ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បង្ហាញ​ពី​ជំងឺ​ពីរ​ប្រភេទ​ចំពោះ​ស្ត្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​បង្ហាញ​ពី​ជំងឺ​ពីរ​ប្រភេទ​ដែល​កើត​ចំពោះ​ស្ត្រី គឺ​ជំងឺមហារីក​សុដន់ និង​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ។ សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ មីនា…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​បង្ហាញ​ពី​ជំងឺ​ពីរ​ប្រភេទ​ដែល​កើត​ចំពោះ​ស្ត្រី គឺ​ជំងឺមហារីក​សុដន់ និង​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ។ សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៩ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ផ្ទាល់​តែ​ម្ដង ដោយ​មានការ​ចូល​ម​រួម​បង្ហាញ​ដោយ​វាគ្មិន​ពីរ​រូប​មក​ពី​មន្ទីរ​បាងកក​ប្រទេស​ថៃ ។

នៅ​ក្នុង​សិក្ខាសាលា​នោះ​ដែរ លោក Kraipope Jarupaiboon វេជ្ជបណ្ឌិត​ជំនាញ​ជំងឺមហារីក​សុដន់​បាន​មាន​ប្រសាសន៍​ថា ជំងឺមហារីក​សុដន់ បាន​កើនឡើង​គួរ​កត់សម្គាល់​នៅ​ក្នុង​ប្រទេស ជាក់ស្ដែង​មនុស្ស​១០​ម៉ឺន​នាក់ យ៉ាង​ហោច​ណាស់​ក៏​មាន​១៩​នាក់​ដែរ​ផ្ទុក​ជំងឺមហារីក​សុដន់ ហើយ​ការ​ព្យាបាល​ជំងឺ​នេះ ក៏​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ដែរ ។

លោក​បន្ត​ថា សម្រាប់​ជំងឺ​នេះ​នៅ​ក្នុង​ប្រ​តេស​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​ឃើញ​ថា មាន​អត្រា​ខ្ពស់​ជាងគេ ដូច្នេះ​ហើយ​ត្រូវ​ទាមទារ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​ជា​ពិសេស​ស្ត្រី​កម្ពុជា ឱ្យ​យល់​ដឹង​ពី​ជំងឺ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ។ លោក​ថា​៖ «​ដើម្បី​ការពារ​នូវ​ជំងឺ​នេះ ស្ត្រី​គួរតែ​ពិនិត្យ​សុដន់​របស់​ខ្លួន​ឱ្យ​បាន​ទៀងទាត់​រៀង​រាល់​ឆ្នាំ ហើយ​បើសិនជា​រក​ឃើញ​ថា វា​កំពុង​កើត​មាន នោះ​យើង​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា ដោយ​មិន​អោយ​វា​រីក​ដាល​កាន់តែ​ធំ »​។

លោក​បន្ថែម​ថា ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​មួយ ដូច្នេះ​ហើយ​ទើប​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​អោយ​ស្ត្រី​កម្ពុជា​យល់​ដឹង​កាន់តែ​ច្រើន និង​ការពារ​អោយ​បាន​ល្អ ពីព្រោះ​ការ​ព្យាបាល​នៅ​កម្ពុជា ហាក់​នៅ​មាន​កម្រិត​ទាប​នៅឡើយ មិន​ទាន់​មាន​បច្ចេកទេស​ណាមួយ​ទំនើប​នៅឡើយ​ទេ ។

ដោយឡែក​លោកស្រី​វេជ្ជបណ្ឌិត Yingchi Wang ឯកទេស​ផ្នែក​សម្ភព និង រោគ​ស្ត្រី​វិញ ក៏​បានអោយ​ដឹងផង​ថា ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ក៏​ជា​ជំងឺ​សាហាវ​មួយ​ចំពោះ​ស្ត្រី ហើយ​នៅ​ពេល​កើត​ជំងឺ​នេះ ភាគច្រើន​ត្រូវ​តែ​វះកាត់​យក​សាច់​ដុះ​នោះ​ចេញ ។ ហើយ​ការ​វះកាត់​ជំងឺ​នេះ ក៏​ត្រូវ​ប្រឈម​ធ្ងន់ធ្ងរ​ផង​ដែរ ជាក់ស្ដែង​ដូច​ជា ការ​បាត់បង់​ឈាម​នៅ​ពេល​វះកាត់​ជាដើម ។

លោកស្រី​បន្ត​ថា ដោយសារ​តែ​ឃើញ​ពី​ផលវិបាក​នេះ​ហើយ ទើប​អ្នកជំនាញ​ឯកទេស​វះកាត់​បាន​រក​ឃើញ នូវ​វិធី​វះកាត់​ដោយ​ប្រើ​ការ​ចោះ ប្រហោង​ដើម្បី​វះកាត់​យក​សាច់​ដុះ​នោះ​ចេញ​មក ។ លោក​ថា​៖« ការ​វះកាត់​ដោយ​ចុះ​នោះ អ្នកជំងឺ​សឹងតែ​មិន​ចាំបាច់​គេង​សម្រាក​នៅ​មន្ទីរពេទ្យ​នោះ​ទេ ព្រោះ​ការ​វះកាត់​តាម​បច្ចេកទេស​ថ្មី​នេះ មិន​ធ្វើ​អោយ​បាត់បង់​ឈាម​ច្រើន​ឡើង ដូច្នេះ​ក្រោយ​ពី​វះកាត់​តែ​ពីរ​បី​ម៉ោង អ្នកជំងឺ​អាច​ចេញ​ត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​បាន ។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ក៏​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ ដើម្បី​ព្យាបាល និង​វះកាត់​ជំងឺ​ពីរ​ប្រភេទ​នេះ​ផង​ដែរ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ