ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​យក​ម៉ូតូ​ចេញ​ទៅ​ស្មាន​តែ​ប្តី​នាង តាម​ពិត​គឺ​… ផ្អើល​ផ្សារ​អូ​ដឹ​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភំ​ពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទុក​ម៉ូតូ​នៅ​មុខ​ផ្សារ​កំពុង​ដើរ​ទិញ​ម្ហូប ស្រាប់តែ​ត្រូវ​ជនសង្ស័យ​កាច់​.​ក​ម៉ូតូ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ផ្សារ​អូ​ដឹ​ម ក្នុង​បុរី​ញ៉ូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភំ​ពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទុក​ម៉ូតូ​នៅ​មុខ​ផ្សារ​កំពុង​ដើរ​ទិញ​ម្ហូប ស្រាប់តែ​ត្រូវ​ជនសង្ស័យ​កាច់​.​ក​ម៉ូតូ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ផ្សារ​អូ​ដឹ​ម ក្នុង​បុរី​ញ៉ូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ វេ​ត តូ​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ស្ត្រី​ជា​ពន្ធ​មិន​បាន​បញ្ជាក់​ឈ្មោះ​នោះ​ឡើយ ដោយ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជាមួយ​គ្នា ។ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​កាច់ក​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GN -2791 ។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ប្រពន្ធ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​ម្ហូប​នៅ​ក្នុង​ផ្សារ​អូ​ដឹ​ម​ខាងលើ​នោះ​ដោយ​ទុក​ម៉ូតូ​នៅ​មុខ​ផ្សារ រួច​ចូល​ទៅ​ដក​លុយ ហើយ​ឈៀង​ចូល​ទៅ​ទិញ​ត្រី​ធ្វើ​ម្ហូប ខណៈ​ទិញ​ត្រី​បាន​ហើយ​ឱ្យ​អ្នកលក់​ជួយ​ធ្វើ​ត្រី​អស់​រយៈពេល​ប្រមាណ​ជាង​២០​នាទី ទើប​ត្រឡប់​ទៅ​កន្លែង​ទុក​ម៉ូតូ​វិញ ស្រាប់តែ​ម៉ូតូ​ត្រូវ​ជនសង្ស័យ​កាច់ក​ម៉ូតូ​យក​ទៅ​បាត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​បាត់ ប្រពន្ធ​របស់​គាត់​បាន​សួរ​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ ដោយ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ចេញ ហើយ​ប្រជាពលរដ្ឋ​ខាងលើ​ស្មានថា ជា​ប្តី ជន​រង​គ្រោះ ដោយ​ឃើញ​ជន​រង​គ្រោះ​ទុក​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​យក បន្ទាប់​ពី​នារី​រង​គ្រោះ​ទុក​ហើយ​ជនសង្ស័យ​យក​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ជួយ​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ