ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ទៀត​ហើយ​មានសំណាង​បាន​ត្រូវ​រង្វាន់​100​លាន​រៀល

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទឹកប្រាក់​រង្វាន់​១០០​លាន​រៀល​ពី​តែ​បៃតង​អុី​ឈី​តាន់​រដូវ​កាល​ទី​៣ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់​ទៀត មានឈ្មោះ កើ កំ​ម៉ា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកស៊ីឈ្នួល​ធ្វើ​ចំការ…

ខេត្តរតនគិរី ៖ ទឹកប្រាក់​រង្វាន់​១០០​លាន​រៀល​ពី​តែ​បៃតង​អុី​ឈី​តាន់​រដូវ​កាល​ទី​៣ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់​ទៀត មានឈ្មោះ កើ កំ​ម៉ា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកស៊ីឈ្នួល​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​តឹ​ន ឃុំ​តឹ​ន ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ដូច​ខាងលើ​នេះ​ថា ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​មក​ពី​ធ្វើ​ចំការ​អោយ​គេ​វិញ ហើយ​មាន​អាកា​រៈ​ស្រេកទឹក​ផង​នោះ លោក​បាន​ទិញ​តែ​បៃតង អុី​ឈី​តាន់​រសជាតិ​ផ្លែ​គូ​លេ​ន ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ដើម្បី​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង​។ គ្រាន់តែ​ឃើញ​ភ្លាម​លោក​ពិតជា​មា​ន​​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​យក​មក​ប្រាប់​បងប្អូន រួម​ជាមួយនឹង​ប្រពន្ធ ហើយ​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

លោក កំ​ម៉ា​រី បាន​លើក​ឡើង​ទៀត​ថា : ជីវភាព​គ្រួសារ​សព្វថ្ងៃ​គឺ​មាន​ភាព​លំបាក​ខ្លាំង ព្រោះ​មិន​អាច​រក​ចំណូល​អ្វី​ក្រៅពី​សុ​ី​ឈ្នួល​ធ្វើ​ចំការ​អោយ​គេ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ អ៊ី​ឈី​តាន់ បាន​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​បាន​ទាំងស្រុង​បាន​ហើយ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អុី​ឈី​តាន់ លោក​នឹង​យក​ទៅ​ព្យាបាល​ជំងឺ​ម្ត​ាយ ហើយ​ទុក​មួយ​ចំនួន​សង់ផ្ទះ និង​ទិញ​ដី​ធ្វើ​ចំការ​ស្វាយចន្ទី ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​ជាង​ពេល​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​១០០​លាន​រៀល រហូត​ដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អុី​ឈី​តាន់​រាប់​លាន​រង្វាន់​ទៀត​។

រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ