ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ កញ្ញា បង្ហាញមុខ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​គ្រឿងផ្សំ​អាហារ​លំដាប់​អន្តរជាតិ​ជាមួយ​តារាចម្រៀង​ជួរ​មុខ ពេជ្រ សោភា

5 ឆ្នាំ មុន

តោះ​!​អ្នក​ណាខ្លះ​ជា​ហ្វេ​ន​របស់​បេក្ខជន​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ល្បី​លំដាប់​អន្តរជាតិ​ដែល​ទើបតែ​បញ្ចប់​ពី​ពេល​ថ្មី​ៗ​នេះ​ខ្លះ? បេក្ខជន​កញ្ញា​បាន​បង្ហើប​ថា​គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន​ដែល​បាន​ចូលរួម​ក្នុង​ការ​ថត​ស្ព​ត​ទូរទស្សន៍​ឲ​ផលិតផល​ដុំ​ស៊ុប​ខ្នរ​សាច់​ជ្រូក ដែល​ជា​ប្រ៊េ​ន​ផលិតផល​គ្រឿងផ្សំ​អាហារ​អន្តរជាតិ​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​នេះ ជា​ពិសេស​រួម​ជាមួយ​តារាចម្រៀង​ជួរ​មុខ ពេជ្រ សោភា​ដែល​មាន​ភាព​ល្បីល្បាញ​មិន​ដាច់​រយៈពេល​ស្ទើរតែ 20 ឆ្នាំ​មក​ហើ​ល​រួម​ជាមួយ​តារាចម្រៀង​វ័យក្មេង​ប្អូន ឆេ​ង ប្រសិទ្ធ​ផង​ដែរ​។…

តោះ​!​អ្នក​ណាខ្លះ​ជា​ហ្វេ​ន​របស់​បេក្ខជន​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ល្បី​លំដាប់​អន្តរជាតិ​ដែល​ទើបតែ​បញ្ចប់​ពី​ពេល​ថ្មី​ៗ​នេះ​ខ្លះ?

បេក្ខជន​កញ្ញា​បាន​បង្ហើប​ថា​គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន​ដែល​បាន​ចូលរួម​ក្នុង​ការ​ថត​ស្ព​ត​ទូរទស្សន៍​ឲ​ផលិតផល​ដុំ​ស៊ុប​ខ្នរ​សាច់​ជ្រូក ដែល​ជា​ប្រ៊េ​ន​ផលិតផល​គ្រឿងផ្សំ​អាហារ​អន្តរជាតិ​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​នេះ ជា​ពិសេស​រួម​ជាមួយ​តារាចម្រៀង​ជួរ​មុខ ពេជ្រ សោភា​ដែល​មាន​ភាព​ល្បីល្បាញ​មិន​ដាច់​រយៈពេល​ស្ទើរតែ 20 ឆ្នាំ​មក​ហើ​ល​រួម​ជាមួយ​តារាចម្រៀង​វ័យក្មេង​ប្អូន ឆេ​ង ប្រសិទ្ធ​ផង​ដែរ​។

កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ថា​គាត់​ពិតជា​អន្ទះសារ​ចង់​ឲ​មហាជន​និង​អ្នកគាំទ្រ​គាត់​ទាំងអស់​បាន​ទស្សនា​ស្ព​ត​ពាណិជ្ជកម្ម​មួយ​នេះ​ជា​ខ្លាំង ដោយសារ​វា​ជា​អ្វីមួយ​ថ្មី​ប្លែក​ដែល​គាត់​មិន​ធ្លាប់​បង្ហាញ​ពី​មុន​មក ដែល​រួម​ទាំង​មាន​ជា​ការ​ដើរតួ​ជា​ស្ដ្រី​មេផ្ទះ​យ៉ាង​ក្រ​ម៉េច​ក្រ​មើម​ជាមួយ​តារា​តំណាង​ផលិតផល​ខ្នរ កញ្ញា ពេជ្រ សោភា និង​ការ​បញ្ចេញ​ក្បាច់​រាំ​ប្រជែង​ជាមួយ​តួ​ផ្សេង​ៗ​ក្នុង​ស្ព​ត​នេះ​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា​គឺជា​បេក្ខជន​នារី​តែ​មួយ​គត់​ដែល​បាន​ឈាន​ដល់​វគ្គ Top 4 នៅ​ក្នុង​រដូវ​កាល​ទី​មួយ​នៃ​កម្ម​វី​ធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​មួយ ហើយ​គាត់​គ៏​ត្រូវ​ទទួល​រហ័ស​នាម​ថា​ជា​បេក្ខជន​នារី​ជើង​ខ្លាំង​ដាច់​គេ​ប្រចាំ​រដូវ​កាលនោះ​។

ហើយដោយ​សារភាព​ពូកែ​និង​ច្នៃប្រឌិត​របស់​នាង​នេះ​ហើយ កញ្ញា​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន ហើយ​គាត់​ក៏​បាន​បើក​ជា​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ ហើយ​បូក​ផ្សំ​និង​ភាព​ល្បីល្បាញ​របស់​គាត់ គាត់​ពិតជា​សាក​សម​ទទួល​បានការ​ជ្រើសរើស​ជា​តួ​សម្ដែង​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​របស់​ផលិតផល​អន្តរជាតិ​ខ្នរ​នេះ​មែនទែន​។

អ​ញ្ចឹ​ង​កុំ​ភ្លេច​រង់ចាំ​មើល​ទាំងអស់​គ្នា​ណា​ថា​តើ​កញ្ញា​មាន​អ្វី​មក​ជូន​ហ្វេ​ន​ៗ​ក្នុង​ពេល​ឆាប់​ៗ​នេះ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ