ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​លើកតម្កើង​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភព​លោក​ទាំង​៨​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​លើកតម្កើង​មោ​ទ​ភាព​ជាតិខ្មែរ វី​តា​ល់ បាន​ច្នៃប្រឌិត​នូវ​រចនា​បទ​សម្បក​វេច​ខ្ចប់​ថ្មី​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​ទាំង​៨ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផ្លូវការ​អង្គការ​យូ​ណេ​ស្កូ​។ រចនា​បទ​នៃ​សម្បក​កេស​ថ្មី​លើក​នេះ​មាន​លក្ខណៈ​ថ្មី​ប្លែក ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា ព្រោះ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​៨​បាន​ដាក់​ប​ញ្ជូ​ល​នៅ​លើ​សម្បក​កេស​វី​តា​ល់​ដ៏​ស្រស់​ស្អាត​។ វី​តា​ល់​ក៏​បង្ហាញ​ព័ត៌មាន​អំពី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​លើកតម្កើង​មោ​ទ​ភាព​ជាតិខ្មែរ វី​តា​ល់ បាន​ច្នៃប្រឌិត​នូវ​រចនា​បទ​សម្បក​វេច​ខ្ចប់​ថ្មី​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​ទាំង​៨ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផ្លូវការ​អង្គការ​យូ​ណេ​ស្កូ​។ រចនា​បទ​នៃ​សម្បក​កេស​ថ្មី​លើក​នេះ​មាន​លក្ខណៈ​ថ្មី​ប្លែក ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា ព្រោះ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​៨​បាន​ដាក់​ប​ញ្ជូ​ល​នៅ​លើ​សម្បក​កេស​វី​តា​ល់​ដ៏​ស្រស់​ស្អាត​។ វី​តា​ល់​ក៏​បង្ហាញ​ព័ត៌មាន​អំពី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ និង​កាល​បរិ​ច្ឆេ​ត​ថ្ងៃ​ចុះបញ្ជីរ​ផ្លូវការ​នៅ​លើ​ស្លា​កដប​រំលេច​ចេញ​នូវ​ភាព​ស្រស់​ស្អាត​ពោរពេញ​ដោយ​មោទនភាព​ផង​ដែរ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា ការ​រចនា​សម្បក​វេច​ខ្ចប់​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលបំណង​ធំ​ៗ៣ ៖ ១. លើក​តម្លើង​មោទនភាព​ជាតិ​កំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ២. ​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ខ្មែរ ៣. ចូលរួម​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ដ៏​កម្រ​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ថា សម្បត្តិ​បេតិកភណ្ឌ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨​ដែល​បាន​រំលេច​ឡើង​លើ​សម្បក​វេច​ខ្ចប់​វី​តា​ល់ គឺ​មាន​ដូច​ជា​៖

1.​ ​តំបន់​អង្គរ​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​១៤ ធ្នូ ១៩៩២

2.​ ​របាំ​ព្រះរាជ​ទ្រព្យ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧ វិច្ឆិកា ឆ្នាំ​20០3

3.​ ​ប្រាសាទព្រះវិហារ​៖ សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧ កក្កដា​២០០៧

4.​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ ២៥​វិច្ឆិកា​២០១៥

5.​ ​ល្បែង​ទាញព្រ័ត្រ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​២ ធ្នូ ២០១៥

6.​ ​ចាប៉ី​ដង​វែង​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៣០​វិច្ឆិកា​២០១៦

7.​ ​តំបន់​ប្រាសាទសំបូរព្រៃគុក​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៨ កក្កដា​២០១៧

8.​ ​ល្ខោនខោល​៖ វត្ត​ស្វាយ​អណ្ដែត សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​២៨ វិច្ឆិកា ២០១៨

ការ​ចេញ​លក់​ផលិតផល​កេស​ថ្មី វី​តា​ល់ រចនា​បទ​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨ បាន​និង​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ ស្រប​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​២០១៩​ឈាន​ចូល​មក​ដល់ វី​តា​ល់​ក៏​រំពឹង​ថា ព្រ​ជា​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ លើក​តម្លើង​មោទនភាព​ជាតិខ្មែរ​ជាមួយ​វី​តា​ល់​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ