ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​អ្នក​បើករថយន្ត​បុក​និស្សិត​ម្នាក់​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​តាម​ចាប់​អ្នក​បើករថយន្ត​បុក​និស្សិត​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩​កន្លង​មកនេះ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​គរុ​និស្សិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​តាម​ចាប់​អ្នក​បើករថយន្ត​បុក​និស្សិត​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩​កន្លង​មកនេះ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​គរុ​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប​ចំនួន​១,៩១៨​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ដូច​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​ដាក់​បញ្ចាំង​រឿង​រថយន្ត​បុក​និ ស្សិត​ម្នាក់​ស្លាប់​នឹង​ត្រូវ​តែ​តាម​រក​ឲ្យ​ឃើញ ។ ករណី​នេះ​បណ្តាល​មក​ពី​អី គឺ​បណ្តាល​មក​ពី​អត់​គុណធម៌​នឹង​ឯង​» ។

សម្តេច​បន្ត​ថា បើ​អ្នក​ជិះ​ម៉ូតូ ជិះ​កង់​យឺត​ប៉ុណ្ណា​ក៏​គង់តែ​លឿន​ជាងកង់​ដែរ ហើយ​លឿន​ជាង​អ្នក​ដើរ​ដែរ លើកលែងតែ​ឡាន និង​ម៉ូតូ តែ​ម៉ូតូ​ខ្លះ​បាន​វា​លឿន​ជា​ឡាន​មួយ​សេរី ប៉ុន្តែ​គេច​ចុះ​គេច​ឡើង បុក​ផូង​នៅ​ក្រោម​ឡាន​បាត់​រឿង​នឹង គឺ​អី​ញ្ចឹ​ង ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ច្រើន​ជាង​សម័យ​សង្គ្រាម​ទៅ​ទៀត​។ សម័យ​សង្គ្រាម​មាន​ថ្ងៃ​ខ្លះ​អត់​មានការ​ប្រយុទ្ធ តែ​មាន​អ្នក​ស្លាប់ និង​របួស​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ក្រោយ​ការ​ប្រយុទ្ធ ។

សម្តេច​បញ្ជាក់​ថា «​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ថ្ងៃ​ណា​ក៏​មាន​ស្លាប់ និង​របួស​ជា​មធ្យម​មាន​ចំនួន​៧​នាក់​ក្នុង​មួយ​ថ្ងៃ​គិត​ជា​ធ​ម្យ​ម ។ អាហ្នឹង​ស្លាប់ អី​ញ្ចឹ​ង​ច្រើន​ជាង​សម័យ​សង្គ្រាម​ទៅ​ទៀត អី​ញ្ចឹ​ង​ត្រូវ​យកចិត្តទុកដាក់​» ។ ជាមួយ​គ្នា​នោះ​ដែរ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សម្តេច​តេ​ជោ និយាយ​ពី​បញ្ជា​គុណធម៌ ហើយ​ជំហាន​ដំបូង​គ​ម្បី​ត្រូវ​និយាយ​ពី​បញ្ជា​គោរព​ច្បាប់​ចរាចរណ៍ ទាក់ទង​បញ្ជាកា​មិន​ប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​សីលធម៌ រឿង​ទាំង​អស់នេះ គឺជា​រឿង​ដែល​យើង​ត្រូវ​ដោះស្រាយ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ យុវតី​ជា​និស្សិត​ម្នាក់​ត្រូវ​បាន​រថយន្ត​ម៉ាក​រ៉េ​ន​រ៉ូ​វើ បាន​បើក​ក្នុង​ល្បឿន​លឿន​បុក​ស្លាប់​នឹង​កន្លែង ខណៈ​ដែល​យុវតី​នោះ​ជិះ​ម៉ូតូ​ចេញពី​សាលារៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ