ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ជ្រោយចង្វា​ចាស់​រួចរាល់​​ហើយ​…​រង់​ចាំ​​ការ​​សម្ពោធ​ប្រើ​​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គម្រោង​កែ​លំ​​ស្ពាន​ជ្រោយចង្វារ​ចាស់មិត្តភាពកម្ពុជា-ជប៉ុន មក​ទល់​ពេល​នេះ ​បាន​ស្ថាបនា​​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ប៉ុណ្ណោះ​​ ដែល​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​បាន​ឱ្យ​​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ គម្រោង​កែ​លំ​​ស្ពាន​ជ្រោយចង្វារ​ចាស់មិត្តភាពកម្ពុជា-ជប៉ុន មក​ទល់​ពេល​នេះ ​បាន​ស្ថាបនា​​សម្រេច​បាន​១០០​ភាគរយ​ហើយ នៅឡើយ​រង់​ចាំតែ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ប៉ុណ្ណោះ​​ ដែល​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​បាន​ឱ្យ​​ដឹង​ថា ស្ពាន​ជ្រោយចង្វារ​ចាស់មិត្តភាព​កម្ពុជា-ជប៉ុន គ្រោង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣​ មេសា​ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឈឹ​ម ផល្លា ប្រធាន​យក​ដ្ឋា​ន​ផ្លូវថ្នល់នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានប្រាប់​​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ មីនា នេះ​​ថា ក្រុមការងារ​ជំនាញ​ទាំងជប៉ុន​និង​កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ក្នុង​ការ​សម្រុក​ការ​ជួសជុល​គម្រោង​កែ​លម្អ​ស្ពាន​​ជ្រោយចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឱ្យ​​ហើយ​មុន​ផែនការ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វារ​ថ្មី​មាន​ចរាចរណ៍​មមារ​ញឹក​ខ្លាំង​ ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។ ពិសេស​ ការ​សម្រួល​ចរាចរណ៍​ក្នុងឱ​កាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ចរ​ចរណ៍​​ចេញ​ទៅ​ស្រុក​កំណើត​ មិន​ប្រឈម​ការ​កកស្ទះ​ ។

លោក​បន្ត​​ថា តាម​បច្ចេកទេស​នេះ ​គម្រោង​កែ​លម្អ​ស្ពាន​នេះ បាន​សាងសង់​ទម្រ​ស្ពាន​ថ្មីជួសជុល​ផ្នែក​កណ្តាល​ស្ពាន​ឆ្លងកាត់​ទន្លេ​ និង​កែ​លម្អ​គល់​ស្ពាន​ទាំង​សងខាង ​។ ​ស្ពាន​នេះ​មាន​ប្រវែង​៧០៩​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦៣ ប៉ុន្តែ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុង​កំឡុង​ទស្ស​វត្ស​ទី​៧០​ ស្ពាន​នេះ​ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​រហូត​ដល់​ឆ្នាំ​១៩៩២ ទើប​ជួសជុល​ស្តារ​ឡើង​វិញ​ ។

មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា គម្រោង​ជួសជុល​ស្តារ​ឡើង​វិញ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ធ្វើ​ឡើង​ ដើម្បី​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ។ ស្ពាន​ជ្រោយចង្វារ​នេះ​មាន សារសំខាន់​ណាស់​ សម្រាប់​រថយន្ត​ធុន​​ធ្ងន់​ឆ្លងកាត់​ និង​ដឹក​ជញ្ជូន​ទំនិញ និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ដោយ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ចំនួន​៩​ភាគ​ខាងជើង​ប្រទេស​ ។

សូម​បញ្ជាក់ទៀត​ថា គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​មិត្តភាព​កម្ពុជា-ជប៉ុន​ឡើង​វិញ​នេះ ប្រើ​រយៈពេល​ពេល​២២​ខែ ដោយ​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​ជាង​៣០​លាន​ដុល្លារ ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ។

អត្ថបទសរសេរ ដោយ