ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ខែឧសភា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៣ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៣ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា នៅ​ខែឧសភា ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ី​ហ្គា​ម ។ ហេតុ​អី​បានជា​ស៊ី​ហ្គា​ម​ធ្វើ​នៅ​ខែឧសភា ២០២៣ ?

ដោយសារ​ខែកក្កដា ឆ្នាំ​២០២៣ គឺជា​ខែ​បោះ​ឆ្នោត​អី​ញ្ចឹ​ង​ទេ ក្រោយ​បោះ​ឆ្នោត​ក្រែង​វា​មាន​បញ្ហា​នេះ​បញ្ហា​នោះ អី​កុំ​ឲ្យ​មាន​បញ្ហា​នោះ​យើង​យក​ខែឧសភា ២០២៣ ដើម្បី​ទុក​ពេល ដើម្បី​បោះ​ឆ្នោត ហើយ​ដើម្បី​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ដើម្បី​កុំ​ស្ទះ​បញ្ហា ។ អី​ញ្ចឹ​ង​ទេ បាន​ខ្ញុំ​រីករាយ​ណាស់​ផ្លូវ​នេះ​នឹង​សម្រេច​រួចរាល់​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០២៣ បើ​ដូច្នេះ​ប្រសិនបើ​មានការ​ប្រកួត​ណាមួយ​ធ្វើ​នៅ​ឯ​តំបន់​សីហ​នុ ឬ​តំបន់ឆ្នេរ​របស់​យើង ហើយ​យើង​នឹង​មិន​អាច​ប្រើប្រាស់​ផ្លូវ នេះ​តែ​ម្តងនោះ​ទេ ។

សម្តេច​បន្ត​ថា មាន​កន្លែង​ច្រើន​សម្រាប់​ការ​ប្រកួត​កីឡា​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​ក្នុង​នោះ​កីឡា​ប្រណាំង​ទូកក្តោង​នឹង​ធ្វើ​សមុទ្រ អី​ញ្ចឹ​ង​នឹង​ជិះ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែមេសា គឺជា​ថ្ងៃ​ដែល​សម្តេច​ជួប​ជា​មូ​យ​កីឡាករ​កីឡា​ការី ប្រចាំឆ្នាំ ដើម្បី​ហូប​អាហារ​ជុំ​គ្នា ។ ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ​យើង​បានដឹង​ពេលវេលា​នៃ​ការ​កសាង​រួចរាល់​ផ្លូវ​ល្បឿន​លឿន​នេះ​អី​ញ្ចឹ​ង​ថា កាល​បរិ​ច្ឆិ​ទ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម គឺ​នៅ​ខែឧសភា ឆ្នាំ​២០២៣ តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ