ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ជិត​២​ពាន់​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា​នេះ បាន​ន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្រ​រង…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា​នេះ បាន​ន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​១,៧០៩​នាក់ ក្នុង​នោះ​មាន​នារី​៦៧៦​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

ក្នុង​ចំណោម​និស្សិត​ជ័យ​លា​ភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នេះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អាហារូបករណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​១៤៤​នាក់​ផង​ដែរ ។ វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី គឺជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឯកជន​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​វិទ្យាស្ថាន ស្ថិត​នៅ​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ធ្វើការ​បណ្តុះបណ្តាល​សិក្ខាកាម សិស្ស​និស្សិត​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​រហូត​ដល់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ។

ក្រៅពី​ការងារ​បណ្តុះបណ្តាល​វិទ្យាស្ថាន​ក៏​បាន​ចូលរួម​ចំណែក​បម្រើ​ឲ្យ​សកម្មភាព​មនុស្សធម៌​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ