ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពាណិជ្ជ ឈី​ហ្វ របស់​ហុងកុង បាន​បើក​សាខា​ទី​៣​របស់​ខ្លួន នៅ​ផ្សារ​អូ​ឡាំ​ពិ​ក

5 ឆ្នាំ មុន

(​ភ្នំពេញ​)៖ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ធនាគារ​ដែល​មាន​ផលិតផល និង​សេវាកម្ម គណនី​ប្រាក់​បញ្ញើ ប្រាក់​កម្ចី​ជា​បុគ្គល ប្រាក់​កម្ចី​ពាណិជ្ជកម្ម…

(​ភ្នំពេញ​)៖ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ធនាគារ​ដែល​មាន​ផលិតផល និង​សេវាកម្ម គណនី​ប្រាក់​បញ្ញើ ប្រាក់​កម្ចី​ជា​បុគ្គល ប្រាក់​កម្ចី​ពាណិជ្ជកម្ម និង​ហិរញ្ញ​ទាន​ពាណិជ្ជកម្ម​ជាដើម ដែល​មាន​លក្ខណៈ​ពិសេស​គួរ​ឱ្យ​ទាក់ទាញ និង​ច្នៃប្រឌិត​ខ្ពស់​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ន្ថែ​ម​ទៀត ដោយ​បាន​បើក​សម្ពោធ​សាខា​ទី​៣​របស់​ខ្លួន​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​ចាប់ពី​ថ្ងៃនេះ​តទៅ​។

វត្តមាន​របស់ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក នៅ​ក្នុង​វិស័យ​ធនាគារ​របស់​ប្រទេស​កម្ពុជា នឹង​ផ្តល់​អត្ថប្រយោជន៍ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​ប្រជាជន​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ពិសេស​វា​ក៏​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ ពី​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ហុងកុង​ផង​ដែរ​។

ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក សាខា​អូ​ឡាំ​ពិ​ក មាន​សេចក្តី​សោមនស្ស​រីករាយ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប រួម​មាន​ដូច​ជា ឥណទាន និង​បុរេប្រទាន ប្រាក់​បញ្ញើ សេវាកម្ម​ពាណិជ្ជកម្ម ការ​ប្តូរ​រូបិយប័ណ្ណ​បរទេស ការ​ផ្ទេរ​ប្រាក់ និង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ​។

ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់ សូម​ទំនាក់ទំនង​មក​កាន់​ផ្នែក​បំរើ​អតិថិជន​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ (៨៥៥) ២៣ ៩០០ ៨៧៨ / ៨៩ ៣៣៣ ៨៤៧៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ