ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យបច្ចេកវិទ្យា​​…ងាយ​ជួប​ផលអាក្រក់ ស្តែងដូចករណីនេះ

5 ឆ្នាំ មុន

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​មាន​មនុស្ស​ជាង​១៦០០​នាក់ ត្រូវ​គេ​លួច​ថតពី​សកម្មភាព​ពេល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួក​គេ នៅ​ក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង ​។ បុរស​ទាំង​ពីរ​បាន​ដាក់​កាមេរ៉ា​តូច​ៗ​នៅ​ក្នុង​ទូរទស្សន៍ កន្លែង​ដោត​ឌុ​យ​ភ្លើង កន្លែង​ទុក​ប្រដាប់​ផ្លុំ​សក់ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ទាំង​៤២…

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​មាន​មនុស្ស​ជាង​១៦០០​នាក់ ត្រូវ​គេ​លួច​ថតពី​សកម្មភាព​ពេល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួក​គេ នៅ​ក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង ​។ បុរស​ទាំង​ពីរ​បាន​ដាក់​កាមេរ៉ា​តូច​ៗ​នៅ​ក្នុង​ទូរទស្សន៍ កន្លែង​ដោត​ឌុ​យ​ភ្លើង កន្លែង​ទុក​ប្រដាប់​ផ្លុំ​សក់ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ទាំង​៤២ ហើយ​បង្ហោះ​ផ្សាយ​សកម្មភាព​ផ្ទាល់​នៅ​លើ​អន​ឡាញ​ ។

វ៉េប​សាយ​សម្រាប់​ផ្សាយ​ផ្ទាល់​នេះ គឺ​មាន​អ្នក​មើល​ជាង​៤​ពាន់​នាក់ ដែល​ត្រូវ​បង់ថ្លៃ​ប្រចាំខែ៤៤.៩៥​ដុល្លារ​អា​​មេ​រិ​ក ដើម្បី​អាច​មើល​ខា​ចុះឡើង​បាន​ដោយ​សេរី​ ។ នៅ​ចន្លោះ​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង ខែ​មីនា​ ឆ្នាំ​២០១៩ ការ​ផ្សាយ​ផ្ទាល់​បែប​នេះ គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង៦.០០០​ដុល្លារ បើ​តាម​ការ​លើក​ឡើង​របស់ CNN​ ។

នៅ​កូរ៉េ​ខាងត្បូង​ មាន​បញ្ហា​បែប​នេះ​ជាង៦.៤០០​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ឆ្នាំ​២០១៧ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១២ មាន​ត្រឹមតែ​២៤០០​ករណី​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ