ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ទេសចរ​អន្តរជាតិ​ខេត្តកំពត​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ

5 ឆ្នាំ មុន
  • កំពត

កំពត ៖ កំពង់​ផែ​ទេសចរ​អន្តរជាតិ​ខេត្តកំពត ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រេចការ​សាងសង់​ប្រមាណ​ជាង ២៥ ភាគរយ​នោះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​មួយ ក្នុង​ការ​ធានា​រ៉ាប់រង​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន…

កំពត ៖ កំពង់​ផែ​ទេសចរ​អន្តរជាតិ​ខេត្តកំពត ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រេចការ​សាងសង់​ប្រមាណ​ជាង ២៥ ភាគរយ​នោះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​មួយ ក្នុង​ការ​ធានា​រ៉ាប់រង​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​កំពង់​ផែ​កាលពី​ថ្ងៃ ទី​១២ ខែមីនា ឆ្នាំ​២០១៩​។

លោក ថោ​ង ខុន បាន​ថ្លែង​ថា «​ពិត​ណាស់ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។ កំពង់​ផែ​នេះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់ ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក​។ តាម​រយៈ​កំពង់​ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​ខេត្តកំពត រមណីយដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​» ។

សូម​បញ្ជាក់​ថា «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា​៥ ទៅ ៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត និង​ជា​កំពង់​ផែ​ធំ​មួយ​សម្រាប់​ខេត្តកំពត ដោយ​គ្រោង​វិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ ។ មក​ដល់​បច្ចុប្បន្ន​នេះ «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨​ឥឡូវ​សម្រេច​បាន​ប្រមាណ​ជាង ២៥% ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០១៩ ខាង​មុខ ស្រប​ពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​។

លោក ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់ និង​ក្រុមហ៊ុន Consultant ត្រូវ​ខិតខំ​ព​ន្លឿ​ន​ដំណើ​ការ​សាងសង់​ដោយ​អនុវត្ត​ទៅ​តាម​ផែនការ​សកម្មភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់​។ គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុ​តំបន់​មេគង្គ (GMS TIIG No. 3194)​។

លោក ថោ​ង ខុន មាន​ប្រសាសន៍​បញ្ជាក់​ថា កំពង់​ផែ​នេះ គឺជា​កំពង់​ផែ​ទេសចរ​អន្តរជាតិ ដែល​គ្រោង​នឹង​អាច​ផ្ទុក​ទេសចរ និង​អ្នកដំណើរ​ប្រមាណ ១​លាន​នាក់​។ កំពង់​ផែ​នេះ​មាន​រចនាសម្ព័ន្ធ​តាម​ស្តង់ដារ​អន្តរជាតិ និង​ជា​កំពង់​ផែ​សម្រាប់​អ្នកដំណើរ (​មិនមែន​ជា​កំពង់​ផែ​ទំនិញ​ឡើយ​)​។ បច្ចុប្បន្ន​ខេត្តកំពត​មាន​កំពង់​ផែ​សំខាន់​ៗ​ចំនួន​បី ក្នុង​នោះ​មាន​ពីរ​ជា​កំពង់​ផែ​ទឹក​ជ្រៅ​សម្រាប់​ការ​ដឹក​ជញ្ជូន​លក្ខណៈ​ពាណិជ្ជកម្ម ហើយ​មួយទៀត​ជា​កំពង់​ផែ​ទេសចរណ៍ ដែល​ទើបនឹង​ចាប់ផ្តើម​សាងសង់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ