ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ឡឥដ្ឋ​ម្នាក់​នេះ​ពិតជា​សំណាង​ណាស់ ត្រូវ​រង្វាន់​ទឹកប្រាក់​ដល់​ទៅ​១០០​លាន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​យុវជន​ម្នាក់​ដែល​មានឈ្មោះ ទុ​យ អ៊ា​ន់ អាយុ ១៩ ឆ្នាំ…

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​យុវជន​ម្នាក់​ដែល​មានឈ្មោះ ទុ​យ អ៊ា​ន់ អាយុ ១៩ ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កម្មករ​ឡឥដ្ឋ នៅ​ម្ដុំ​ព្រែក​អញ្ចាញ និង​មានស្រុក​កំណើត​នៅ​ភូមិ​មេសរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅ​ឋាន​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ យុវជន ទុ​យ អ៊ា​ន់ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​ខ្លាំង ព្រោះ​ឪពុក​ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ ហើយ​ខ្លួន​គ្មាន​មុខរបរ​អ្វី​ក្រៅ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​តែ​ប៉ុណ្ណោះ ។

យុវជន​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​ពេល​នេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ ព្រោះ​តាំងពី​ដើម​រៀង​មក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏​ដោយ​។

ប៉ុន្តែ​ស្រាប់តែ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​សម្រាក់​ពី​ការងារ ហើយ​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ មាន​អារម្មណ៍​ថា អស់កម្លាំង ក៏​ទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​មួយ​កំប៉ុង​នៅ​ជិត​ផ្ទះ​ទទួលទាន លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​។

ភ្លាម​នោះ ក៏​បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។ យុវជន ទុ​យ អ៊ា​ន់ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ នឹង​យក​មួយ​ចំនួន​ទៅ​ព្យាបាល​ជំងឺ​ឪពុក និង​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ