ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពាក់រូបព្រះ​ច្រើនរៀងរាល់ថ្ងៃ លុះ​អត់​ពាក់ស្រាប់តែត្រូវឡានបុក​ស្លា.ប់​

5 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់ដែល​គេ​ល្បី​កាលពី​ខ្ទង់​២​ឆ្នាំ​មុន​ថា​ទៅ​ណា​មក​ណា​ តែងតែ​ពាក់​រូប​ព្រះ​ជា​ច្រើន​ពេញ​ខ្លួន (​មើលទៅ​ដូច​ជា​អាវ​ក្រោះ​) បាន​ស្លាប់​ដោយសារ​រថយន្ត​បុកនៅ​ពេល​គាត់​ចាក​ចេញពីផ្ទះ​ ដោយ​គ្មាន​ពាក់​រូប​ព្រះ​ទៅ​ជាមួយ​ ។ លោក…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់ដែល​គេ​ល្បី​កាលពី​ខ្ទង់​២​ឆ្នាំ​មុន​ថា​ទៅ​ណា​មក​ណា​ តែងតែ​ពាក់​រូប​ព្រះ​ជា​ច្រើន​ពេញ​ខ្លួន (​មើលទៅ​ដូច​ជា​អាវ​ក្រោះ​) បាន​ស្លាប់​ដោយសារ​រថយន្ត​បុកនៅ​ពេល​គាត់​ចាក​ចេញពីផ្ទះ​ ដោយ​គ្មាន​ពាក់​រូប​ព្រះ​ទៅ​ជាមួយ​ ។

លោក Sanom Chantara​phirom នៅ​ស្រុក Sawaeng Ha ក្នុង​ខេត្ត Ang Thong ប្រទេស​ថៃ គឺជា​អ្នក​រត់​ម៉ូតូតុតុ ដែល​មាន​ពាក់​រូប​ព្រះ​ជា​ច្រើន​ពេញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ល្បី​ពេញ​ព័ត៌មាន​ ។ លោក​ពាក់​វត្ថុ​ស័​ក្ត​សិទ្ធ​ិយ៉ាងច្រើន​បែប​នេះ គឺ​ដោយសារ​តែ​ជឿជាក់​ថា​ នឹង​ទទួល​បាន​សំណាងល្អ ហើយ​លោក​ក៏​ចង់​បង្ហាញ​ថា​លោក​គោរព​ព្រះពុទ្ធ​សាសនា​។

រូប​ព្រះ​ដែល​លោក Chantaraphirom មាន​ពាក់​ជាប់​នឹង​ខ្លួន មាន​ធ្វើ​អំពី​ស្នែង ឆ្អឹង ឈើ និង លោ
ហៈ​។ រាល់​រូប​ព្រះ​ទាំងអស់ ​សុទ្ធតែត្រូវ​យក​ទៅ​ប្រសិទ្ធិនៅ​វត្ត ​។ គេ​ជឿជាក់​ថា ការ​ពាក់​របស់​ទាំងនេះ ​គឺ​នាំ​មក​នូវ​សំណាង​ទាំង​ខាង ស្នេហា​ប្តី​ប្រពន្ធ ទ្រព្យសម្បត្តិ សុខភាព និងស្នេហា​គូសង្សារ ​។

កាលពី​ខែ​មុន អ្នក​ដែល​ស្គាល់​លោក Sanom មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​នៅ​ពេល​ដឹង​ថា លោក​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ (​រថយន្ត​បុក​) ខណៈ​ពេល​ដែល​គាត់​បើក​តុ​កតុក​មក​ផ្ទះ​ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​គេ​ឃើញ​គាត់​មិន​មាន​ពាក់​រូប​ព្រះ​ដូច​រាល់​ដងនោះទេ ។

អត្ថបទសរសេរ ដោយ