ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ពិត​ៗ ស្ត្រី​អាជីវករ​ម្នាក់​បាន​ឈ្នះ​រង្វាន់​២០លាន​រៀល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ដែល​ជា​អាជីវករ​ម្នាក់​ឈ្មោះ នួន ស្រី​ពៅ មាន​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ…

​ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ដែល​ជា​អាជីវករ​ម្នាក់​ឈ្មោះ នួន ស្រី​ពៅ មាន​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់២០​លាន​រៀល​ពី​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក​២ ម្នាក់​ទៀត​ហើយ​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន​ដោយ​ផ្ទាល់ អ្នក​នាង នួន ស្រី​ពៅ ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់​២០​​លាន​រៀល បាន​ប្រាប់​ឱ្យ​ដឹង​ថា រាល់ថ្ងៃ​ចំពោះ​ថ្នាំដុសធ្មេញ​ផ្កាឈូក​២​គឺ​លក់ដាច់ មាន​អ្នកគាំទ្រ​ច្រើន ហើយ​អ្នក​នាង​ក៏​ប្រើប្រាស់​ជា​ប្រចាំ​ដែរ ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ ជួយ​ធ្វើ​ឱ្យ​ធ្មេញ​ស​ស្អាត និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​កាលពី​ពេល​កន្លង​ទៅ​នេះ នៅ​ពេល​ប្រើ​អស់​ក៏​យក​ថ្នាំដុសធ្មេញ​ផ្កាឈូក​២​មក​ប្រើ​មួយ​ប្រអប់​ទៀត លុះ​ពេល​កោស​ស្ទីក​គ័​រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់​២០​លាន​រៀល​តែ​ម្ដង​។

ភ្លាម​នោះ​អ្នក​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ប្រាប់​ក្រុម​គ្រួសារ និង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រអប់​តែ​ម្ដង​។

អ្នក​នាង​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​២០​លាន​រៀល​នេះ អ្នក​នាង​នឹង​យក​ទៅ​ពង្រីក​អាជីវកម្ម​បន្ថែម​ឱ្យ​ធំ​ជាង​សព្វ​ថ្ងៃនេះ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​អតិថិជន​ទី​១០​ហើយ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល​ពី​ក្រុមហ៊ុន​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក២ ខណៈ​រង្វាន់​ធំ​មាន​រហូត​ដល់​៥០​រង្វាន់ ម៉ូតូ HONDA Dream មាន​ចំនួន​50​គ្រឿង ទូរស័ព្ទ i-Phone មាន​ចំនួន​៥០​គ្រឿង រួម​ជាមួយនឹង​រង្វាន់​ថ្នាំដុសធ្មេញ​ផ្កាឈូក​២​រាប់​លាន​ប្រអប់​ទៀត​។

សូម​ព្យាយាម​ណា​…​រង្វាន់​ធំ​២០​លាន​រៀល​បន្ទាប់​ទៀត អាច​ជា​របស់​អ្នក​…​។ ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក​២ ជា​ឱសថ​សម្រាប់​ព្យាបាល និង​ថែទាំ​សុខភាព​មាត់​ធ្មេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ