ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ល ដា​វី និង សុខ រក្សា ស្នេហា​កើត​ចេញពី​គ្រូ និង​សិស្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​នាង ​កុ​ល ដា​វី​ និង​លោក ​សុខ រក្សា ​ក្រោយ​ពេល​រៀប​ការ​បាន​បញ្ចប់​មក​ក៏ប្រញាប់​នាំ​គ្នា​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ ​និង​ប្រទេស​ជិតខាង​…

រាជធានីភ្នំពេញ ៖ អ្នក​នាង ​កុ​ល ដា​វី​ និង​លោក ​សុខ រក្សា ​ក្រោយ​ពេល​រៀប​ការ​បាន​បញ្ចប់​មក​ក៏ប្រញាប់​នាំ​គ្នា​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ ​និង​ប្រទេស​ជិតខាង​ ។ ​យ៉ាងណា​ប្តី​ប្រ​ព​ន្ឋ​នេះ​ស្រឡាញ់​គ្នា​កើត​ចេញពី​ពាក្យ​គ្រូ ​និង​សិស្ស​ ។

៧​ឆ្នាំ​មុន​លោក ​សុខ រក្សា ​បាន​ត្រូវ​ កុ​ល ដា​វី​ តាម​សុំ​ឲ្យជួយ​បង្ហាត់​ច្រៀង​ដោយសារ​ចង់​ចេះ​ស្រួល​ចេញ​ទៅ​សម្តែង​ក្រៅប្រទេស​ ។​ ក្រោយ​ ដា​វី​ សុំ​លេខ​ទូរស័ព្ទ​បាន​ត្រឹម​ទុក​ចោល ​សុខ រក្សា​សម្រេចចិត្ត​ខ​ល​ទៅ​សួរនាំ​រួច​មក​ក៏​ត្រូវ​ម៉ោង​ពេល​កំណត់​ហាត់​ច្រៀង​បាន​ច្រើន​ថ្ងៃ​ ។​

ជា​ការ​ចៃដន្យ​ក៏​មាន​ខាង​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​នា​ប្រទេស​កា​ណា​ដា​បាន​ធ្វើ​ឲ្យ​ពួក​គេ​មានឱកាស​ច្រៀង​នៅ​ទីនោះ​ច្រើន​ខែ​ពោល​ផ្អែមល្ហែម​តាំងពី​នៅ​ឆ្នាំ​២០១២​នៅ​ប្រទេស​កា​ណា​ដា​ ។

បើ​តាម​គម្រោង​ កុ​ល ដា​វី​ និង​ សុខ រក្សា​ បាន​សម្រេចចិត្ត​សម្រាក​សិល្បៈ​១​ខែ​ដើម្បី​រឹត​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹង​មាំ​ ។ ​អ្នក​ទាំង​ពីរ​ក្រៅពី​ចេញ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ក្នុងស្រុក​ក៍​ចាកចេញ​ទៅ​ប្រទេស​ជិតខាង​តែ​មិនមែន​ប្រទេស​ថៃ​ ។

​លើស​ពី​នេះ​អ្នក​ទាំង​២​គ្រោង​យក​កូន​ឆ្នាំកុរ​ឲ​បាន​ហើយ​ត្រៀម​ពង្រីក​មុខរបរ​បន្ថែម​ទៀត​បន្ទាប់​ពី​ប្តី​ប្រ​ព​ន្ឋ​ក្នុង​ជួរ​សិល្បៈ​នេះ​មាន​បង្កើត​ភ្លេងសម័យ​ជួល​តាម​ពិធី ​។ ​រីឯ​ កុ​ល ដា​វី​ មានមុខ​របរ​លក់​តាម​អន​ឡាញ​ ។ ​ចំណែក​អ្នក​នាង​ ខាត់ សុ​ឃី​ម ​វិញ​បាន​លើក​សរសើរ​ទឹកចិត្ត​អ្នក​ទាំង​២​ដោយ​ស្មោះ​ស្រឡាញ់​គ្នា​ជិត​១០​ឆ្នាំ​តែ​មិន​ភ្លេច​រៀប​ការ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ