ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ប្រាប់​ថា​ឃើញ​ឪពុក​ដេក​តាម​ផ្លូវ លុះ​កូនប្រុស​ទៅ​មើលឃើញយ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់​ដើរទៅទិញស្រាផឹក តែ​គេមិនលក់​ឱ្យ រួច​គាត់ក៏ត្រឡប់មកវិញ ប៉ុន្តែ​​មិន​ឃើញ​គាត់​​មកផ្ទះនោះ​ទេ ស្រាប់តែ​មាន​គេ​ប្រទះ​ឃើញគាត់​ដេក​តាម​ផ្លូវ ក៏ទៅ​ប្រាប់​កូនប្រុស​​ឱ្យទៅមើលទើបដឹង​ថា​ឪពុកស្លាប់​បាត់​ទៅហើយ​ បង្ក​ការ​ភ្ញាក់ផ្អើល​កា​ល​ពី​វេលា​ម៉ោង​២​និង​១៥​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា…

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់​ដើរទៅទិញស្រាផឹក តែ​គេមិនលក់​ឱ្យ រួច​គាត់ក៏ត្រឡប់មកវិញ ប៉ុន្តែ​​មិន​ឃើញ​គាត់​​មកផ្ទះនោះ​ទេ ស្រាប់តែ​មាន​គេ​ប្រទះ​ឃើញគាត់​ដេក​តាម​ផ្លូវ ក៏ទៅ​ប្រាប់​កូនប្រុស​​ឱ្យទៅមើលទើបដឹង​ថា​ឪពុកស្លាប់​បាត់​ទៅហើយ​ បង្ក​ការ​ភ្ញាក់ផ្អើល​កា​ល​ពី​វេលា​ម៉ោង​២​និង​១៥​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លីវ ញឹ​ម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ញឹ​ម យ៉​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ឪពុក​របស់​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ឪពុក​គាត់​ផឹកស្រា​ស្រវឹង​យ៉ាង​ខ្លាំង រហូត​ដល់​យប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​ប្រហែល​២​ឈាន​ចូល​ថ្ងៃ​ទី​២០ មីនា ឪពុក​របស់​គាត់​បាន​ដើរ​សំដៅ​ទៅ​រោង​ឈ្មោះ សី ដើម្បី​រក​ទិញ​ស្រា​ផឹក​ជា​បន្ត​ទៀត តែ​ដោយសារ​គាត់​ស្រវឹង​ពេក គេ​ពុំ​លក់​អោយ ​រួច​​ឪពុករបស់​គាត់​ក៏ដើរ​ត្រឡប់​មក​វិញ ​​ប៉ុន្តែ​មិន​ឃើត​​ឪពុករបស់​គាត់​មក​ផ្ទះឡើយ ។ រហូតដល់​វេលា​ម៉ោង​ប្រហែល​៣​ឈាន​ចូល​ថ្ងៃ​ទី​២០ មីនា ទើប​ឈ្មោះ ហុ​ក និង​ឈ្មោះ ហ៊ី​ម បាន​ជិះ​ម៉ូតូ​មក​ប្រាប់​គាត់​ថា ពួក​គេ​ឃើញ​ឪពុក​របស់​គាត់​ដេក​នៅ​តាម​ផ្លូវ ។ ភ្លាម​ៗ​នោះ​គាត់​បាន​ទៅ​មើលឃើញ​ឪពុក​ដេក​ផ្កាប់មុខ​ស្លាប់​តាម​ផ្លូវ​ក្បែរ​ព្រៃ​បាត់​ទៅ​ហើយ បន្ទាប់​មក​គាត់​ក៏​ដឹក​សព​តាម​ម៉ូតូ​យក​​ទៅ​​ផ្ទះ​នៅ​ភូមិ​ស្ពាន​គ្រង រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ចុះ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ រក​ឃើញ​ថា នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​របកស្បែក​នៅ​លើ​ខ្នង និង​នៅ​លើ​ភ្លៅ​ខាងឆ្វេង ដោយសារ​ត្រូវ​កំ​ដៅ​ថ្ងៃ​ហើយ​កកិត​ជាមួយ​ម៉ូតូ​ពេល​កូនប្រុស​ដឹក​សព​តាម​ម៉ូតូ​យក​ទៅ​ផ្ទះ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ តាម​ការ​សន្និដ្ឋាន​បានឱ្យ​ដឹង​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺ​បណ្តាល​មក​ពី​ផឹកស្រា​ច្រើន​អត់​ហូប​បាយ​ទើប​កើត​ខ្យល់គរ និង​គាំងបេះដូង​ស្លាប់​តែ​ម្តង ។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​កូនប្រុស​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ