ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE ទៅ​ដល់​ក្រចេះ​ហើយ​ស​ប្ដា​ហ៍​នេះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ភាព​ល្បីល្បាញ​ដ៏​កក្រើក​របស់​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​កាន់តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ឡើង​ច្រើន​ឡើង​។ ដោយឡែក​នៅ​ស​ប្ដា​ហ៍​នេះ​ការ​ប្រគំ​តន្ត្រី​រ៉ក…

​រាជធានី​ភ្នំពេញ​៖ ភាព​ល្បីល្បាញ​ដ៏​កក្រើក​របស់​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​កាន់តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ឡើង​ច្រើន​ឡើង​។

ដោយឡែក​នៅ​ស​ប្ដា​ហ៍​នេះ​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា​នេះ​នឹង​ឈាន​ជើង​ទៅ​ផ្ដល់​អារម្មណ៍​បែប​រ៉ក​ជួន​បងប្អូន​ឲ្យ​កក្រើក​នៅ​ខេត្តក្រចេះ នា​ថ្ងៃ​ទី ១៥-១៦ ខែ​មិ​នា នៅ​ក្នុង​បរិវេណ​មន្ទី​រ​វប្បធម៌​ខេត្តក្រចេះ​ហើយ​។

ពេល​នេះ​អ្នក​ខេត្តក្រចេះ​ត្រូវ​តែ​ទទួល​បាន​ភាព​សប្បាយ​ប្លែក​អស្ចារ្យ​ជាង​មុន ខ្លាំង​ជាង​មុន កក្រើក​ជាង​មុន កាន់តែ​ថ្មី​ជាមួយ​ការ​ឈ្នះ​រង្វាន់​ច្រើន​ជាង​មុន ក្នុង​មហា​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE ។

អារម្មណ៍​ប្លែក​ៗ រាំ​លោត​តាម​ចង្វាក់ភ្លេង​រ៉ក រ៉ក សម្រែក​ចម្រៀង​រ៉ក រ៉ក​ដែល​មាននៅ​តែ​ប្រទេស​ស៊ី​វី​ល័យ​នោះ ពេល​នេះ​មាននៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មហិមា​BOOSTRONG ROCK ON FIRE​ជា​លើក​ទី​២​នេះ​ហើយ ដែល​ខុស​ប្លែក​ពី​ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ ភាព​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ជាមួយនឹង​កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ពិសេស​ជួប​ជាមួយ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​លោក​ព្រាប សុវត្ថិ ក៏​នឹង​មាន​វត្តមាន​រ៉ក​នៅ​ខេត្តក្រចេះ​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​។ ក្រៅពី​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏​មាន​តារាចម្រៀង​ជា​ច្រើន​ដួង​ទៀត​ដូច​ជា កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា លោក​ហ្សូ​ណូ កញ្ញា​សួ​ស វី​ហ្សា កញ្ញា​ឈិ​ន រតនៈ លោក​វង្ស តារា​រតនា កញ្ញា​សុខ សីឡា​លី​ន កញ្ញា​ប៉ាច គី​ម​មួយ កញ្ញា​វី ឌី​ណែ​ត និង​លោក​ឃី សុ​ឃុន​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា កាលពី​ស​ប្ដា​ហ៍​មុន​មហា​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា BOOSTRONG ROCK ON FIRE បាន​រៀបចំ​ឡើង​នៅ​ខេត្តស្វាយរៀង​ពិតជា​មានការ​គាំទ្រ​ចូលរួម​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​បងប្អូន​នៅ​ខេត្តស្វាយរៀង​យ៉ាងច្រើន​លើសលុប​ហួសការ​រំពឹង​ទុក​ទៅ​ទៀត​សូ​ម្បី​តែ​កន្លែង​ឈរ​ក៏​ពេញ​គ្មាន​កន្លែង​ឈរ​ដែរ​។ ដូចនេះ​សូម​បងប្អូន​អ្នក​ខេត្តក្រចេះ​រង់ចាំ​ទទួលយក​ភាព​គគ្រឹកគគ្រេង​ជាង​មុន សប្បាយ​ប្លែក​ៗ​ជាង រ៉ក​រ៉ក​កាន់តែ​ខ្លាំង​ជាង យូរ​ជាង និង​ឈ្នះ​រង្វាន់​ច្រើន​ជាង នា​ថ្ងៃ​ទី​១៥-១៦​ខែ​មិ​នា នៅ​ក្នុង​បរិវេណ​មន្ទី​វប្បធម៌​ខេត្តក្រចេះ​។

​ចាំ​អី​ទៀត​! អញ្ជើញ​ចូលរួម​ទាំងអស់​គ្នា មក​ជួប​កំពូល​តារាចម្រៀង​រ៉ក​រ៉ក​ប្រចាំ​ដួងចិត្ត​របស់​លោក​អ្នក​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ និង​ក្រេប​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ខ្លាំង​ជាង​! យូរ​ជាង​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ