម​វិទ្យុ និង​ទី​សាធារណៈ ជា​ញឹកញាប់ ។ ធ្លាយ​ដំណឹង​ដែរ​ថា នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នោះ​មាន​បុរស​ចែចង់​ស៊ូ ស៊ី​រី​កា ហើយ​នាង​កំពុង​តែ​ពិចារណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ