តើ​លោក JUANGROONGRUANGKIT ​តារា​រះ​ក្នុង​ការ​បោះ​ឆ្នោត​ថៃ​ជា​អ្នក​ណា?


ប្រទេស​ថៃ ៖ លោក​THANATHORN JUANGROONGRUANGKIT អាយុ​៣៩​ឆ្នាំ សម្រាប់​សារព័ត៌មាន​អា​ស៊ី​ចាត់​ទុក​លោក​ជាតា​រា​រះ​នៃ​នយោបាយ​ថៃ​។ លោក​មាន​ប្រជាប្រិយភាព​ពិសេស​ក្នុង​ចំណោម​យុវជន​។ លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​ជា​ពិសេស​តាម​បណ្ដាញ​សង្គម​។

គណបក្ស​របស់​លោក​គឺ​គណបក្ស​អនាគត​ថ្មី បង្កើត​ឡើង​កាលពី​មួយ​ឆ្នាំ​មុន​នេះ បាន​ផ្ដោត​លើ​កម្លាំង​យុវជន មាន​អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ ដែល​មាន​ប្រមាណ​ជា​៧​លាន​នាក់ តំណាង​ឲ្យ​១៤%​នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​។ ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​២៤​មីនា គណបក្ស​លោក ទទួល​បានការ​គាំទ្រ​ដល់​ទៅ​ជាង​៥,២​លាន​សំឡេង​។

មហាសេដ្ឋី​វ័យក្មេង​រូប​នោះ​ជា​អ្នក​ទទួល​មរតក​ពី​គ្រួសារ​មួយ ដែលរ​កសី​ុ​មានបាន​ក្នុង​ការ​លក់​រថយន្ត​។ លោក​ជា​សកម្មជន​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​រដ្ឋធម្មនុញ្ញ និង​ការ​កែទម្រង់​ចម្បង​ក្នុង​ជីវភាព​នយោបាយ​និង​សង្គម​។ លោក​ស្នើ​ដល់​ពួក​អ្នកគាំទ្រ ដែល​លោក​ហៅ​ពួក​គេ​ថា​អ្នក​អនាគត​និយម ថ្វើ​យុទ្ធនាការ​ដើម្បី​អនាគត​មួយ​ដោយ​គ្មាន​ប្រមុខ​យោធា​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ